ទោះ​យ៉ាង​ណា​នៅតែ​មិន​ស្អប់​បង

បទៈ ទោះ​យ៉ាង​ណា​នៅតែ​មិន​ស្អប់​បង
ច្រៀង​ដោយៈ សុគន្ធ និសា
អាល់​ប៊ុមៈ គ្រាន់​តែ​ស្រលាញ់ ហេតុ​អ្វី​ពិបាក​ម្លេះ?
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣១៨

១. មិន​ដឹង​មិន​យល់​ទាល់​តែ​សោះ ម្សិល​ម៉ិញ​ស្រស់​ញញឹម
ថ្ងៃ​នេះ​ក្រៀម​ក្រំ​អស់​សង្ឃឹម ទឹក​ភ្នែក​ហូរ​រលឹម​សែន​ខ្លោច​ផ្សា
អូន​ចាប់​ដៃ​បង​ចង់​ឃាត់​ទុក​ក្បែរ​កាយ ទ្រូង​ប្រេះ​ធ្លាយ​គ្មាន​ពាក្យ​វាចា
បង​គ្រលៀស​ដៃ​ជីវា ហើយ​បែរ​ខ្នង​យាត្រា​ចេញ​ទៅ ។

២. ទឹក​ភ្នែក​អូន​រមៀល​ស្រក់ ទ្រូង​ដង្ហក់​ផ្សា​ក្ដៅ
ស្រក់​ក្រោយ​ខ្នង​ពេល​បង​ចេញ​ទៅ ក្រោម​កំដៅ​ដុត​រោល​ពេញ​ដួង​ចិត្ត
ទឹក​ភ្នែក​អូន​ស្រក់​ដក់​ទើ​លើ​បេះដូង គ្រា​ដំបូង​ក្នុង​ឆាក​ជីវិត
បង​មិន​ក្រែង​រអែង​ចិត្ត ទី​បំផុត​យើង​ត្រូវ​បែក​គ្នា ។

បន្ទរ. អូន​មិន​ខឹង មិន​ស្អប់​បង ថែម​ទាំង​អរគុណ​តូច​តន់​គ្រប់​គ្រា
បន្ទាប​ខ្លួន​នៅ​ក្បែ​អូន​មួយ​វេលា ទោះ​បីជា​វេលា​មួយ​ដ៏ខ្លី
អូន​មិន​ខឹង​មិន​ស្អប់​បង អូន​នឹង​ថែ​ថួន​ស្នាម​ស្នេហ៍​ថ្លើម​ថ្លៃ
អានុស្សាវរីយ៍​កំដរ​អូន​លុះ​ក្ស័យ មាន​តម្លៃ​ក្នុង​ជីវិត​អូន រហូត ។

ភ្លេង – ២ – បន្ទរ – ភ្លេង – បន្ទរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s