អាសូរ​នាង​!

បទៈ អាសូរ​នាង​!
ច្រៀង​ដោយៈ សាពូន មីដាដា​, BIG
អាល់​ប៊ុមៈ គ្រាន់​តែ​ស្រលាញ់ ហេតុ​អ្វី​ពិបាក​ម្លេះ?
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣១៨

Rap: (BIG) នៅ​លើ​វិថី​ដ៏​វែង​ឆ្ងាយ​ក្រៃ នៅ​ពេល​រាត្រី​ដ៏​ស្ងប់​ស្ងាត់
ដុំ​ពពក​រសាត់ វាយោ​បោក​ផាត់​សន្សើម​ធ្លាក់
ត្រជាក់​ចិត្ត​ត្រជាក់​កាយ ខ្ញុំ​ឈរ​សម្លឹង​ពី​លើ​ផ្ទះ
គិត​រឿង​ខ្លះ​ដែល​ខ្វល់​ខ្វាយ
ស្រាប់​តែ​ពេល​នោះ​​ខ្ញុំ​ឮ​សម្លេង​ស្រី​ម្នាក់
ស្រែក​ទួញ​យំ​ទាំង​សោក​ស្ដាយ
ដំណក់​ទឹក​ភ្នែក​ហូរ​ជោក​កាយ
ព្រោះ​តែ​ប្រុស​ស្នេហ៍​ឃ្លាត​ចេញ​ឆ្ងាយ
កើត​ទុក្ខ​សោក​ស្ដាយ​ស្រណោះ​ស្នេហ៍
សង្វែក​ម្នាក់​ឯង​គ្មាន​អ្នក​ក្បែរ
ផ្ទៃ​មេឃ​ដែល​ធ្លាប់​ស្រឡះ ប្រែ​មាន​ពពក​​ខ្មៅ​បាំង​បិទ
ក្ដី​ស្នេហ៍​ឈឺ​ចិត្ត ឋិត​ក្នុង​រាត្រី
ទឹក​ភ្លៀង ស្នូរ​ខ្យល់ ផ្គរ​រន្ទះ ខ្លួន​ប្រាណ​​ព្រឺ​ញ័រ​ញាក់
ប្រៀប​ដូច​យប់​ដែល​ក្រពុំ​ចិត្ត​សោកា
ស្រែក​យំ​ថា គ្រប់​បែប​យ៉ាង​បង​បាន​កែ​ប្រែ​អស់​ហើយ
ដឹង​ថា​អូន​ឈឺ​ចាប់​យ៉ាង​ណា​ដោយ​សារ​បង​មាន​ថ្មី​កៀក​កើយ
អ្នក​ណា​អាច​ទ្រាំ​បាន អ្នក​ណា​អាច​មិន​ទួញ​យំ
បង​អើយ អូន​មិន​បង្ខំ​អូន​មិន​រារាំង​វមិត្រ
នេះ​គឺ​ជា​សិទ្ធិ នេះ​គឺ​ជា​ក្ដី​បំណងរបស់​នួន​ល្អង
ចិត្ត​អូន​ប៉ង តែ​គ្មាន​សំណាង គ្មាន​សំណាង​ៗ ។

បន្ទរ. (មីដាដា​) ឈប់​គិត​ឈប់​ស្រែក អូហូ
ទឹក​ភ្នែក​ធ្វើ​អ្វី​ក្ដី​ស្នេហា គ្មាន​ក្ដី​អាល័យ អូហូ
គប្បី​អភ័យ​ជីវិត​ខ្លួន​ឯង កាត់​ចិត្ត​ទៅ​ស្រី អូហូ
ក្រោយ​ភ្លៀង​ផ្ទៃ​មេឃ​ស្រឡះ បំភ្លេច​ឲ្យ​អស់ អូហូ
អនាគត​នៅ​សល់​សែន​ឆ្ងាយ ។

Rap: (BIG) ក្រោយ​ពេល​បាន​ស្ដាប់​សម្ដី ចិត្ត​រៀម​សែន​អាណិត​អាសូរ
ក្នុង​ចិត្ត​សែន​ព្រួយ​អនែក ចង់​រំលែក​យក​ស្នេហ៍​ទៅ​ប្ដូរ
តើ​ធ្វើ​យ៉ាង​អាច​ជួយ​ទៅ​ជូត​ទឹក​ភ្នែក​ដែល​កំពុង​ហូរ
បាន​ត្រឹម​អាណិត បាន​ត្រឹម​តែ​គិត មិន​ចូល​ខ្លួន​ទៅ​ប្ដូរ
តើ​ប្រុស​មួយ​ណា​នាង​ស្មោះ​ម្លឹង​ហើយ នៅ​មិន​យក​ជា​គូ
ចាក​ចោល​នួន​នាង ឲ្យ​នៅ​តែ​ឯង​គ្មាន​ចិត្ត​អាណិត​អាសូរ
ទៅ​មាន​អ្នក​ថ្មី បំភ្លេច​គ្រប់​យ៉ាង​ដែល​បាន​សាង​មក​ជា​យូរ
រឿង​រ៉ាវ​កើត​ឡើង​មួយ​ថ្ងៃ​ កែ​ច្នៃ​ជា​លេស​គេច​កែ​ផ្លស់​ប្ដូរ
មនុស្ស​ប្រុស​ប្រភេទ​ហ្នឹង ព្រលឹង​កុំ​ព្រួយ សល់​ប្រុស​ល្អ​ច្រើន​ណាស់
នៅ​ពាស​ពេញ​ដី ខ្វះ​អី​ប្រុស​ចិត្ត​ស្មោះ​សរ
កាត់​ចិត្ត​ទៅ​ណា​ជីវ៉ា កុំ​សោកា បង​សូម​អង្វរ
តាំង​ចិត្ត​ក្រោក​ឡើង​ឈរ ផ្លូវ​មាន​ដ៏​វែង​ឆ្ងាយត្រូវ​ដើរ​បន្ត
អនាគត​ច្បាស់​ជា​បវរ ជួប​ប្រុស​ដែល​មាន​ចិត្ត​ស្មោះ​សរ
មនុស្ស​គ្រប់​រូប តែង​ធ្លាប់​ដួល តែ​យើង​ត្រូវ​ចេះ​ក្រោក​ឈរ
សូរិយា​លិច​បាត់​ទៅ មាន​ថ្ងៃ​រះ​ឡើង​មាន​ពន្លឺ​ល្អ
ផុត​ព្យុះ​មេឃ​ភ្លៀង​ គ្រប់​យ៉ាង​នឹង​ស្រស់​បំព្រង ស្រស់​បំព្រង​ៗ​ៗ ។

ច្រៀង បន្ទរ

Rap: (BIG) ពេល​បង​បាន​ឃើញ​ស្រី​ភ្លាម បង​សែន​ភ័យ​ព្រួយ​នៅ​ក្នុ្ង​ហរទ័យ
ចង់​ស្រដី ហេតុ​អ្វី​មិន​ហ៊ាន​វាចា​ទៅ​ពៅ​ពីសី
ថា​បង​នេះ ចង់​ទាក់​ទង​យក​ខ្លួន​មក​មើល​ស្នេហា
ក្នុង​ចិត្ត​បង​នេះ​ សែន​ពុះ​កញ្ជ្រោល​ឥត​ឧបមា
ចង់​សារភាព​ថា​ បង​នេះ​​បាន​ចាប់​ចិត្ត​លើ​កែវ​ជីវា
តើ​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា ចិត្ត​ចង់​ប្រាថ្នា​យក​ស្រី​ជា​គូ
ទោះ​ជួប​ឧបសក្គ​ក៏​មិន​រាថយ
ទោះ​ស្លាប់​ឬ​រស់ បង​នៅ​មើល​ថែ​រូប​ស្រី
ទោះ​មាន​រឿង​អ្វី​បង​នឹង​តស៊ូ
មិន​សង្ហា​អាក្រក់ ប៉ុន្តែ​ចិត្ត​បង​ស្មោះ​សរ​មិន​ប្ដូរ
ស្នេហ៍​បង​នឹង​អូន​គឺ​ជា​ស្នេហ៍​ពិត
កាត់​ចិត្ត​ទៅ​អូន ទោះ​បី​ជា​បង​ត្រូវ​ក្ស័យ បង​នៅ​តែ​ស្នេហ៍
តាំង​ចិត្ត​ក្រោក​ឡើង​ឈរ
ផ្លូវ​មាន​ដ៏​វែង​ឆ្ងាយ ត្រូវ​ដើរ​បន្ត
អនាគត​ច្បាស់​ជា​បវរ ជួប​ប្រុស​ដែល​មាន​ចិត្ត​ស្មោះ​សរ
សូរិយា​លិច​បាត់​ទៅ មាន​ថ្ងៃ​រះ​ឡើង​មាន​ពន្លឺ​ល្អ
ផុត​ព្យុះ​មេឃ​ភ្លៀង​ គ្រប់​យ៉ាង​នឹង​ស្រស់​បំព្រង ស្រស់​បំព្រង​ៗ​ៗ ។

ច្រៀង បន្ទរ

(BIG) កាត់​ចិត្ត​ទៅ​ណា​ពីសី
នេះ​ជា​រស់​ជាតិ​ជីវិត
កាត់​ចិត្ត​ទៅ​ណា​ពីសី
នេះ​ជា​រស់​ជាតិ​នៃ​ជីវិត
កាត់​ចិត្ត​ទៅ​ណា​ពីសី ។

2 ចំលើយ so far »

  1. 1

    STARFiSH said,

    I know the original version of this song. It’s one of Manau, a french hip hio group, and the title of the song is “La tribu de Dana”. Now they are doing it again, copying copying and copying… man they’ll never stop. Losers!

  2. 2

    khmerlyric said,

    Oh, good! thanks for telling. As I am searching La Tribu De Dana is sang by Les Enfoirés too. I get La Tribu De Dana by Manau now.
    Thanks again!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s