ប្រវត្ថិ​ស្នេហ៍កម្ម

បទៈ ប្រវត្តិ​ស្នេហ៍​កម្ម
ច្រៀង​ដោយៈ រស់ សេរី​សុទ្ធា

១. ខ្ញុំ​ចង់​តែ​រត់​ឲ្យ​ផុត​ទ្វីប​លោក
លាង​ក្ដី​សោយ​សោក បេះដូង​គ្រាំ​ក្រៀម
ព្រោះប្ដី​ចិត្ត​ចើក​ឲ្យ​ខ្ញុំ​ចុក​ឈាម
ខ្ញុំ​ព្រាត់​ក្នុង​នាម ភក្ដី​ស្នេហា ។

២. ខ្ញុំ​ខំ​ស្រែក​ច្រៀង​ប្រវត្តិ​ស្នេហ៍​កម្ម
បំពេរ​ផ្ដែ​ផ្ដាំ តាម​ខ្សែ​ជល​សារ
សមុទ្រ​ធំ​ធេង​អូសរែង​ទុក្ខា
ដូច​​ចិត្ត​សាវា មិន​ស្កប់​នឹង​ស្នេហ៍ ។

បន្ទរ. ទុំ​ទាវ​រឿង​ចាស់ ខ្ញុំ​ខ្មាស់​អនេក
ស្នេហ៍​​ខ្ញុំ​រឿង​ប្លែក ប្ដី​ចិត្ត​ប្រួល​ប្រែ
ជឿ​តាម​ហោរ៉ា ថា​ខុស​ឆ្នាំ​ខែ
ជឿ​តាម​ពាក្យ​ម៉ែ ឆ្លើយ​ថា​គូ​កម្ម ។

៣.​ ខ្ញុំ​ច្រៀង​រៀប​រាប់​រឿង​អភ័ព្វ​ស្នេហ៍
រឿង​ប្រុស​គេច​កែ បំភ្លេច​បណ្ដាំ
ស្រឡាញ់​ស្រី​ក្មេង លួច​លាក់​ច្រើន​ឆ្នាំ
ប្រវត្តិ​ស្នេហ៍​កម្ម បាន​ប្ដី​ចិត្ត​ចើក ។

10 ចំលើយ so far »

  1. 1

    Lydeth said,

    បទនេះមាន​ចំណង​ជើងថា ប្រវត្តិស្នេហ៌កម្ម
    អរគុណ

  2. 2

    khmerlyric said,

    សូម​អរគុណ​ច្រើន Lydeth ។

  3. 3

    Lydeth said,

    រិករាយនឹងជួយជានិច្ច !

  4. 4

    khmerlyric said,

    អូខេ, អ៊ីចឹង សូម​ជួយ​ខ្ញុំ​ កែ​តម្រូវ​កន្លែង​ខុសៗ​ផង ដូច​ជា​ចំណង​ជើង ឬ​អ្វី​ផ្សេង​ទៀត​ដែល​អាច​ជួយ​បាន ។
    សូម​អរគុណ​!

  5. 5

    naraths said,

    ចុះខ្ញុំអាចជួយកែតម្រូវបានអត់? ការពិតខ្ញុំឃើញមានកំហុសផ្នែកអក្ខរាវិរុទ្ធ​ជា​អន្លើៗ តែអត់ហ៊ានប្រាប់​ខ្លាចថាខ្ញុំហ្នឹង​ចាំ​តែ​ចាប់កំហុស​។ ចឹង​បើ​ង៉ៃក្រោយ​ខ្ញុំ​ឃើញ​ខុស​ថា​ខុស​ថា​ហើយ​ណា៎ ! ប្រកាន់អត់?🙂

  6. 6

    khmerlyric said,

    តាម​ពិត​ទៅ​ខ្ញុំ ចង់​ឲ្យ​អ្នក​ទស្សនា​ជួយ​កែ ខ្លាំង​ណាស់ តែ​អត់​មាន​អ្នក​ណា​ជួយ​ខ្ញុំ​ទេ ។ បើ​ណារដ្ឋ​អាច​ជួយ​បាន សូម​ជួយ​ខ្ញុំ​ខ្លះ​ៗ​មក ព្រោះ​ខ្ញុំ​មិន​សូវ​មាន​ពេល​ទំនេរ ដើម្បី​ផ្ទៀង​ផ្ទាត់​ឡើង​វិញ ហើយ​កែ​ពាក្យ​ខុស ជួយ​កាល​ទៅ ពាក្យ​ខ្លះ​អត់​ដឹង​ថា​ខ្លួន​ឯង​សរសេរ​ខុស អ៊ីចឹង​ហើយ​ បាន​ជា​មាន​កំហុស​ច្រើន ។ តែ​បើ​បាន​ណារដ្ឋ ឬ​អ្នក​ទស្សនា​អាច​ជួយ​ផ្ទៀង​ផ្ទាត់​ខ្លះ​ៗ ហើយ​ផ្ដល់​កំហុស​ដល់​ខ្ញុំ នោះ​ខ្ញុំ​មិន​បាច់​ត្រូវ​ផ្ទៀង​ផ្ទាត់​ ទាំង​អស់​ទៀត​ទេ បាន​ន័យ​ថា ខ្ញុំ​គ្រាន់​តែ​ចូល​មក​កែ​កំហុស​នោះ ជា​ការ​ស្រេច ។

    យ៉ាង​ណា​ៗ ខ្ញុំ​សូម​អរគុណ នូវ​សណ្ដាន​ចិត្ត​របស់​ណារដ្ឋ​ហើយ

    បឿន

  7. 7

    នុត said,

    សូមជួយកែតម្រូវទាំងអស់គ្នានូវកំហុសអក្ខរាវិរុទ្ធខ្លះៗ ក្នុងបទចំរៀងនេះ ដែលខ្ញុំបានពិនិត្យឃើញ:
    – បន្ទាត់ទី ៧: ពាក្យ “រែក” ក្នុងបទចំរៀង គួរប្ដូរទៅជា “រែង”​ដោយយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ៨: ពាក្យ “ប្រុស” ក្នុងបទចំរៀង គួរប្ដូរទៅជា “ដូច”​ដោយយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ១៣: ពាក្យ “អាភ័ព្វ” ក្នុងបទចំរៀង គួរប្ដូរទៅជា “អភ័ព្វ”​(កំហុសអក្ខរាវិរុទ្ធ)
    សូមបញ្ជាក់ប្រាប់ថា ពាក្យដែលខ្ញុំបានសំណូមពរអោយកែខាងលើនេះ ពុំមែនខ្ញុំយល់ថា សុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ។ សូមជួយពិនិត្យទាំងអស់គ្នា។ អរគុណ

  8. 8

    នុត said,

    – បន្ទាត់ទី ៨: ពាក្យ “ស្គាប់” ក្នុងបទចំរៀង គួរប្ដូរទៅជា “ស្កប់”​ដោយយោងទៅតាមសូរស័ព្ទសំនៀង

  9. 9

    khmerlyric said,

    ខ្ញុំ​កែ​រួច​អស់​ហើយ ។

  10. 10

    vich said,

    បទនេះ​រៀបសម្រួលភ្លេងដោយ មែរ​ ប៊ុន ហើយ​ កូតវីយូឡុងដោយ លោក អ៊ុំ ដរ៉ា សព្វថ្ងៃគាត់មានជីវិតរស់នៅនាទៅក្រុងភ្នំពេញ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s