ទឹកភ្នែកសម្ងាត់

បទៈ ទឹក​​ភ្នែក​សម្ងាត់
ច្រៀង​ដោយៈ សុង សេង​ហ៊ន

ផលិត​កម្មៈ សាយ័ណា្ណរា

១. ខ្នើយ​អើយ​ខ្នើយ បាក់​ដោយ​ដៃ​ស្រី
ស្មាន​មាន​និស្ស័យ បាន​ប្រុស​ថ្លៃ​កើយ​រួម​កេសា
កម្ម​ប្រួល​ប្រែ ស្នេហ៍​គ្មាន​វាសនា
ឱ​​ខ្នើយ​អើយ រាត្រី​សោកា
លា​ទឹក​នេត្រា​សម្ងាត់​ស្រី ។

២. ក្រៀម​ស្រពោន វាំង​នន​ទាំង​អស់
ចង​ជា​គំរូ ស្នេហ៍​មួយ​គូ​ដែល​ស្មាន​ប្រពៃ
មុន​​បាន​ថ្នម ស្នេហ៍​អស់​និស្ស័យ
ឱ​វាំង​ននខក​ចិត្ត​លែងស្ដី នា​រាត្រី​ឈប់​បក់​រេ​រាំ ។

បន្ទរ. បក្សី​ក្អាក​ក្អាយ ក្លាយ​បាត់​​សំនៀង
រុក្ខា​ខ្វះ​ភ្លៀង ក្រៀម​ស្លឹក​រុះ​រោយ​ដេរដាស
សមុទ្រ​លាត​ឆ្ងាយ ជាប់​នាយ​អាកាស
មិន​ស្មើ​ក្ដី​អាម៉ាស់ ឆ្ងាយ​ណាស់​ខ្ទរ​ខ្ទារ​លោកា ។

៣. ថ្ពាល់​ក្រពុំ ថ្នម​ទុក​ជូន​បង
ផាត់​ថែ​រលោង សម្រាប់​រង​ទឹក​ភ្នែក​ស្នេហា
ផែន​ដី​វិល ប្រាប់​ជា​សញ្ញា
មនុស្ស​ក្នុង​លោក មិន​ទៀត​វាសនា
ដូច​ស្នេហា មិន​ទៀត​ដួង​ចិត្ត ។

ភ្លេង – បន្ទរ – ៣

4 ចំលើយ so far »

  1. 1

    naraths said,

    សូមកែថា «ទឹកភ្នែកសម្ងាត់» វិញទើបប្រសើរ!!
    ផលិតកម្ម ៖ Sayonara production (Original version)
    ផលិតសារថ្មីដោយ ៖ ផលិតកម្មសកល(CVM Production)

  2. 2

    Boeun said,

    បាទ, អរគុណ​ច្រើន​សម្លាញ់​! ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ខុស​ដែរ ហើយ​ខ្ញុំ​សង្ស័យ​ថា​ទឹក​ភ្នែក​សម្ងាត់​ដែរ​ហ្នឹង ហេហេហេ! ។

  3. 3

    naraths said,

    ហ្នឹងហើយបានត្រូវ!! ចូលចិត្តស្ដាប់សម្កេងគាត់ទេ ! បើចូលចិត្ត​ប្រហែលជា​ខែឧសភា ខ្ញុំនឹងដាក់ចម្រៀងគាត់ បានបួនដប់បទទៀតឲ្យស្ដាប់ ។ តែឥឡូវស្ដាប់តាពីរបទសិនទៅបានហើយ ! ស្ដាប់ច្រើននាំសាប…

  4. 4

    Boeun said,

    ហាហាហា​! ខ្លាច​សាប ខ្លាច​ប្រៃ​អី​ទៀត ។ ខ្ញុំ! ថី​មិន​ចូល​ចិត្ត​!
    អូខេ, តាម​ចិត្ត​ចុះ ដាក់​ពេល​ណា​ក៏​ដាក់​ទៅ ខ្ញុំ​ចាំ​តែ​ស្ដាប់​ទេ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s