ជ្រោះ​អូរយ៉ាដា

បទៈ ជ្រោះ​អូរយ៉ាដា
ច្រៀង​ដោយៈ ម៉េង កែវ​ពេជ្ជតា
ផលិត​កម្មៈ អង្គរវត្ត

១. ពេល​ព្រឹក​ព្រលឹម ញញឹម​សែន​ស្រស់
ត្រូវ​នឹង​សម្រស់ ធម្មជាតិ​ព្រៃ​ភ្នំ
បុប្ផា​​ឈើ​​ព្រៃ​ខៀវ​ខ្ចី​សុខុម
សម​ខ្លួន​ក្រមុំ​ សប្បាយ​រក​គ្មាន ។

២. ជ្រោះ​អូរយ៉ាដា ខោ​អាវ​ធ្លាប់​គក់
ធ្លាប់​ងូត ធ្លាប់​ភ្លក់ ធ្លាប់​ក្បង់​ស្រោច​ប្រាណ
ថ្ងៃ​នេះ​ចិត្ត​ខ្ញុំ ចម្លែក​ប្លែក​បាន
សូម​​អ្នក​ជួយ​ស្មាន ស្ទង់​ចិត្ត​ខ្ញុំ​ផង ។

បន្ទរ. ខ្ញុំ​ស្រលាញ់​គេ​ទ្វេរ​មួយ​ជា​បី
តើ​គេ​បេតី ខ្ញុំ​វិញ​ទេ​បង
ចិត្ត​អើយ​រែង​ខ្វល់ អំពល់​កន្លង
មិន​គួរ​ចំណង​ចង​ចិត្ត​ដល់​ម្លឹង​អើយ ។

៣. ឱ​លោក​អ្នក​តា​ព្រៃ​ភ្នំ​ទាំង​ឡាយ
ខ្ញុំសូម​ថ្វាត់​ថ្វាយ ជូន​ជា​តំណឹង
ខ្ញុំ​ស្រលាញ់​គេ​ណាស់ ស្ទើរ​លោះ​ព្រលឹង
បើ​អ្នក​បាន​ដឹង ជួយ​ស្រាយ​ខ្ញុំ​ផង ។

៤. ទោះ​ស្លាប់​ក៏​ដោយ សូម​ឲ្យ​ជួប​គ្នា
ម៉ឺន​សែន​វេទនា ក៏​នៅ​តែ​ផ្សង
សូម​ជួប​ជាតិ​នេះ កុំ​ឃ្លាត​​កន្លង
ជួប​ជា​គូ​គ្រង លុះ​អវសាន្ត​អើយ ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s