អក្ខរា​ទឹក​ភ្នែក

បទៈ អក្ខរា​ទឹក​ភ្នែក
ច្រៀង​ដោយៈ ស៊ិន ស៊ីសាមុត

១. ទឹក​ភ្នែក​ដែល​ហូរ​ស្រក់​មក​ឯង​ៗ
បញ្ជាក់​ប្រាប់​រឿង​ជាក់​ស្ដែង
រឿង​ចម្បែង ព្រោះ​ស្នេហ៍​ឃ្លាត​ឆ្ងាយ
ទទួល​អក្ខរា ទុក្ខា​រៀម​រ៉ា​រសាយ
ដូច​ដោះ​ឃ្នាប​ខ្នោះ​ពី​កាយ
សប្បាយ​សើច​ទាំង​ទឹក​ភ្នែក ។

២. មើល​ហើយ​មើល​ទៀត​មិន​ឆ្អែត​មិន​ឆ្អន់
រៀម​អាន​អក្ខរា​តូច​តន់
រៀម​បែរបន់​ដោយ​នឹក​អូន​ពេក
បន់​ឲ្យ​ព្រះ​ជួយ ឲ្យ​អូន​វិល​មក​ថ្ងៃ​ស្អែក
អក្ខរា​ដាម​ដោយ​ទឹក​ភ្នែក
ស្ទើរ​បែក​ទ្រូង​ហើយ​ព្រលឹង ។

បន្ទរ. អាន​ហើយ​ចាំ​ទាំង​អស់
បណ្ដាំ​ស្រី​ស្រស់ ផ្ដាំ​ទុក​ជា​ដំណឹង
បង​នឹង​ធ្វើ​តាម កុំ​ថា​បំរាម​ប៉ុណ្ណឹង
ទោះ​​ធំ​មិន​អាច​ថ្លឹង ក៏​បង​សុខ​ចិត្ត​តាម​ដែរ ។

៣. ពាក្យ​ដែល​អូន​ថា​អូន​នឹក​បង​ណាស់
បង​គូស​ចំណាំ​យ៉ាង​ច្បាស់
ច្រៀង​ប្រកាស​ប្រាប់​មក​ម្ចាស់​ស្នេហ៍
បង​ចាំ​លុះ​ក្ស័យ ជាតិ​ក្រោយ​ក៏​មិន​ភ្លេច​ទេ
សូម​ឲ្យ​បាន​ថ្នម​បំពេរ រួម​ស្នេហ៍​គ្រប់​ជាតិ​ទៅ​អើយ ។

ភ្លេង – បន្ទរ – ៣

2 ចំលើយ so far »

  1. 1

    នុត said,

    សូមជួយកែតម្រូវទាំងអស់គ្នានូវកំហុសអក្ខរាវិរុទ្ធខ្លះៗ ក្នុងបទចំរៀងនេះ ដែលខ្ញុំបានពិនិត្យឃើញ:

    – បន្ទាត់ទី ៤: ពាក្យ “រៀមរា” ក្នុងបទចំរៀង គួរប្ដូរទៅជា “រៀមរ៉ា”​(កំហុសអក្ខរាវិរុទ្ធ)
    – បន្ទាត់ទី ៥: ពាក្យ “ឃ្នាបឃ្នោះ” ក្នុងបទចំរៀង គួរប្ដូរទៅជា “ឃ្នាបខ្នោះ”​(កំហុសអក្ខរាវិរុទ្ធ)
    – បន្ទាត់ទី ១៥: ពាក្យ “ពុំ” ក្នុងបទចំរៀង គួរប្ដូរទៅជា “កុំ”​ដោយយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ១៩: ពាក្យ “អស់” ក្នុងបទចំរៀង គួរប្ដូរទៅជា “មក”​ដោយយោងទៅតាមសូរស័ព្ទសំនៀង

    សូមបញ្ជាក់ប្រាប់ថា ពាក្យដែលខ្ញុំបានសំណូមពរអោយកែខាងលើនេះ ពុំមែនខ្ញុំយល់ថា សុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ។ សូមជួយពិនិត្យទាំងអស់គ្នា។ អរគុណ

  2. 2

    khmerlyric said,

    ខ្ញុំ​កែ​រួច​ហើយ សូម​អរគុណ​!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s