មាស ហុក​សេង – លលក​ញី​ឈ្មោល

បទៈ លលក​ញី​ឈ្មោល
ច្រៀង​ដោយៈ មាស ហុក​សេង

១. លលក​ញី​ឈ្មោល​វា​បូល​ហៅ​គ្នា
ព្រោះ​ពេល​សន្តិយា​ជិត​ចូល​មក​ដល់
វិល​រក​ទ្រនំ​ធ្លាប់​ទំ​សុខ​សល់
ផុត​ទុក្ខ​អំពល់​ដែល​ផ្តល់​ឲ្យ​យើង​ព្រាត់​គ្នា ។

២. កម្ម​កាច​អាស្រូវ​រស់​នៅ​ពី​ថ្ងៃ
ត្រូវ​ព្រាន​ចង្រៃ​ដេញ​តាម​ប្រហារ
ឲ្យ​យើង​និរាស​ប្រាស់​ព្រាត់​ចោល​គ្នា
ដែល​យើង​សច្ចា​ប្រាថ្នា​សុំ​ជួប​គ្រប់​ជាតិ ។

បន្ទរ. ព្រះ​អើយ​មើល​ចុះ​ ព្រាន​មនុស្ស​ព្រាន​សត្វ
លួច​គៃ​បំបាត់​ផ្លាស់​ប្តូរ​គ្រប់​ស្នៀត
បាញ់​ញី​ទុក​ឈ្មោល​ឲ្យ​រស់​ចង្អៀត
ម្ដេច​មិន​ពិឃាត​ទាំង​គូរ​ទៅ ។

៣. ស្រណោះ​ស្រូវ​ទុំ​ច្រៀង​សុំ​ម្ចាស់​ស្រែ
ជំនោរ​ដើម​ខែ​រៀម​បូល​ស្រែក​ហៅ
ធ្លាប់​ស្ដាប់​សូរ​សៀង​ចំរៀង​ស្រី​ពៅ
ពី​ថ្ងៃ​នេះ​ទៅ​ ពៅ​អើយ​បង​នៅ​ពោះ​ម៉ាយ ។

ភ្លេង – បន្ទរ – ៣

 

6 ចំលើយ so far »

  1. 1

    នុត said,

    -បន្ទាត់ទី៥ៈ ពាក្យ “រស” គួរប្ដូរទៅជា “រស់” វិញ។
    -ខ្ញុំមិនដឹងថា ពាក្យ “សច្ចារ” ដាក់ថែម “រ” បែបហ្នឹង ត្រឹមត្រូវ រឺ អត់ទេ។ សូមជួយប្រាប់ផង។

  2. 2

    នុត said,

    បើតាមអត្ថន័យនៃបទចម្រៀង​ពាក្យ “ពីថ្ងៃ” នៅបន្ទាត់ទី៥នោះ គួរប្ដូរទៅជា “ពីរថ្ងៃ” ដែរ រឺ ទេ? ជួយពិចារណាផង។

  3. 3

    khmerlyric said,

    ខ្ញុំ​កែ​រួច​ហើយ ។ ពាក្យ​សច្ចា អត់​មាន​”រ” ចំណែក​ពាក្យ “ពីថ្ងៃ” ត្រឹមត្រូវ ព្រោះ​រស់​នៅ​ពីថ្ងៃ បាន​ន័យ​ថា ពីថ្ងៃម៉ិញ​នៅ​រស់ តែ​ឥឡូវ​នេះ ស្លាប់​បាត់…

    អរគុណ​ច្រើន​ណាស់ បង​នុត!!! ខ្ញុំ​ឃើញ​បង​ចូល​មើល​ទស្សនា​ប្លក់​របស់​ខ្ញុំ​ញឹក​ញាប់​ណាស់ ខ្ញុំ​សូម​អរគុណ​ដែល​គាំទ្រ ប្លក់​របស់​ខ្ញុំ ។

  4. 4

    Reasmey said,

    That cool song, however the quality of music seem not so clear


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s