ឆន សុវណ្ណ​រាជ – អង្វរ​ព្រះ

បទៈ អង្វរ​ព្រះ
ច្រៀង​ដោយៈ ឆន សុវណ្ណ​រាជ
អាល់​ប៊ុមៈ ទី​ក្រុង​គ្មាន​មេឃ
ផលិត​កម្មៈ រស្មីហង្ស​មាស វ៉ុល​៣២២

១. ពន្លឺ​ច័ន្ទ ចែង​ចាំ​លើ​ផ្ទៃ​ទន្លេ
រលក​បក់​បោក​មក ច័ន្ទ​រេ​ញ៉ាប់​ញ័រ
ហាក់​ដូច​អង្វរ​ព្រះ​ពាយ កុំ​បក់​មក​បន្ត
មេត្តា​ស្រមោល​ច័ន្ទ​ចរ​ នា​ពេល​រាត្រី ។

២. រី​ឯ​ខ្ញុំ​យំ​ក្បែរ​មាត់​ច្រាំង
ចិត្ត​ភាន់​ភាំង​សម្លឹង​មើល​ស្រមោល​ថ្លៃ
បន់​ស្រន់​ដល់​ព្រះ​ដោយ​ស្មោះ​អស់​ពី​ហរទ័យ
ជួយ​បន្ទន់​ចិត្ត​ស្រី ឲ្យ​វិល​វិញ​ផង ។

ភ្ជាប់. ដើម្បី​អូន បង​លុត​ជង្គង់​ទោះ​រយ​ឆ្នាំ
ដើម្បី​អូន លះ​បង់​គ្រប់​បែប​យ៉ាង
ដើម្បី​អូន បង​កាត់​បេះដូង​ជូន​នួន​ល្អង
ដើម្បី​អូន បង​មិន​ខ្លាច​ស្លាប់ ។

បន្ទរ​១. តើ​ពួក​យើង​អាច​មាន​ឱកាស​ទៀត​ទេ?
ដើម្បី​ស្នេហ៍​ ស្រលាញ់​អូន​ម្នាក់​​បង​រស់​ឈឺ​ចាប់
ទ្រូង​តឹង​អួល​ណែន សែន​អួរ​អាប់
បន់​ស្រន់​ឲ្យ​ស្រី​ឆាប់​វិលវិញ ទោម្នេញ​ចិត្ត​ស្ទើរ​ក្សិន​ក្ស័យ ។

បន្ទរ​២. ស្រលាញ់​គ្នា​ណាស់ មិន​យល់​សោះ​តើ​មាន​អ្វី​ផ្លាស់​ចិត្ត​អូន?
បំភ្លេច​សូន្យ​ស្នេហ៍​ថើប​ថែ​ថួន ផ្អែម​ល្អែម​មានន័យ
បង​មិន​ភ្លេច​ទេ ចាំ​ស្នេហ៍​ ចាំ​ជួប​ជា​ថ្មី
មិន​ឲ្យ​ឃ្លាត​ទេ​ថ្លៃ ស្នេហ៍​ស្រី​មួយ​ជីវិត ។

ភ្លេង – ២ – ភ្ជាប់ – បន្ទរ​១ – បន្ទរ​២ – បន្ទរ​១ – បន្ទរ​២

2 ចំលើយ so far »

  1. 1

    […] – ឆន សុវណ្ណ​រាជ ០២- អង្វរ​ព្រះ – ឆន សុវណ្ណ​រាជ ០៣- យំ​ប្រាប់​មេឃ – ឆន […]

  2. 2

    Rodin said,

    Very cute…………
    Hope i can see more updated-song on this………
    Keep going on this….
    Thanks………….


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s