បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ

បទៈ បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ
ច្រៀង​ដោយៈ ស៊ិន ស៊ី​សាមុត

អាល់ប៊ុមៈ អានុស្សាវរីយ៍​បាត់​ដំបង​ទី ២

១. បង​ដើរ​មាត់​ស្ទឹង​ ឮ​​ឈឹង​​ពួន​យំ
ឆ្លង​ដល់​ជំរំ​ចំការ​ក្រូច​ស្រី
ម្លិះ​រួត​ប្រឹង​រីក​ទទួល​កវី
ប្លែក​តែ​រូប​ស្រី មិន​ឃើញ​ភក្ត្រា ។

២. អូន​ដើរ​បេះ​ក្រូច​ បង​លួច​មើល​ម៉ុម
ចំការ​ស្រី​ធំ​ជា​ច្រើន​ហិតា
សាវ​ម៉ៅ​​ចេញ​ផ្លែ សង្កែ​ចេញ​ផ្កា
ដូច​​ផាត់​​ចិន្ដា​ឲ្យ​ជួប​កវី ។

បន្ទរ. តោ​វត្ត​តា​មឹម​គ្រហឹម​ដាក់​ខ្ញុំ
កាល​​ពី​​​រូប​ម៉ុម​ក្រពុំ​ពេញ​វ័យ
អូន​ចុះ​ងូត​ទឹក​លើ​ស្ពាន​កោះ​ថ្មី
បង​ភ្លឹក​ស្មារតី ព្រោះ​ស្រី​ល្អ​ណាស់ ។

៣. រឿង​បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ
ស្ទឹង​សង្កែ​អើយ​ កុំ​ហូរ​បញ្ច្រាស
សូម​លោក​មេបា មាយា​ក្មេង​ចាស់
ជួយ​ប្រណី​ខ្លះ​ដល់​កវី​ផង ។

ភ្លេង – បន្ទរ – ៣

6 ចំលើយ so far »

  1. 1

    Mr. V said,

    សួស្តី​ឆ្នាំ​ថ្មី! សិរីសួស្តី​ជ័យមង្គល​ ចូរកើត​មាន​ដល់ អ្នក​ ក្រុម​គ្រួសារ នឹង​មិត្ត​ភ័ក្ត្រ!

    ពី មីស្ទើ វី!

  2. 2

    khmerlyric said,

    សូម​អរគុណ!
    ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​ក៏​សូម​ជូន​ពរ​ដល់ មីស្ទើ វី និង​ក្រុ​ម​គ្រួសារ ឲ្យ​ជួប​ប្រទះ​តែ​សេចក្ដី​សុខ សុភមង្គល សុខ​ភាព​ល្អ ​សំណាង​ល្អ និង​សូម​ឲ្យ​ទេវត្តា​ឆ្នាំ​ថ្មី​ ឆ្នាំ​២៥៥១ ជួយ​តាម​បី​បាច់ថែរក្សា និង​ប្រសិទ្ធិពរ​ជ័យ​ដល់​មីស្ទើ វី និង​ក្រុម​គ្រួសារ​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ គឺ​ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិពាណៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ ។

  3. 4

    Lydeth said,

    បទនេះមានចំណងជើងថា បាត់ដំបងចងចិត្តខ្ញុំ នៅក្នុង Album អនុស្សាវរីយ៌បាត់ដំបងទី ២ ។ បទ ចំការសំរោង ច្រៀងដោយអ្នកស្រី ហួយ មាស (Parole ផ្សេងៗ)
    អរគុណ

  4. 5

    khmerlyric said,

    អូហ៍, ខ្ញុំ​សង្ស័យ​ថា​ខុស​ចំណង​ជើង​ដែរ​ហ្នឹង តែ​អត់​ប្រាកដ​ខ្លួន​ឯង​ថា​ខុស ។ ខ្ញុំ​កែ​វា​រួច​ហើយ ។

  5. 6

    Solyda said,

    I can not open this song, it show that opening error
    Thanks!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s