ចំណង​ដួង​ចិត្ត

បទៈ ចំណង​ដួង​ចិត្ត
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ផលិត​កម្មៈ រស្មី ហង្ស​មាស

១. យប់​ស្ងាត់​ភ្លៀង​​ធំ ផ្គរ​លាន់​គ្រហឹម​អង្រួន​រាត្រី
ញាំញី​ហរទ័យ​អាល័យ​ស្នេហា
ដួង​ចិត្ត​ស្មុគ​ស្មាញ​ពេញ​ដោយ​បញ្ហា
ទ្រូង​ឈឺ​ផ្សា ខំ​បំភ្លេច​អូន​យ៉ាងណា ឱ​រា​រឹត​រែង​រលឹក ។

២. អូន​ថា​អស់​ស្នេហ៍ រួច​ហើយ​ក៏​បែរ​ខ្នង​ដើរ​ចេញ​ទៅ
ទុក​ឲ្យ​បង​នៅ​វង្វេង​ភ្លេច​ភ្លឹក
ដោយ​ក្ដី​ចម្ងល់​កង្វល់​យប​ព្រឹក ខឹង​លាយ​នឹក
រឿង​ហេតុ​អ្វី​វមិត្រ ដាច់​ចិត្ត​ចោល​បង ។

បន្ទរ. វិថី​ជីវិត​ងងឹត​សូន្យ​ឈឹង បង​ឈរ​ស្ងៀម​ធ្មឹង
ព្រលឹង​បាត់​បង់ ឆាក​ជីវិត​សំណល់ និង​សំណក​បេះដូង
ក្ដី​ស្នេហ៍​ព្រាត់​ពី​ដើម​ទ្រូង​ដូច​ទឹក​ហូរ ។

៣​. ចំណង​ដួង​ចិត្ត​រឹត​រួម​សង្វែក
បង​ស្រក់​ទឹក​ភ្នែក​អូន​គ្មាន​អាសូរ
អស់​សង្ឃឹម​តស៊ូ
នឹង​ជីវិត​ឥត​ន័យ ហូ​!… ។

ភ្លេង – ២ – បន្ទរ – ៣ – បន្ទរ – ៣

7 ចំលើយ so far »

  1. 2

    ហ៊ត ស្រ៊ឺ said,

    ខ្ញុំចូលចិត្តបទនេះដែរ!!!

  2. 3

    I like this song. It is a romantic song I have ever seen…

  3. 4

    posoky said,

    ពេលមិនទាន់បានខំប្រឹងណាស់ជួនកាលលោតទឹកស្ពានសំលាប់ខ្លួនទៀត។ ហាហា ដល់ពេលបានដឹងថាពិបាកឫស្រួលយ៉ាងណា? ចង់ដឹងសួរអ្នកមាន​ខ្លួនតើវាខុសពិមុនយ៉ាងណាហាហាហា

  4. 5

    khmerlyric said,

    បង​ Posoky និយាយ​ពី​អី​ ខ្ញុំ​អាន​អត់​យល់​សោះ​ម៉ង !

  5. 6

    ppsk said,

    ចង់ប្រាប់ពីអត្្ផន័យបទចំរៀងនឹងណា?ខំប្រឹងស្រលាញ់ណាស់ពេលដំបូង។​ ដល់ពេលបាន​ដឹងថាវាយ៉ាងណា

  6. 7

    khmerlyric said,

    អូហ៍, អ៊ីចឹង​ទេ​អ្ហេ​! មិន​មែន​ចង់​ថា​ឲ្យ​ខ្លួន​ឯង​ទេ មែន​ទេ​?


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s