ភ្លើង​គ្មាន​ផ្សែង

បទៈ ភ្លើង​គ្មាន​ផ្សែង
ច្រៀង​ដោយៈ ស៊ិន ស៊ី​សាមុត

១. ទឹក​សមុទ្រ​ផុត​កន្ទុយ​ភ្នែក​វែង​ឆ្ងាយ
ឯ​ក្ដី​ស្រមៃ ក៏​ឆ្ងាយ​ជា​ង​ហ្នឹង​ទៅ​ទៀត
បង​នឹក​ទៅ​អូន នឹក​ឥត​ពេល​ឃ្លាត
នឹក​ពេល​បាន​ស្គាល់​រស់​ជាតិ
បែរ​ជា​ឃ្លាត​ពី​ប្រាណ ។

២. ក្ដី​ប្រាថ្នា​លាយ​នឹង​សេចក្ដី​សង្ឃឹម
ហើយ​បង​ញញឹម​លាយ​នឹង​ទឹក​ភ្នែក​គ្មាន​ស្រាន
សង្ឃឹម សង្ឃឹម​ថា​កែវ​កល្យាណ
អូន​នឹង​វិល​វិញ​មិន​ខាន បាន​ជួប​គ្នា​ជា​ថ្មី ។

បន្ទរ. បង​នឹក បង​គិត បង​បិទ​ភ្នែក​ផ្សង
នេះ​ហើយ​រឿង​បង​ដែល​ថ្លែង​រាល់​ពេល​រាត្រី
ខ្វះ​ការ​រស់​នៅ គឺ​ខ្វះ​រូប​ស្រី
រស់​ក្នុង​ផែន​ដី​ម្នាក់​ឯង ។

៣. អូន​ឃ្លាត​ទៅ ឥត​បាន​ទុក​នៅ​សន្យា
អ្វី​ក៏​មិន​ថា រែង​រឹត​ឲ្យ​បង​ចំបែង
នេះ​ហើយ​ភ្លើង​ស្នេហ៍​ជា​ភ្លើង​គ្មាន​ផ្សែង
ធ្វើ​ឲ្យ​បេះដូង​ហួត​ហែង ចិត្ត​ចំបែង​លុះ​ក្ស័យ ។

ភ្លេង – បន្ទរ – ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s