ប្រុស​គ្មាន​បេះដូង

បទៈ ប្រុស​គ្មាន​បេះដូង
ច្រៀង​ដោយៈ​ ម៉េង កែវ​ពេជ្ជតា

១. ស្នេហ៍​បង ស្នេហ៍​បង តែ​អូន​ដឹង​ថា​បង​មិន​ស្នេហ៍
ប្រែ​ចិត្ត​លែង​គិត​មិន​បាន
ស្នេហ៍​មួយ ស្នេហ៍​មួយ ទ្រូង​រែង​ព្រួយ​ព្រោះ​ខ្វះ​កល្យាណ
ខក​ខាន ពុំ​ដូច​​បំណង ។

២. តូច​ចិត្ត តូច​ចិត្ត ត្បិត​យប់​ព្រឹក​ស្រី​ដឹង​ថ្លៃ
ចរណៃ មិន​ឆ្លើយ​សារសង
ខូច​ចិត្ត ខូច​ចិត្ត គិត​មិន​យល់​អំពល់​កន្លង
នេះ​ម្ដង ស្គាល់​ហើយ​រស់​ស្នេហ៍​ឯកា ។

បន្ទរ. មាន​ពេល មាន​ចិត្ត អាណិត​អូន​ដែរ​ឬទេ​?
ប្រុស​ស្នេហ៍​ មើល​ហួស​ហើយ​ជីវា
រំពឹង​​ប្រុស​បង មាន​អូន​ក្នុង​កែវ​នេត្រា
ឃើញ​ថា​​គ្មា​ន​អូន​សូន្យ​សុង ។

៣. ទឹក​ភ្នែក ទឹក​ភ្នែក ហូរ​រហាមលិច​លង់​បេះដូង
ស្នេហ៍​ស្នង ​ចិត្ត​អូន​នៅ​ស្មោះ
សូម​លា សូម​លា ឈប់​ជួប​គ្នា បញ្ចប់​ឲ្យ​អស់
នៅ​ឲ្យ​សុខ​ចុះ ប្រុស​គ្មាន​បេះដូង ។

ភ្លេង – បន្ទរ – ៣

9 thoughts on “ប្រុស​គ្មាន​បេះដូង

ទំលាក់ មួយចំលើយតប ទៅ naraths បោះ​បង់​ការ​ឆ្លើយ​តប