ដី​ថ្មី​ចិត្ត​ថ្មី

បទៈ ដី​ថ្មី​ចិត្ត​ថ្មី
ច្រៀង​ដោយៈ កែវ សារ៉ាត់

. មើល​វាល​ធំធេង បែក​ផ្សែង រែង​រលឭក​អឺយ
មើល​ទឹក​រលក​ខ្មួល​ខ្មាញ់ បាញ់​ពី​នាយ

(ពីរ​ដង​)
មើល​ភ្នំ​តូច​ធំ ទាប​ខ្ពស់ វែង​អន្លាយ
គយ​គន់​ពី​ឆ្ងាយ សែន​ស្ដាយ សែន​ស្រណោះ​អឺយ ។

២. បង​នាំ​ពៅ​រត់​កាត់​ជ្រោះ កាត់​ស្រែ​ថ្មី​អឺយ
ទាំង​កណ្ដាល​រាត្រី កាត់​ព្រៃ កាត់​បន្លា
(​ពីរ​ដង​)
ឱ​បាត់​ដំបង ជាយ​ដែន ខណ្ឌ​សីមា
គឺ​អ្នក​ហើយ​ណា​បាន​ផ្ដល់ ផ្លូវ​ចម្លង ។

៣. មក​ដល់​ព្រំ​ដែន ម៉ុម​អើយ​ សែន​ក្រ​ក្រី
គេង​ផ្ទាល់​នឹង​ដី ពៅ​អឺយ​ភ្លៅ​ស្រី​ជា​ខ្នើយ
(​ពី​រដង​)
សំនៀង​អូន​ច្រៀង​បំពេ បង​ល្វើយ​ៗ
កៀក​កើយ​សុំ​រស់ ក្បែ​បង​លុះ​អវសាន ។

(ភ្លេង​)

៤. ដី​ថ្មី​ចិត្ត​ថ្មី អ្វី​ៗ​ក៏​ថ្មី​ទាំង​អស់​អឺយ
ប្រែ​គ្មាន​អាឡោះ​អាល័យ ដៃ​ទាំង​ទ្វេ
(​ពីរ​ដង​)
ធ្លាប់​ឱប​ប្រឡែង បី​បម ក្រោម​ដួង​ខែ
ធ្លាប់​នាំ​មាស​ស្នេហ៍​រត់​កាត់ ព្យុះ​ជីវិត ។

22 ចំលើយ so far »

  1. 1

    khmerlyric said,

    បទ​នេះ​សំណូមពរ​ដោយ មរកត

  2. 2

    សុវចនោ said,

    សួស្ដីបឿន

    ក្នុងទំព័ររបស់បឿន មានអ្វីៗគួរជាទីចាប់អារម្មណ៍ច្រើន ប៉ុន្ដែបឿនប្រើអក្សរដូនពេញ
    វាតូចៗណាស់ អានចេញទឹកភ្នែកហើយ ក៏នៅតែអានមិនចេញដែរ។

    សុវចនោ

  3. 3

    អត់មានបញ្ហាទេ! សុវចនោ ពិនិត្យម្ដងទៀតអាចមកពីបកុំព្យូទ័រមានបញ្ហាដឹង? ខ្ញុំបញ្ចូលតែយូនីកូដ អានបានយ៉ាងស្រួល ។

  4. 5

    khmerlyric said,

    សួស្ដី សុវចនោ

    លោក​អាច​សាក​ល្បង​តាម​ណារដ្ឋ (​អំនាន​ភាសា​ខ្មែរ​) បើ​នៅ​តែ​មិន​បាន​ការណ៍ សូម​សាក​ល្បង​តាម​វិធី​ខាង​ក្រោម ។

    បើ​លោក​មាន​តម្លើង​ពុម្ពអក្ស​ខ្មែរ​ណៃដា សូម​ទៅ Tools > Internet Options… > ចូល​ថេប General > Fonts > នៅ​ត្រង់ Web page font សូម​លោក​រើស​យក ពុម្ព​អក្សរ Khmer OS ឬ​លោក​អាច​រើស​យក​ពុម្ព​អក្សរ​ផ្សេង​ក៏​បាន តាម​ដែល​លោក​ពេញ​ចិត្ត នេះ​បើ​លោក​ប្រើ Internet Explorer Browser តែ​បើ​លោក​ប្រើ Firefox វិញ​សូម​លោក​ចូល​ទៅ Tools > Options > Content > ត្រង់​ Font and color លោក​អាច​រើស​ពុម្ព​អក្ស​ផ្សេង​ពី DaunPenh និង​អាច​ប្ដូរ​ទំហំ​អក្សរ​តាម​ដែល​លោក​ពេញ​ចិត្ត ។

    សូម​អរគុណ​ណារដ្ឋ​ដែល​បាន​ជួយ​ ខ្ញុំ​រវល់​ពេក​ថ្ងៃ​នេះ ទើប​តែ​មក​ពី​ខាង​ក្រៅ ។

    អគុណ​សុវចនោ សង្ឃឹម​ថា​អាច​ជួយ​លោក​បាន ។

    ​បឿន

  5. 6

    សុវចនោ said,

    អរគុណ!!..បឿន !..

    អរគុណណាស់បឿន ចំពោះការបកស្រាយ។
    ក្នុងកុំព្យូទ័របស់ខ្ញុំមិនមានបញ្ហាណាមួយជាមួយយូនីកូដខ្មែរទេ។
    ថ្មីៗនេះខ្ញុំប្រើ Windows Vista ហើយវារិតដើរបានយ៉ាងល្អជាមួយយូនីកូដខ្មែរទៀតផង។
    Windows Vista ដែលមានភ្ជាប់អក្សរពុម្ពខ្មែរ ដូនពេញមកជាមួយ ហើយបឿនប្រើវា
    នោះ វានឹងបង្ហាញមកវាត្រឹមត្រូវហើយមិនខុសទេ។ ទំព័រផ្សេងៗ ដែលមិន definition
    ប្រើ អក្សរពុម្ពដូនពេញនោះ បានបង្ហាញអក្សរពុម្ពខ្មែរផ្សេងៗបានយ៉ាងត្រឹមត្រូវដែរ។

    ដោយសេចក្ដីរាប់អានដ៏ជ្រាជ្រៅបំផុតពីខ្ញុំ
    សុវចនោ

  6. 7

    khmerlyric said,

    ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា វា​អាច​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ ។ ខ្ញុំ​ប្រើ​ពុម្ព​អក្សរ ដូនពេញ​ដោយ​សារ​តែ ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ប្រើ​ខ្មែរ​យូនីកូដ​ឲ្យ​បាន​ច្រើន ។ បើ​តាម​ខ្ញុំ​ធ្លាប់​ឮមិត្ត​ភក្ដ្រ​​និយាយ​កន្លង​មក គេ​​ថា​វា​ពិបាក​ដែល​យើង​ចូល​ទៅ​អាន​វេបសាយ​តាម​ហាង​អ៊ីធឺណេត ព្រោះ​គេ​ត្រូវ​តម្លើង Khmer Unicode Keyboard ទៀត​ទើប​អាច​បើក​មើល​វេបសាយ ឬ​ប្លក់​ដែល​​ប្រើ​ខ្មែរ​យូនីកូដ​បាន ។ ហេតុ​ដូច​នេះ​ហើយ ខ្ញុំ​ក៏​ខំ​រក​វិធី​ដែល​ងាយ​ស្រួល ទី​បំផុត​ខ្ញុំ​ក៏​បាន​ជោគ​ជ័យ​លើ​ការ​សាក​ល្បង​របស់​ខ្ញុំ នេះ​ក៏​ដោយ​សារ​តែ​វត្តមាន​របស់​ពុម្ព​អក្សរ​ដូនពេញ ។ ហេតុ​ដូច​នេះ កុំ​ព្យូទ័រ​របស់​អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​មាន​ពុម្ព​អក្សរ​ដូនពេញ និង​ធ្វើ​តាម​ការណែ​នាំ​នៅ Support page របស់​ខ្ញុំ​នោះ គឺ​អាច​អាន​អក្សរ​ខ្មែរ​យូនីកូដ​នៅ​លើ​វេបសាយ​បាន​ហើយ ។ ហើយ​ពុម្ព​អក្សរ​ដែល​បង្ហាញ មិន​មាន​លក្ខណៈតូច​ពេក​នោះ​ទេ គឺ​ធម្មតា​ដូច​យើង​តម្លើង​​ Khmer Unicode Keyboard ដែរ ។ ការ​សាក​ល្បង​នេះ​ ខ្ញុំ​ប្រើ​ជា​មួយ IE6 ហើយ​ក៏​មាន​មិត្ត​ភក្ត្រ​មួយ​ចំនួន​ប្រើ IE7 ដែរ តែ​គេ​អត់​មាន​ជួប​បញ្ហា​នេះ​ទេ ។ លទ្ធផល​នេះ​ ខ្ញុំ​ជឿ​ថា​វា​មាន​ប្រយោជន៍​ច្រើន សម្រាប់​អ្នក​ដែល​មិន​សូវ​មាន​ជំនាញ​ខាង​ប្រើ​ប្រាស់​កុំ​ព្យូទ័រ ដែល​គេ​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​ពេល​វេលា និង​ការ​លំបាក​ច្រើន​សម្រាប់​ឲ្យ​កុំព្យូទ័រ​របស់​គេ​អាច​អាន​ខ្មែរ​យូនីកូដ​បាន ហើយ​បើ​គេ​ចាប់​អារម្មណ៍​គេ​ក៏​អាច​តម្លើង​ Khmer Unicode Keyboard ក៏​បាន ។ បញ្ហា​ខ្លះ​ៗ​ជាមួយ​ IE7 និង ដូនពេញ ​ខ្ញុំ​ចាត់​ទុក​ថា​ជា​រឿង​កំរ ។ ហេតុ​នេះ​ហើយ ខ្ញុំ​សូម​អភ័យ​ទោស​​ប្រិយ​មិត្ត​ដែល​មាន​បញ្ហា​នេះ ។

    ខ្ញុំ​សូម​អរគុណ​លោក សុវចនោ ហើយ​សូម​លោក​ទទួល​ការ​​គោរព​រាប់​អាន​ពី​ខ្ញុំ​ផង​ដែរ ។

    បឿន

  7. 8

    សុវចនោ said,

    ល្អណាស់ បឿន !!…

    ខ្ញុំក៏ជាមនុស្សម្នាក់ចង់អោយ ខ្មែរយើងទាំងអស់គ្នាប្រើអក្សរពុម្ពយូនីកូដខ្មែរដែរ ហើយ
    ក៏ពេញចិត្ដ និង ខ្នះខ្នែងយ៉ាងខ្លាំងណាស់ក្នុងកម្មវិធីយូនីកូដខ្មែរនេះ។
    ខ្ញុំមានសេចក្ដីសោកស្ដាយដោយ អក្សរពុម្ពយូនីកូដខ្មែរ ដូនពេញ ដែលជាអក្សរពុម្ពខ្នាតគំរូ(standard) ដាក់ភ្ជាប់មកជាមួយ Windows សំរេចរូប វាមានលក្ខណរូបខ្នាតតូចបន្ដិច។
    តែការខំខ្នះខ្នែងរបស់ បឿនវាជាប្រយោជន៍មួយដ៏ធំណាស់សំរាប់កូនខ្មែរ ខ្ញុំសប្បាយចិត្ដ
    ណាស់ នៅពេលដែលបានឃើញអក្សរខ្មែរយើងរីកដុះដាលទូទាំងពិភពលោកយ៉ាងនេះ។
    សូមសេរីសួស្ដីជ័យមង្គលគ្រប់ប្រការចូលមានដល់បឿនជានិច្ចនិរន្ដទៅអើយ….!!

    ដោយសេចក្ដីគោរពរាប់អានដ៏ជ្រាលជ្រៅ
    ខ្ញុំ សុវចនោ

  8. 9

    ppsk said,

    តែខ្ញុំនៅតែមិនស្ងប់ចិត្តហេតុអ្វីបានជាមិនអាចសរសេយូនីកូដនៅលីអាយខុន​ (Icons Desktop)ហើយនៅលើbrowser Title ក៍មិនចេញដែរមានតែរូប​ចតុកោណតូចៗទៅវិញ។

  9. 10

    khmerlyric said,

    សូម​អរគុណ​លោក សុវចនោ សម្រាប់​ការ​ជូនពរ ។ សូម​ឲ្យ​លោក ទទួល​ពរ​នេះ​ដូច​គ្នា ។

    បង​ Posoky: បើ​វា​មិន​បង្ហាញ​អក្សរ​ខ្មែរ​នៅ​ Icon និង Browser Titlebar បង​ត្រូវ​ធ្វើ​ខ្លួន​ឯង ។ សូម​បង Right click លើ Desktop យក Properties នៅ​ត្រង់​ថេប Appearance សូម​បង​ចុច​លើ Advance ប៊ូតុង ពេល​នោះ​បង​នឹង​ឃើញ​មាន​បញ្ជី​ជា​ច្រើន​នៅ​ក្នុង List Box ហើយ​បង​អាច​ជ្រើស​រើស​ត្រង់​ណា​ដែល​បង​ចង់​ឲ្យ​បង្ហាញ​អក្សរ​ខ្មែរ ឧទាហរណ៍​- Icons សម្រាប់​ឲ្យ​រូប​ Icon អាច​សរសេរ​អក្សរ​ខ្មែរ​បាន ឬ Active Titlebar សម្រាប់​ឲ្យ​ Titlebar អាច​បង្ហាញ​អក្សរ​ខ្មែរ ជា​ដើម ។ ពេល​ Select វា​ហើយ​បង​នឹង​ឃើញ​មាន​ Listbox សម្រាប់​ឲ្យ​បង​រើស​ពុម្ព​អក្សរ ហើយ​បង​អាច​រើស​ពុម្ព​អក្សរ​ខ្មែរ​ណា​មួយ​ដែល​បង​ពេញ​ចិត្ត ដូច​ជា​ Khmer OS System ឬ​ Daunpenh (​ពុម្ព​ដូនពេញ វា​បង្ហាញ​អក្សរ​រាង​តូច តែ​វា​មិន​ធ្វើ​ឲ្យ​អាយខិន​របស់​យើយ​ឃ្លាត​គ្នា ឬ​ប្ដូរ​រូប​រាង​របស់​វិនដូស៍​របស់​ហើយ​ទេ ដោយ​ឡែក Khmer OS System នឹង​ប្ដូរ​រូប​រាង​ខ្លះ ដូច​ជា​អាយខិន​ឃ្លាត​គ្នា​ឆ្ងាយ​ជា​ដើម ។) ហេតុ​នេះ​បង​អាច​សាក​ល្បង​មើល និង​រើស​តាម​ការ​ពេញ​ចិត្ត​របស់​បង ។

    បឿន

  10. 11

    ppsk said,

    យ៉ាប់ណាស់បឿនអើយកែហើយដូចជាប្រែប្រួលនិយាយឲចំវាមិនstandard
    តែឆ្អល់ភាសាថៃឫក៍ភាសាចិនហេតុអីវាចេញ Automatic?
    Anyway thank you so much!!

    ppsk

  11. 12

    khmerlyric said,

    គឺ​វា​អ៊ីចឹង​ហើយ ដោយ​សារ​តែ​វីនដូស៍​មុន វិសស្តា អត់​ទាន់​មាន Khmer Locale ដូច​គេ តែ​បើ​ប្រើ​វិនដូស៍​វីស្តា មិន​បាច់​ពិបាក​ធ្វើ​ដោយ​ខ្លួន​ឯង​ទេ គ្រាន់​តែ​តម្លើង​ភាសា​របស់​យើង​ទៅ វា​នឹង​ប្ដូរ​ឲ្យ​យើង​បាត់​ទៅ​ហើយ ។ ជួយ​ពេល​ខ្លះ យើង​តម្លើង​ខ្មែរ​យូនីកូដ រួច​ចម្លង​ពុម្ព​អក្សរ​​ដូនពេញ ចូល​ទៅ​ក្នុង Fonts Directory វា​ក៏​ប្ដូរ​ឲ្យ​យើង​ដោយ​ស្វ័យ​ប្រវត្តិ​ផង​ដែរ ។ គ្រាន់​តែ​វា​មិន​សុទ្ធ​តែ​ បែប​ហ្នឹង​ទាំង​អស់ គឺ​អាស្រ័យ​លើ​ការ​តម្លើង​របស់​យើង ។ ហេតុ​នេះ​ហើយ ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា គឺ​មិន​ស្តង់​ដារ ដូច​បង​បាន​និយាយ​អ៊ីចឹង​ ។

  12. 13

    មរកត said,

    អរគុណសំរាប់មិត្តដែលបានផ្តល់នូវបទចំរៀងដល់ខ្ញុំ

  13. 14

    មរកត said,

    មិនដឹងថាខ្ញុំនិយាយទៅត្រូវរឺក៏អត់សុំទោសផង​ខ្ញុំធ្លាប់ស្តាប់បទចំរៀងមួយរបស់លោក​កែវ​សារ៉ាត់​និយាយពីការព្រាត់បា្រស់គ្នារបស់នាង​កែវ​ណាម៉ា​តែខ្ញុំចាំឈ្មោះបទមិនបានបើមានមិត្តណាចាំបានសូមជួយប្រាប់ដល់ខ្ញុំផងរឺក៏ upload ចែកត្រង់នេះក៏បាន។លំនាំតាមខ្ញុំចាំបានមុនគេប្រហែល​អាសូរនាងណាស់អើយ!!!!!កម្មក្រាស់ប្រទេះ!!!!ព្រះស្វាមី​ចាំបានត្រឹមណឹង
    ​​​​​​​​​​​​​​​​​​​​អរគុណ​នឹងសង្ឃឹមទុកជាមុន

  14. 15

    khmerlyric said,

    បាទ, មិន​អី​ទេ ខ្ញុំ​រីក​រាយ​នឹង​ធ្វើ​វា ។

  15. 16

    មរកត said,

    សំឡាញ់រកនឹកបទនេះឃើញទេ?​ខ្ញុំរកនឹកមិនឃើញទេ​ខ្ញុំចាំពីថ្ងៃហើយ

  16. 17

    khmerlyric said,

    ខ្ញុំ​ដូច​ជា​អត់​ដែល​ស្ដាប់​ទេ​បទ​ហ្នឹង ចាំ​ខ្ញុំ​សាក​រក​មើល​មើល៍ ក្រែង​ប្រទះ ។

  17. 18

    posoky said,

    you go to Khmer future then u gonna find them

  18. 19

    khmerlyric said,

    Yeah, really ya should find it at khmerfuture.com មរកត and if you need lyric just tell me da title of da song. I’ll do it for you.

  19. 20

    somsovannara said,

    ប្រវត្តិសាស្ត្រ
    បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០ពាន់ឆ្នាំ។ មនុស្សនៅពេលនោះបានជានាយព្រានព្រៃនិងបរកជន។ បុរាណវត្ថុវិឡាគិតថាមនុស្សមុនគេបំផុតគឺជាម៉ាលិសតែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជិងនិងធើ្វជាតិពន្ទុខែ្មរ។

    [កែប្រែ] ប្រទេសឥណ្ឌា
    សតវត្សរ៏ទី១​គ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលតាំងលំនៅជាមួយមនុស្សមុនគេ។គេឲ្យសាសនា, វប្ឃកិច្ទ,ភាសា។ល។

    [កែប្រែ] អាណាចក្រភ្នំ និង ចេនឡា
    អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពី សតវត្សទីមួយ មកម្ល៉េះ។ រវាងសតវត្សទី៣ ទី៤ និងទី៥ អាណាចក្រភ្នំ និង ចេនឡា បានគ្រប់គ្រង ជាបន្តបន្ទាប់ លើទឹកដី ជ្រោយសុវណ្ណភូមិ រហូតដល់កំនើត អាណាចក្រខ្មែរ ដែលជា ប្រវត្តិសាស្ត្រ ដ៏រុងរឿងមួយនៅ អាស៊ី ពីសតវត្សទី៩ ដល់ សតវត្សទី១៣។ នៅពេលដែលបានឃើញប្រវត្តិសាស្រ្តរបស់ខ្ែមរខ្ញុំមានអារម្មណ៍ចង់រៀន

    [កែប្រែ] អង្គរវត្ត

    ព្រះបាទជ័យវរ្ម័នទី៧ទោះបីជា អាណាចក្រ ខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។

    ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្ស បានប្តូរទៅ រាជធានី លង្វែក ហើយនៅតែរង ការវាយប្រហារជានិច្ចជាកាល ពីសំនាក់ សៀម និង យួន រហូតឈានទៅដល់ ការបែកបាក់បន្ទាយលង្វែក នៅឆ្នាំ ១៥៩៤។

    នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលបានតែងតាំងជា មហាក្សត្រ ដោយពួកសៀម បានស្វែងរកការ ការពារពីបារាំង។ ឆ្នាំ១៨៦៧ ស្តេចសៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញា ជាមួយបារាំងអនុញ្ញាតិ អោយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបង និង សៀមរាប ជាខេត្តរបស់សៀម ឬថៃ បច្ចុប្បន្ន។ ខេត្តទាំងនេះត្រូវបានប្រគល់មកឱយខ្មែរវិញ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំង ថៃ។

    [កែប្រែ] អាណាព្យាបាល បារាំង
    កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣​ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។

    [កែប្រែ] ព្រះបាទនរោត្តមសីហនុ
    ឆ្នាំ១៩៥៥ សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គ ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះ បិតាសោយទីវង្គត ព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារ សង្គ្រាមវៀតណាម ចេះតែបន្ត ព្រះអង្គបាន ប្រកាន់នយោបាយ ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ ការបណេ្តញចេញ ពីតំនែងដោយ រដ្ឋប្រហារ យោធា ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។ សីហនុបានរៀបចំជាថ្មី ជាមួយក្រុមកុម្មុយនិស្ត ខ្មែរក្រហម ដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការ ទំលាក់រដ្ឋាភិបាលលន់ ណុល ហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល។

    [កែប្រែ] ខ្មែរក្រហម
    ក្រោយ ការឡើងកាន់អំនាច ដោយ រដ្ឋាភិបាល លន់ ណុល សហរដ្ឋអាមេរិច បានទំលាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥ ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំ ដោយ ប៉ុល ពត។

    [កែប្រែ] វៀតណាម
    ខែវិច្ឆិការ ១៩៧៨ វៀតណាម វាយចូលកម្ពុជា ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ ការស្វែងរក សន្តិភាពចាប់ផ្តើម នៅឆ្នាំ១៩៨៩ នៅទីក្រុងចារការតា(ប្រទេសឥណ្ឌូណេស៊ី) តែមិនបានសំរេច រួចនៅទីក្រុងប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា ១៩៩១ ដោយកំណត់អោយមាន ការបោះសកល តាមលទ្ធិប្រជាធិបតេយ្យ ជាលើងដំបូង ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ អង្គការសហប្រជាជាតិ​ត្រូវបានផ្តល់អំណាច ក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា និងដោះស្រាយ កិច្ចការ ជនអន្តោប្រវេសន៍ និង ការកាត់បន្ថយសព្វាវុធ។

    [កែប្រែ] ព្រះរាជាណាចក្រកម្ពុជា
    ក្រោយពីការមិនចុះសំរុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។

    [កែប្រែ] នយោបាយ
    តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាលសេរីពហុបក្ស និងមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ដោយមានការផ្តល់យោបល់ និងឯកភាពពីរដ្ឋសភា។ នាយករដ្ឋ មន្ត្រីនិងមន្ត្រីក្រសួងក្រោមឱវាទកាន់អំនាចនិតិប្រតិបត្តិ។ អំនាចនិតិបញ្ញត្តិជាការទទួលខុសត្រូវរបស់ រដ្ឋសភា និងព្រឹទ្ឋសភា។

    ព្រះអង្គម្ចាស់នរោត្តមសីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ងក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តមសីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសំរេច ឱយឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុង គណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំនូលរបស់ប្រជាជន។

    [កែប្រែ] រចនាសម័្ពន្ច
    រចនាសម្ព័ន្ធនៅព្រះរាជាអាណាចក្រកម្ពុជា មាន៖

    ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
    រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញាតិ (មានតួនាទី អនុម័តច្បាប់)
    រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ​ (ព្រៀងច្បាប់ និងអនុវត្តច្បាប់ ដែលបានសំរេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
    តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)

    [កែប្រែ] បំណែងចែករដ្ឋបាល

    ប្រទេសកម្ពុជាត្រូវបានចែកជា ២០ ខេត្ត និង ៤ ក្រុង និងបែងចែកជាបន្តបន្ទាប់ទៀតជាស្រុក ឃុំ ភូមិ និង កោះ

    [កែប្រែ] ក្រុង
    ក្រុង ភ្នំពេញ
    ក្រុង ព្រះសីហនុ
    ក្រុង ប៉ៃលិន
    ក្រុង កែប

    [កែប្រែ] ខេត្ត
    ខេត្ត តាកែវ
    ខេត្ត បន្ទាយមានជ័យ
    ខេត្ត បាត់ដំបង
    ខេត្ត កំពង់ចាម
    ខេត្ត កំពង់ធំ
    ខេត្ត កំពង់ឆ្នាំង
    ខេត្ត កំពង់ស្ពឺ
    ខេត្ត កំពត
    ខេត្ត កណ្តាល
    ខេត្ត កោះកុង
    ខេត្ត ក្រចេះ
    ខេត្ត មណ្ឌលគិរី
    ខេត្ត ឧត្តរមានជ័យ
    ខេត្ត ពោធិ៍សាត់
    ខេត្ត ព្រះវិហារ
    ខេត្ត ព្រៃវែង
    ខេត្ត រតនគិរី
    ខេត្ត សៀមរាប
    ខេត្ត ស្ទឹងត្រែង
    ខេត្ត ស្វាយរៀង

    [កែប្រែ] កោះ
    កោះ កុង
    កោះ ពូឡូវ៉ៃ
    កោះ រុង
    កោះ រុងសន្លឹម
    កោះ សេះ
    កោះ តាំង
    កោះ ថាស
    កោះ ទន្សាយ
    កោះ ត្រល់ (គ្រប់គ្រងដោយវៀតណាមមានឈ្មោះ Phu Quoc)
    កោះ ត្រឡាច
    កោះ ទ្រាស
    ភ្នំពេញជាមណ្ឌលដែលមានប្រជាជនច្រើនជាងគេប្រហែល ១លាននាក់ ក្នុងចំនោមប្រជាជនកម្ពុជាទាំង អស់១៣លាននាក់។ មណ្ឌលគិរី ជាខេត្តធំជាងគេតែមានប្រជាជនតិចជាងគេ ស្ថិតនៅតំបន់ខ្ពង់រាប ភាគឥសានជាប់ព្រំដែនវៀតណាម។

    [កែប្រែ] ទំនាក់ទំនងអន្តរជាតិ
    ប្រទេសកម្ពុជាជាសមាជិក នៃអង្គការសហប្រជាជាតិ (UN: United Nations) និងជាភ្នាក់ងារជំនាញដទៃទៀតដូចជា ធនាគារ ពិភពលោក (WB:World Bank) និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF: International Monetary Fund)។​ ហើយក៏ជាសមាជិកផងដែរ នៃធនាគារអភិវឌ្ឍអាស៊ី អាស៊ាន (ADB:Asean Development Bank) និង​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO:World Trade Union) នៅថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជាបានចូលរួម កិច្ចប្រជុំកំពូលនៃអាស៊ីខាងកើត នៅឆ្នាំ ២០០៥។

    បន្ទាប់ពីលំនឹងនយោបាយមក កម្ពុជាបានខិតខំកសាងនយោបាយការទូតជាមួយប្រទេសជាច្រើន រួមមាន​ប្រទេសចូលរួម សំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចិន សហគមអឺរ៉ុប ជប៉ុន និង រុស្សី ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី ​រួមមាន សាធារណរដ្ឋប្រជាមានិត្យចិន សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋប្រជាមានិត្យលាវ, សាធារណរដ្ឋកូរេខាងត្បូង, សាធារណរដ្ឋប្រជាមានិត្យកូរេខាងជើង និងរាជាណាចក្រថៃឡង់។

    ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទស្សវត្សបានកន្លងផុតទៅ ជំលោះព្រំដែនរវាងកម្ពុជានិង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និង​ព្រំប្រទល់ខ្លះទៅក្នុងប្រទេស វៀតណាមនិង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់និងតំបន់ព្រំដែនខាងប្រទេសថៃ។

    ខែ មករា ២០០៣ កុបកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា​ និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។​ ព្រំដែនត្រូវបានបើកឱយ ដំនើរការឡើងវិញនៅថ្ងៃទី ២១ ខែ មិនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបាន​ចំនាយ ៦លានដូល្លា អាមេរិច ដើម្បីជាសំនងការខូចខាតស្ថានទូតថៃ និង យល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។

    [កែប្រែ] ជំលោះអន្តរជាតិ
    បណ្តាកោះ និង បណ្តាផ្នែកខ្លះ នៅក្នុងសមុទ្រ នៃព្រំដែនជាប់ជាមួយវៀតណាម កំពុងថិតក្នុងវិវាទនៅឡើយ; ព្រំដែនសមុទ្រជាមួយវៀតណាម មិនទាន់ត្រូវបានកំណត់; ផ្នែកខ្លះនៃព្រំដែនគោក ជាមួយប្រទេសថៃឡង់ មិនបានកំណត់ទាល់តែសោះ; ព្រំដែនសមុទ្រជាមួយថៃឡង់ មិនបានកំណត់ច្បាស់លាស់។

    [កែប្រែ] ភូមិសាស្ត្រ
    ប្រទេសកម្ពុជាមានផ្ទៃដី ប្រហែល១៨១ ០៣៥ គីឡូម៉ែតការេ មានព្រំដែនដីគោក ខាងជើង និង​ខាងលិច ជាប់ប្រទេសថៃ ៨០០គ.ម ជាប់ប្រទេសឡាវ៥៤១គ.មភាគខាងឥសាន និងជាប់ប្រទេសវៀតណាម១២២៨គ.មភាគខាងកើតនិងអាគ្នេយ៍ ។ ព្រំដែនសមុទ្រលាតសន្ធឹងលើឈូងសមុទ្រថៃ ប្រវែង៤៤៣ គ.ម។

    ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ ដោយសារជំនន់បឹងទន្លេសាបដែលមានទំហំ ២៥៩០គម២ នៅខែប្រាំង និងលាតសន្ធឹងដល់២៤៦០៥គម២ នៅរដូវវស្សា។ ទីទំនាបនេះបង្ករ លក្ខណៈសម្បត្តិយ៉ាងប្រសើរសំរាប់ការស្រោចស្រពស្រែចំការជារៀងរាល់ឆ្នាំ។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ​ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០ ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឥសានប្រទេសថៃ។ ភ្នំឱរ៉ាល់មាន កំពស់ខ្ពស់ជាងគេ(១៨១៣ម) ស្ថិតនៅក្បែរខេត្តពោធិ៍សាត់។ សីតុណ្ហភាពស្ថិតនៅចន្លោះ១០ទៅ១៥អង្សារសេ និង​ទទួលឥទ្ធិពលខ្យល់មូសុង។ មូសុងនិរតីបក់ នាំយកខ្យល់សើមពីឈូងសមុទ្រថៃ និង​មហាសមុទ្រឥណ្ឌា ពីខែឧសភាដល់តុលា បណ្តាលឱយ មានភ្លៀងធ្លាក់ច្រើននៅខែកញ្ញា និង តុលា។ មូសុងអាគ្នេយ៍នាំមកនូវរដូវប្រាំងពីខែវិច្ឆិកាដល់មិនា ហើយស្ងួតខ្លាំងនៅខែមករា​ និង​កុម្ភៈ។ ហេតុអ្វី្?

    [កែប្រែ] សេដ្ឋកិច្ច
    ទោះបីជាមានការរីកចំរើនថ្មីៗក៏ដោយ សេដ្ឋកិច្ច​ប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាម ស៊ីវិល ជំលោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំនូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកំរិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ប្រជាជនភាគច្រើនពឹងផ្អែកលើ កសិកម្ម។​ ស្រូវ ត្រី ឈើ វាយនភ័ណ និង កៅស៊ូជាវត្ថុនាំចេញជាចំបង។ ដៃគូសេដ្ឋកិច្ចសំខាន់ៗ សំរាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូនេស៊ី និង ម៉ាលេស៊ី។

    [កែប្រែ] ប្រជាជន

    ៨៥%របស់ប្រជាពលរដ្ឋជាអ្នកស្រែ។ បើគិតដល់់ឆ្នាំ២០០៧ត្រូវមានប្រហែល១៣

    លាននាក់​(ភេទប្រុស ៦៣៤៨១១២ និងភេទស្រី ៦៧៥១៣៦០​)​ តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។

    ៩៥%គឺជាជាតិពន្ឋុខ្មែរ។
    ​៥%គឺជាជាតិពន្ឋុដទៃដូចជា ចិន យួន ចាម … ។

    [កែប្រែ] ឯកសារយោង

  20. 21

    somsovannara said,

    មនុស្ស​យើង​រាល់រូប​សុទ្ធតែ​មាន​គុណវិបត្តិ​ឬ​ចំណុច​ខ្វះខាត​រៀងៗខ្លួន តែ​បែរជា​ចូលចិត្ត​អួត​ពី​គុណសម្បត្តិ​ដែល​ខ្លួន​មាន​ទៅវិញ​ដូច​នាយខ្លី និង​នាយវែង​នៅ​ពេល​នេះ​អញ្ចឹង ។
    នាយខ្លី : អ្ហេ ! នាយវែង ឯង​គិតថា​មនុស្សតឿ​មាន​ប្រៀប​ជាង​លើ​មនុស្សខ្ពស់​ឬទេ ?
    នាយវែង : អត់ទេ មនុស្សតឿ​មាន​តែ​ចាញ់ប្រៀប​មនុស្សខ្ពស់​ប៉ុណ្ណោះ ដូចជា​ពេល​ឈរ​មើល​អ្វី រមែង​ត្រូវមនុស្ស ខ្ពស់​បាំង​ជិតឈឹង រក​តែ​មើល​ស្អី​ក៏​មិនឃើញ​នឹងគេ ។ អញ្ចឹង​ទៅ​ឯង​មក​អួតថា​មនុស្សតឿ​មាន​ប្រៀប​លើ​មនុស្សខ្ពស់​ដូចម្ដេច​ទៅ ?
    នាយខ្លី : តែ​គ្នាថា​មនុស្សតឿ​ត្រូវ​បាន​គេ​គោរព​កោតខ្លាច​ណា៎ សូម្បី​តែ​ឯង​ក៏​គោរព​កោតខ្លាច​យើង​ដែរ ។
    នាយវែង : មិន​អាច​ទៅ​រួចទេ !!
    នាយខ្លី : មិន​អាច​យ៉ាងម៉េច បើ​ពេល​និយាយ​ជាមួយ​យើង​ម្ដងៗ យើង​សង្កេត​ឃើញ​ឯង ឱនមុខ​គំនាប់​យើង​តែ​រហូតហ្នឹង……… ។
    អំណួត​តៃកុង​រថយន្ត
    នៅ​ពេល​ដែល​សាលាក្រុង​រៀបចំ​អោយ​មាន​រថយន្តក្រុង​រត់​ក្នុង​រាជធានី យុវជន កយ និង កន បាន​ជួបគ្នា​និយាយ​ពីរឿង​ការធ្វើដំណើរ​តាម​រថយន្តក្រុង ដោយ​កយ​ចង់អួត​ប្រាប់ កន ពី​ការងារ​ថ្មី​របស់​គេ ។
    កយ : អេ្ហ កន ! ឯង​ធ្លាប់​ជិះ​រថយន្តក្រុង​អត់​អស់ប្រាក់​ឬទេ ?
    កន : អត់ទេ​វ៉ី ! គ្មាន​នរណា​គេ​យល់ព្រម​អោយ​យើង​ជិះ​ទទេៗ​ទេ ។
    កយ : ស្លាប់​ហើយ ! គ្នា​ឯណេះ​វិញ​ឡើង​ជិះ​ពេលណា​គ្មាន​នរណា​ហ៊ាន​ទារប្រាក់​សោះ ។
    កន : អ្ហូ ! ឯង​មាន​សិទ្ធិ​អ្វី​ពិសេស ឬ​ពួកម៉ាក ?
    កយ : អត់ទេ​ពួកម៉ាក​អើយ ។
    កន : អា៎្ហ ! បើ​អញ្ចឹង​ម៉េច​គ្មាន​នរណា​ហ៊ាន​ទារប្រាក់​ពីឯង ។
    កយ : មក​ពីគ្នា​ជា​តៃកុង​រថយន្តក្រុង………ហាស………ហាស ហា៎
    កន : អើ ! មែនវ៉ី !
    ប្រពន្ធរបស់មិកកំពុងកៀកកើយជាមួយហ្សូនដែលជាមិត្តភក្តិរបស់ប្តីខ្លួនឯងនៅលើគ្រែ ស្រាប់តែទូរស័ព្ទ លើតុរោទ៍ឡើង។ នាងម្នីម្នាចុះពីគ្រែរត់ទៅលើកទូរស័ព្ទនិយាយ បន្ទាប់មកវិលត្រឡប់មករកសហាយ លើគ្រែវិញ ដោយទឹកមុខរីករាយ ។ ហ្សូន “មិត្តលួចចាក់ក្រោយខ្នងមិត្ត” សួរ ៖
    – អ្នកណាទូរស័ព្ទមក៍ ?
    – បងមិកហ្នឹងណា៎ ។
    – អាមិកណាត់បងដើរលេងជាមួយគ្នា ព្រឹកនេះផង តែបងមិនទាន់បានទៅនៅឡើយ ។ មិនអីទេ, ចាំរឿង ពួកយើងចប់សិន បងនឹងទៅរកវា ។ ចុះវានិយាយអីខ្លះ ?
    – គាត់ថាកំពុងដើរលេងជាមួយបងឯង ។
    ដកស្រង់ពី ៖ កោះសន្តិភាព
    លោកមេធាវីសួរអតិថិជនដែលមកពឹងខ្លួនឱ្យតវ៉ារឿងសុំលែងប្តី ៖
    – ដំបូងមុនពេលដែលអ្នកស្រីព្រមរៀបការជាមួយគាត់ ព្រោះគាត់មានគុណសម្បត្តិអ្វីទាក់ទាញចិត្តមែនទេ?
    – ត្រូវហើយ ! គាត់មានគុណសម្បត្តិធំធេងទើបខ្ញុំព្រមស្រឡាញ់គាត់ និងរៀបការជាមួយគាត់ ។ ប៉ុន្តែ ឥឡូវគុណសម្បត្តិនោះ អស់រលីងហើយ, ខ្ញុំនៅជាមួយគាត់ធ្វើអីទៀត ?
    – គុណសម្បត្តិរបស់គាត់ដែលអ្នកស្រីនិយាយនោះដូចម្តេចដែរ? សូមអ្នកស្រីនិយាយឱ្យច្បាស់ ស្រួលខ្ញុំ វែកញែកជាមួយតុលាការ ។
    – គឺប្រាក់ហ្នឹងណា៎ ។ កាលណោះគាត់មានប្រាក់ជាង១លានដុល្លារឯណោះ ។ គាត់ធានាថា ការរួចឱ្យខ្ញុំចាយ យ៉ាងសប្បាយដៃ ។ តាំងពីការរួចដល់ឥឡូវជិត២ឆ្នាំហើយ ខ្ញុំចាយគ្មានសល់អ្វីទៀតទេ ។
    ប្រយោជន៍ទឹកដោះ
    May 18, 2007
    លោកសាស្ត្រាចារ្យសួរសិស្សក្នុងថ្នាក់ ៖
    – រវាងទឹកដោះគោ និងទឹកដោះម្តាយ តើមួយណាមានប្រយោជន៍ល្អជាង ?
    យុវជនម្នាក់លើកដៃឆ្លើយផូង ៖
    – ទឹកដោះម្តាយមានប្រយោជន៍ល្អជាង ។
    – ហេតុអី ?
    – បាទ, ព្រោះដបទឹកដោះម្តាយស្អាតជាងដបទឹកដោះគោ អ្នកណាឃើញក៏ចង់ច្របាច់ ចង់ស្ទាបអង្អែល ។

    ដកស្រង់ពី ៖ កោះសន្តិភាព
    ផ្សាយពាណិជ្ជកម្ម
    May 17, 2007
    អ្នកជំនួញធំម្នាក់ជួបរឿងអកុសលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ។ ពេលស្លាប់ភ្លាម ព្រលឹងគាត់ បាន ឡើងដល់ឋានសួគ៌ និងបានជួបទេវតាមួយអង្គឈរស្ទាក់ផ្លូវ។ ទេវតាអង្គនោះនិយាយប្រាប់គាត់ ៖
    -ចាំយើងបង្ហាញរូបភាពឱ្យមើលសិន, មើលរួចអ្នកឯងមានសិទ្ធិជ្រើសរើសដោយខ្លួនឯង យើងនឹងជួយ បំពេញបំណងតាមក្រោយ ។
    ប្រាប់រួចទេវតានាំឈ្មួញដើរទៅឈរខាងមុខអេក្រង់ធំមួយ ហើយយកតេឡេកុម្មង់ចុចបន្តិចស្រាប់តែ រូបភាពបង្ហាញឱ្យឃើញទេវតារាប់រយអង្គផ្លុំខ្លុយអត់បទ អត់ន័យ និង មានមនុស្សរាប់ពាន់នាក់ដើរទៅ ដើរមកយ៉ាងខ្ជិលច្រអូស មិនតែប៉ុណ្ណោះដើរបណ្តើរស្ងាបបណ្តើរ ហាក់ដូចជាពួកគេមួយណាក៏ងងុយដេក។
    ទេវតាសួរព្រលឹងឈ្មួញ ៖
    -មើលឃើញច្បាស់ហើយនៅ ?
    -បាទ, ឃើញច្បាស់ហើយ !
    -នេះជាទិដ្ឋភាពប្រចាំថ្ងៃលើឋានសួគ៌។ ឥឡូវយើងឱ្យអ្នកឯងឃើញទិដ្ឋភាពប្រចាំថ្ងៃ នៅឋាននរកម្តង។ មើលរួចអ្នកឯងប្រាប់យើង តើចង់ទៅឋានណា៎ ។
    ទេវតាចុចតេឡេកុម្មង់ម្តងទៀតលើ អេក្រង់បង្ហាញរូបភាពពិធីជប់លៀងធំសំបើម ស្រា សាច់ពោរពាស។ មនុស្សម្នាស៊ីផឹករាំច្រៀងហ៊ោកញ្ជ្រៀវកងរំពង, ទឹកមុខសប្បាយរីករាយរកអ្វីប្រៀបពុំបាន បើប្រៀបធៀប នឹងមនុស្សនៅឋានសួគ៌ដែលដើរយ៉ាងប៉ក់ល្វើយ សឹងមិនចង់លើកជើង ឃើញថា ផ្ទុយគ្នាស្រឡះ។ បង្ហាញរូបភាពមួយសន្ទុះ ទេវតានិយាយប្រាប់ ៖
    -នេះជាទិដ្ឋភាពនៅឋាននរក។ យើងឱ្យមើលទិដ្ឋភាពទាំងពីរឋានហើយ, ឥឡូវដល់វេនអ្នកឯងជ្រើសរើស ម្តង តើចង់នៅឋានណា ?
    ឈ្មួញឆ្លើយផូងអត់បាច់និយាយច្រើន ៖
    -ខ្ញុំសុំទៅនៅឋាននរក !
    គាត់និយាយចប់ពាក្យប៉ុន្មានម៉ាត់នេះ លេចយមបាលពីរនាក់មកដល់ក្រៀកគាត់នាំឆ្ពោះខ្ទះប្រេងកំពុងពុះ គ្រុកៗ ។ ឈ្មួញនោះតក់ស្លុតងាកស្រែកដាក់ទេវតា ៖
    -លោកបោកប្រាស់ខ្ញុំ ។ ទិដ្ឋភាពឋាននរកដែលលោកបង្ហាញខ្ញុំមិនមែនអ៊ីចឹងទេ !
    ទេវតាឆ្លើយបណ្តើរដើរចេញបណ្តើរ ៖អ្នកឯងនៅឋានមនុស្សលោករកស៊ីដល់ក្លាយជាអ្នកមានដោយសារពូកែផ្សាយពាណិជ្ជកម្ម ។ រូបភាព អម្បាញ់មិញជាការផ្សាយពាណិជ្ជកម្មតើ, ម៉េចមិនយល់ ? ជួយអត់បានទេ ! ។

    ដកស្រង់ពី ៖ កោះសន្តិភាព
    លេខសម្ងាត់ខុសស្តង់ដារ
    May 16, 2007
    មានបុរសម្នាក់ភ្លេចលេខសម្ងាត់សម្រាប់ log ចូល Windows ។ គាត់បានព្យាយាមរកនឹក និងវាយបញ្ចូលពាក្យសម្ងាត់ជាច្រើនលើក តែមិនទទួលបានជោគជ័យដដែល ។ ដោយខឹងខ្លាំងពេក គាត់បានវាយបញ្ចូលពាក្យ ក្ដ! ពេលនោះកុំព្យូទ័របានបង្ហាញ Message ប្រាប់ថា៖ លេខសម្ងាត់មិនត្រឹមត្រូវតាមស្ដង់ដារព្រោះខ្លីពេក។

    ហេងវិញ
    May 11, 2007
    មាន​បុរស​ម្នាក់​បាន​បាញ់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន និង​សាហាយស្មន់ នៅពេល​ត្រលប់​មក​ផ្ទះ​វិញ ទីបញ្ចប់​ត្រូវ​ទទួល​ទោស​ជា​ឃាតករ ។
    ថ្ងៃបន្ទាប់ រឿងនេះ​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត ផ្សព្វផ្សាយ​គ្រប់​ទីកន្លែង ។ បុរស​ម្នាក់​ដែល​ជា​អ្នកជិតខាង​បាន​ដឹង​ដំណឹង​នេះ​ក៏​និយាយ​ថា : “​ហឺយ​! ហេងវិញ​! រឿងនេះ​កើតឡើង​នៅ​ចំ​ថ្ងៃអង្គារ បើ​មិន​ចឹង​វា​នឹង​ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត​” ។ ស្រាប់​តែ​អ្នកជិតខាង​ម្នាក់ទៀត​ឆ្ងល់​ក៏​សួរ​ទៅ​បុរស​នោះ​ថា : “​ហេតុអ្វី​ក៏​ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត​? វា​នឹង​មាន​អ្វី​កើត​ទៀត​?​” “​បើ​ប្ដី​នោះ​មក​នៅ​ថ្ងៃច័ន្ទ អ្នកស្លាប់​នោះ​គឺ​ខ្ញុំ​ទេ​! រឿងអី​មិន​ធ្ងន់ធ្ងរ​នោះ​” ។

    ដកស្រង់ពី ៖ មហាសំណើច
    វង្វេង​ផ្លូវ
    May 10, 2007
    កូន​និយាយ​ទៅ​កាន់​ឪពុក​ថា : “​ពុក​នេះ​ជា​ត្រីវិស័យ​កូន​ជូន​ទៅ​ពុក​” ។ ឪពុក​ឆ្ងល់​សួរ​កូន​វិញ​ថា : “​ឱ្យ​ពុក​ធ្វើអី​? មិន​ទុក​លេង​ខ្លួនឯង​វិញ​ទៅ​?​” ។ កូន​ឆ្លើយ​ថា : “​ក្រែង​ពេល​ពុក​ចេញ​ពី​បា​ម្ដង​ៗ​តែងតែ​វង្វេង​ផ្លូវ​មែនទេ​?​” ។

    ដកស្រង់ពី ៖ មហាសំណើច
    សុវត្ថិភាព​ជាចម្បង
    ថ្ងៃមួយ​ម្ដាយ​និយាយ​ប្រាប់​កូន​ថា : “​កូន​សម្លាញ់​ម្ដាយ កូន​ត្រូវ​ចាំ​ថា​ឱ្យ​តែ​របស់របរ​ណា​មាន​សារៈសំខាន់​ត្រូវ​ចាក់សោរ​ទុក​ក្នុង​ទូ​នេះណា​ដឹងទេ ដើម្បី​ការពារ​កុំ​ឱ្យ​វា​បាត់បង់​” ។ កូន​គាត់​ចាំ​សម្ដី​របស់គាត់​ទុក ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ម្ដាយ​រក​កូនសោរ​មិន​ឃើញ ។ កូន​ក៏​ប្រាប់​ម្ដាយ​យ៉ាង​តក់ក្រហល់​ថា : “​ម៉ាក់​…​កូន​បាន​ចាក់សោរ​ទុក​កូនសោរ​ក្នុង​ទូ​ទុក​បាត់​ហើយ ព្រោះ​វា​ជា​របស់​សំខាន់​កូន​ខ្លាច​បាត់​អី​” ។

    ដកស្រង់ពី ៖​មហាសំណើច
    រីករាយជានិច្ច​សោមសុវណ្ណារ៉ា​

  21. 22

    kermankhmer said,

    ម៉េចបានចំរៀងបស់ កែវ សារ៉ាត់ ស្តាប់អត់បានទាំងអស់ចឹង


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s