ជួប​ដោយ​ចៃដន្យ

បទៈ ជួប​ដោយ​ចៃដន្យ
ច្រៀង​ដោយៈ ស៊ិន ស៊ីសាមុត

១. យើង​បាន​ជួប​គ្នា​ក្នុង​គ្រា​ចៃដន្យ
នេះ​ពិត​ជា​បុណ្យ នៃ​មន្ត​ចិន្តា
ស្គាល់​ភ័ក្ត្រ​ស្គាល់​ចិត្ត ស្គាល់​ទាំង​វាចា
ហើយ​ផ្ដែ​ផ្ដាំ​ថា មេត្តា​កុំ​បំភ្លេច​ខ្ញុំ ។

២. នេត្រា​ថត​បាន តែ​ប្រាណ​ស្រី​ពៅ
ទុក​ជា​សំណៅ​ដៅ​ជាប់​អារម្មណ៍
បី​បម​បំពេ ថ្នម​ថែ​ចិត្ត​ម៉ុម
នៅ​លើ​បន្ទំ ទ្រនំ​នៃ​​ផ្ទៃ​តន្រ្តី ។

បន្ទរ. ពេល​ណា​ចិន្ដា​កង្វល់
រៀម​ធ្លាប់​បាន​យល់ ដួង​ភ័ក្ត្រ​ប្រិមប្រិយ
ញញឹម​លួង​លោម​ហរទ័យ
ថ្នម​បី ឲ្យ​​គេង​កើយ​​លើ​ឱរា ។

៣. រាល់​ពេល​រាត្រី ស្រមៃ​ឃើញ​ស្ងួន
សម្ផស្ស​ក្លិន​​ខ្លួន ពួន​​នៅ​នាសា
បក់​បោក​វិល​វល់ ដោយ​ខ្យល់​តណ្ហា
ដុត​រោល​ចិន្ដា ដោយ​សារ​តែ​រូប​ស្រី​មួយ ។

ភ្លេង – បន្ទរ – ៣

2 ចំលើយ so far »

  1. 1

    នុត said,

    សូមជួយកែតម្រូវទាំងអស់គ្នានូវកំហុសអក្ខរាវិរុទ្ធខ្លះៗ ក្នុងបទចំរៀងនេះ ដែលខ្ញុំបានពិនិត្យឃើញ:

    – បន្ទាត់ទី ៦: ពាក្យ “ទុក្ខ” ក្នុងបទចំរៀង គួរប្ដូរទៅជា “ទុក”​ដោយយោងទៅតាមអត្ថន័យនៃបទចម្រៀង
    – បន្ទាត់ទី ៧: ពាក្យ “បំពេរ” ក្នុងបទចំរៀង គួរប្ដូរទៅជា “បំពេ”​(កំហុសអក្ខរាវិរុទ្ធ)
    – បន្ទាត់ទី ១៤: ពាក្យ “សម្ផស់” ក្នុងបទចំរៀង គួរប្ដូរទៅជា “សម្ផស្ស”​ហើយ ពាក្យ “ក្លឹន” ក្នុងបទចំរៀង គួរប្ដូរទៅជា “ក្លិន”
    (កំហុសអក្ខរាវិរុទ្ធ)

    សូមបញ្ជាក់ប្រាប់ថា ពាក្យដែលខ្ញុំបានសំណូមពរអោយកែខាងលើនេះ ពុំមែនខ្ញុំយល់ថា សុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ។ សូមជួយពិនិត្យទាំងអស់គ្នា។ អរគុណ

  2. 2

    khmerlyric said,

    ខ្ញុំ​បាន​កែ​តម្រូវ​កំហុស​ទាំង​នោះ រួច​អស់​ហើយ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s