ចន្ទ្រា​រះ​ហើយ

បទៈ ចន្ទ្រា​រះ​ហើយ
ច្រៀង​ដោយៈ ស៊ិន ស៊ីសាមុត

ផ្ដើម. សម្លឹង មើល​មេឃ​ក្នុង​​ពេល​រាត្រី
ដួង​ព្រះចន្ទ​ទើប​រះ​ថ្មី
រស្មី គួ​រ​ចាប់​ចិត្ត​ចេតនា ។

១. ចន្ទ្រា​រះ​ហើយ ចន្ទ្រា​រះ​ហើយ
មិន​បង្អង់​ឡើយ​ នាំ​គ្នា​គយគន់
ចិត្ត​​ត្រេក​ចង់​បាន ចន្ទ​ស្រស់​ស្រទន់
ឱ​ព្រះ​ចន្ទ តើ​វាសនា​បាន​ទៅ​លើ​អ្នក​ណា​?

២. ចន្ទ្រា​រះ​ថ្មី ចន្ទ្រា​រះ​ថ្មី
ដឹង​ដែរ​ ឬ​អី រឿង​ក្ដី​ស្នេហា
រាល់​ថ្ងៃ​មនុស្ស​លោក​ទុក្ខ​សោក​ខ្លោច​ផ្សា
ឈោង​ប្រាថ្នា ចង់​បាន​ចន្ទ​ថ្លា​ជាគូ​កៀក​កើយ ។

បន្ទរ. ចន្ទ​អើយ​ ចន្ទ​ល្អ​អ្វី​ម្ល៉េះ
ទ្រូង​ស្ទើ​រ​ប្រេះ​ធ្លាយ​ឥឡូវ​ហើយ
លួច​ស្រលាញ់​ចន្ទ​មិន​ដឹង​ឡើយ
ឱ​ព្រះ​ចន្ទ​អើយ យល់​ចិត្ត​ខ្ញុំ​ផង ។

៣. ខ្ញុំ​សូម​អង្វរ ខ្ញុំ​សូម​អង្វរ
សូម​ព្រះ​ចន្ទ​ល្អ​ កុំ​ចរ​រំលង
កុំ​បំភ្លេច​ខ្ញុំ​ដែល​​ខំ​​បំណង
គេង​គិត​ផ្សង ថា​ផ្ញើ​​កម្រង​​វាសនា​នឹង​ចន្ទ ។

ភ្លេង ច្រៀង​វគ្គ ៣

បញ្ចប់. ចន្ទ្រា​រះ​ហើយ
ឱ​ព្រះ​ចន្ទ​អើយ តើ​រះ​ក្នុង​ចិត្ត​អ្នក​ណា​?

2 ចំលើយ so far »

  1. 1

    នុត said,

    សូមជួយកែតម្រូវទាំងអស់គ្នានូវកំហុសអក្ខរាវិរុទ្ធខ្លះៗ ក្នុងបទចំរៀងនេះ ដែលខ្ញុំបានពិនិត្យឃើញ:
    – បន្ទាត់ទី៣: ពាក្យ “គួ” ក្នុងបទចំរៀង គួរប្ដូរទៅជា “គួរ”
    – បន្ទាត់ទី១១: ពាក្យ “គៀក” ក្នុងបទចំរៀង គួរប្ដូរទៅជា “កៀក”
    – បន្ទាត់ទី១៣: ពាក្យ “ស្ទើ” ក្នុងបទចំរៀង គួរប្ដូរទៅជា “ស្ទើរ”
    – បន្ទាត់ទី១៨: ពាក្យ “ខក” ក្នុងបទចំរៀង គួរប្ដូរទៅជា “ខំ”
    – បន្ទាត់ទី១៩: ពាក្យ “ផ្ញើ” ក្នុងបទចំរៀង គួរប្ដូរទៅជា “ផ្ញើរ”
    សូមបញ្ជាក់ប្រាប់ថា ពាក្យដែលខ្ញុំបានសំណូមពរអោយកែខាងលើនេះ ពុំមែនខ្ញុំយល់ថា សុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ។ សូមជួយពិនិត្យទាំងអស់គ្នា។ អរគុណ

  2. 2

    khmerlyric said,

    អូខេ, ខ្ញុំ​បាន​កែ​កំហុស​ទាំង​នោះ​អស់​ហើយ លើក​លែង​តែ​ត្រង់​បន្ទាត់​ទី ១៩ ត្រង់​ពាក្យ “​ផ្ញើ​” ទៅ “​ផ្ញើរ​” ដែល​ខ្ញុំ​មិន​កែ ព្រោះ​ពាក្យ​ “​ផ្ញើ​” មិន​មាន​ “​រ​”​ទេ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s