បង​សែន​ពេញ​ចិត្ត​នឹង​ស្រី

បទៈ បង​សែន​ពេញ​ចិត្ត​នឹង​ស្រី
ច្រៀង​ដោយៈ ស៊ិន ស៊ីសាមុត

. រៀម​សែន​ពេញ​ចិត្ត​នឹង​ស្រី
រក​អ្វី​​ប្រដូច​ឲ្យ​ស្មើ​មិន​បាន
សែន​រន្ធត់​ស្រយុត​អស់​ប្រាណ
តាំង​ពី​​រៀម​បាន ជួបកល្យាណ​វេលា​ណា ។

២. រៀម​​សូម​បី​បម​កាយ​ស្រី
ជា​ន័យ​លន់​តួ​បំពេ​ស្នេហា
តាម​ធម្មជាតិ​បង្ខំ​ឱរា
ចង​ភ្ជាប់​វាសនា កាយា​នៃ​យើង​ទាំង​ពីរ ។

បន្ទរ. ភ្លើង​ស្នេហ៍​ដុត​រោល​ឥត​ស្បើយ
រៀម​សូម​កើយ​ជា​ខ្នើយ​ឥន្ទ្រិយ
លើ​សម្ផស្ស​ដ៏​ស្រស់​ដូច​មុនី
ឆវី នារី​កំពូល​ហឫទ័យ ។

ភ្លេង – ២ – បន្ទរ

9 ចំលើយ so far »

  1. 2

    នុត said,

    – បន្ទាត់ទី ៤: ពាក្យ “ក្នុង” ក្នុងបទចំរៀង គួរត្រូវបានលុបចោល​ដោយយោងទៅតាមសូរស័ព្ទសំនៀង

  2. 3

    នុត said,

    សូមជួយពិនិត្ររក ខុស ត្រូវ​រវាង ពាក្យ :
    – “ឱរា” និង “ឱរ៉ា”
    – “បំពេរ” និង “បំពេ”
    ដើម្បីយកមកធ្វើការកែតម្រូវអក្ខរាវិរុទ្ធក្នុងបទចម្រៀងនេះ។
    អរគុណ

  3. 4

    khmerlyric said,

    ខ្ញុំ​លុបពាក្យ​ “​ក្នុង​” រួច​ហើយ ។
    ចំពោះ​ពាក្យ…
    – “​ឱរា​” ត្រឹម​ត្រូវ
    – “​បំពេ​” ត្រឹម​ត្រូវ (​ខ្ញុំ​កែ​ពាក្យ​ “​បំពេរ​​” ក្នុង​អត្ថបទ​ចម្រៀង​ទៅ​ជា​ “​បំពេ​” ហើយ ។)

  4. 5

    khmerlyric said,

    សូម​ជួយ​ផ្ទៀង​សៀង​ត្រង់​វគ្គ​បន្ទរ ឃ្លា​ទី​២ និង​ទី​៣
    ពាក្យ ​”​និន្ទ្រា​” សៀង​ស្រដៀង “​ឥន្ទ្រិយ​”
    ពាក្យ “​ដូច​គ្នា​” សៀង​ស្រដៀង “​ដូច​…?​” ។

  5. 6

    នុត said,

    ក្រោយពីផ្ទៀងស្ដាប់មក ខ្ញុំយល់ថា:
    – ពាក្យ “និន្ទ្រា” នៅក្នុងបទចម្រៀង គួរប្ដូរ ដោយដាក់ពាក្យ “ឥន្រ្ទិយ”​រឺ​”ឥន្រ្ទីយ៍” វិញ
    ៌- ពាក្យ “ដូចគ្នា” នៅក្នុងបទចម្រៀង គួរប្ដូរ ដោយដាក់ពាក្យ “ដូចម្នី” វិញ​(សូមជួយពិនិត្យមើល អត្ថន័យរបស់ពាក្យ “ម្នី” នៅក្នុងវចនានុក្រម ថាតើ វាស៊ីគ្នាទៅនឹង អត្ថន័យដែលគេចង់រៀបរាប់ប្រាប់ក្នុងបទចម្រៀងដែររឺទេ)
    ខ្ញុំសូមអស់យោបល់។​អរគុណ

  6. 7

    khmerlyric said,

    ពាក្យ​ “​ម្នី​” អត់​ឃើញ​មាន​ក្នុង​វចនានុក្រម​ទេ តែ​មាន​ពាក្យ​ “​មុនី​” ដែល​បាន​សេចក្ដី​ថា អ្នក​ប្រាជ្ញ ។ សេក្ដី​ផ្សេង​ទៀត​ដូច​ជា​ មុនីនាថ ដែល​ជា​ទី​ពឹង​របស់​ពួក​អ្នក​ប្រាជ្ញ; មុនីរាជ មាន​ន័យ​ថា​ជា​ស្ដេច​នៃ​ពួក​អ្នក​ប្រាជ្ញ ។ បើ​តាម​មើល​ន័យ​ពាក្យ​ដូច​ជា​មិន​សូវ​ស៊ី​គ្នា​នឹង​អត្ថន័យ​បទ​ចម្រៀង​ទេ តែ​ប្រហែល​ជា​ន័យ​វា​ផ្សេង​ទៀត​ក៏​មិន​ដឹង ។

  7. 8

    naraths said,

    ពាក្យ«ហរទ័យ» ខ្ញុំធ្លាប់តែឃើញ «ហឫទ័យ» ។ ស្ដាយដែលខ្ញុំមិនមានវចនានុក្រមខ្មែរ ។

  8. 9

    khmerlyric said,

    ក្នុង​វចនានុក្រមៈ
    ហទ័យ ឬ​ ហឫទ័យ​, ហ្ឫទ័យ (​ហៈទៃ ឬ ហៈរឺទៃ, ហ្រឺទៃ) ន. បេះដូង, ដួង​ចិត្ត, ចិត្ត; ទ្រូង ។
    វា​ជា​កំហុស​របស់​ខ្ញុំ​ ដែល​ច្រលំ​ថា​ពាក្យ “​ហឫទ័យ​” សរសេរ​ “​ហរទ័យ​” ឥឡូវ​ខ្ញុំ​កែ​វា​ហើយ ។ អរគុណ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s