No Better Day

បទៈ No Better Day
ច្រៀង​ដោយៈ ព្រាប សុវត្ថិ​, Cake
អាល់​ប៊ុមៈ Better Day
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២១៩

១. សូម​ព្យុះ​ព្យូមា ទាម​ទារ​បំណុល​ជីវិត
គំនាប​ដួង​ចិត្ត ក្រៀក​រឹត បេះដូង​ចាំ​ស្នេហ៍
ទន្ទឹង​ច្រើន​រដូវ ចាំ​ផ្លូវ​ចាំ​ចិត្ត​ឥត​ប្រែ
ក្ដី​ស្រលាញ់​កើន​ទ្វេ រង់​ចាំ​ថ្ងៃ​ថ្មី​មក​ដល់ ។

Rap. កើត​ស្នេហ៍​ជួប​កម្ម ចិត្ត​ខ្ទេចខ្ទាំ​ព្រោះ​គេ​ឆក់​បាត់
ខំ​ប្រឹង​ពួន​យំ​ស្ងាត់​ៗ មិន​ដឹង​ជា​ស្នេហ៍​ពួន​នៅ​ទី​ណា
បើ​គ្នា​ជា​ឯង​វិញ មិន​បណ្ដោយ​ចិត្ត​ឲ្យ​នៅ​​អានាថា
ពេល​ដឹង​ថា​ស្នេហ៍​ប្រេះ​ឆា ត្រូវ​កាត់​ផ្ដាច់​ឈិប​ៗ​តែ​ម្ដង
មើល​ទៅ​ឯង​អង្គុយ​ត្រមង់​ត្រមោច​ខ្លោច​ក្នុង​ចិត្ត
គ្នា​ផ្ដល់​គំនិត ត្រូវ​ឈប់​គិត​រឿង​ស្នេហ៍​ដែល​កន្លង
នៅ​ជិត គឺ​របស់​យើង បើ​ស្នេហ៍​នៅ​ឆ្ងាយ​គឺ​របស់​គេ​ម្ដង
បើ​ឯង​នៅ​ចាំ​នៅ​ចង ច្បាស់​ជា​ចុក​ឈាម​ក្ស័យ មិន​ខាន ។

២. បើ​គ្មាន​ថ្ងៃ​ថ្មី ថ្ងៃ​ស្រី​វិល​វិញ​ជួប​បង
បេះដូង​សំណង ត្រូវ​រង​ទម្ងន់​ទុក្ខ​កម្ម
ទឹក​ភ្នែក​លិច​នេត្រា ឈឺ​ផ្សា​ចុក​ចាប់​​រកាំ
ស៊ូ​ស្លាប់​សោះ​នឹង​ចាំ បណ្ដាំ​ថ្ងៃ​ថ្មី​ ថ្ងៃ​បែក ។

Rap. Yo តេ​ទាំង​យប់ តេ​ទាំង​ថ្ងៃ
ឮ​តែ​សម្លេង​ប្រុស​ឆ្លើយ
ឯង​បាន​ដឹង​ហើយ ឮ​ហើយ ចុះ​នៅ​ខ្វល់​អំពល់​ធ្វើ​អ្វី​?
គ្នាឯនេះ​ សុំ​សួរ​ឯង​ចុះ តើ​ប្រុស​នោះ​គឺ​ជា​នរណា?
គេ​ពិត​ជា​គូ​សង្សា ម៉េច​ឯង​មិន​ព្រម​ទទួល​កាពិត
ថ្ងៃ​ថ្មោង​ថ្ងៃ​ថ្មី ដែល​ឯង​ស្រដី​គ្នា​ថា​មិន​ពិត​មិន​ទៀង
ដូច​យើង​ចាំ​ខ្យល់​ ចាំ​ភ្លៀងមិន​ប្រាកដ​ថា​តាម​បំណង
គេ​រួម​កៀក​កើយសប្បាយ ចំណែក​ឯង មុខ​ក្រៀម​កំពឹត
គេ​កៀក​ទាំង​កាយ​ កៀក​ទាំង​ចិត្ត ឯង​វង្វេង ធ្វើ​បាប​ខ្លួន ។

ច្រៀង ១ ឡើង​វិញ

Rap. Yo សង់​ទី​ម៉ង់ សង់​ទី​ម៉េត្រ សង់​ឲ្យ​ឆ្អែត​ទៅ សម្លាញ់​អាប់
តិច​លោ​ថា​គ្នា​មិន​ប្រាប់ មិន​ដាស់​តឿន​ឲ្យ​ភ្ញាក់​អាត្មា
ថា​ Cake ជា​មិត្ត​មិន​ល្អ ទុក្ខ​កាច​ទុក្ខ​ស្នេហ៍ ទុក្ខ​រាប់​ឆ្នាំ​ខែ
បើ​មិន​បញ្ឈប់​នៅ​តែ​បន្ត ប្រាប់​ឯង​ទៅ​ចុះ​ ច្បាស់​ជា​វ័ណ្ឌ​ក
វិល​វល់​វីវក់ ដូច​ឆ្កួត​អ៊ីចឹង
ទឹក​ហូរ​មិន​ហត់ ពាក្យ​ស្បែ​ពាក្យ​ស្បថ​ រឿង​អី​ត្រូវ​ជឿ
យើង​ប្រុស​ធ្វើ​ឫក​ឲ្យ​អឿ កុំ​ទន់​ជ្រាយ ធ្វើ​ឫក​ឲ្យ​រឹង​ប៉ឹង
ជឿ​តែ​អន្ទិត​Cake ទៅ ណា​សម្លាញ់​ណា ។

ភ្ជាប់. បាត់​ដំណឹង​សោះ​សូន្យ​ឈឹង​សម្ដី​ស្នេហ៍
អូន​ប្រួល​ប្រែ ឲ្យ​ស្នេហ៍​បង​គ្រាំ​គ្រា​ទ្រូង
បាត់​ដំណឹង ឲ្យ​បង​ក្រៀម​ក្រំ​បេះដូង
ស្រី​ជូន​បង​ជា​ជំនូន នៃ​ទឹក​ភ្នែក ។

ច្រៀង ១ – ២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s