គ្រាន់​តែ​ស្រលាញ់ ហេតុ​អ្វី​ពិបាក​ម្លេះ ?

បទៈ គ្រាន់​តែ​ស្រលាញ់ ហេតុ​អ្វី​ពិបាក​ម្លេះ ?
ច្រៀង​ដោយៈ សុគន្ធ និសា
អាល់​ប៊ុមៈ គ្រាន់​តែ​ស្រលាញ់ ហេតុ​អ្វី​ពិបាក​ម្លេះ ?
ផលិត​កម្មៈ រស្មី​​ហង្ស​មាស វ៉ុល​៣១៨
ផលិត​ឆ្នាំៈ ២០០៧

១. ក្ដី​ស្រលាញ់​នៅ​ពេញ​ចិន្ដា
ក្ដី​ស្នេហា មិន​ដឹង​ថា​ធ្ងន់​ធ្ងរ​យ៉ាង​នេះ
ត្រូវ​ខក​ចិត្ត ប្រែ​ជា​ការ​ឈឺ​ចាប់​ណាស់
ទ្រូង​កក​ស្ទះ បែក​ស្រាំ​ប្រេះ​គ្មាន​ពាក្យ​ស្ដី ។

២. ក្ដី​ស្នេហា ហេតុ​អ្វី​ឫស្យា​ម្លេះ ?
មិន​ស្មាន​សោះ អូន​រង​គ្រោះ​ព្រោះ​ស្នេហ៍​ភក្ដី
គ្រាន់​តែ​ស្រលាញ់ ម្ដេច​ឲ្យ​អូន​យំ​ថ្វី ?
ស្នេហ៍​ឥត​ន័យ​ ក្ដី​ស្រមៃ បោក​ប្រាស់​បេះដូង ។

បន្ទរ១. អូន​គ្រាន់តែ​ស្រលាញ់​បង
គ្រាន់​តែ​ចង់​រស់​ក្បែរ​ស្ងួន
ហេតុ​អ្វី​ឈឺ​ចាប់​ស្ទើរ​សូន្យ ?
ទុក្ខ​ស្នេហ៍​អង្រួន ព្យុះ​ស្នេហ៍​បោក​បេះដូង​អូន​ឈឺ​ផ្សា ។

បន្ទរ២. បើ​មិន​ស្នេហ៍​ទេ មាស​មេ​ម្ដេច​មិន​ប្រាប់
ប្រញាប់​ប្រាប់​ឲ្យ​បាន​ឮ
តើ​ហេតុ​អ្វី​បង​ផ្ដល់​​ស្នាម​ថើប​ដិត​ដាម​ឱរា
ឥឡូវ​ស្នាម​ថើប​ក្លាយ​ទៅ​ជា​ស្នាម​ឫស្យា ដុត​រោល​ឱរា ផ្សា​បេះដូង ។

បន្ទរ​៣. ជា​សូបិន្ត​មួយ​ដ៏​សែន​អាក្រក់ ឆាប​ឆក់​វិញ្ញាណ​អូន​ទៅ
ពេល​ដឹង​ខ្លួន​ឡើង​អូន​​នៅ​សល់​តែ​ត្រឹម​សំបក​ទ្រូង
ដែល​ពេញ​ដោយ​ទុក្ខ​សោក វិបត្តិ​រឿង​ស្នេហ៍​ស្នង
ទឹក​ភ្នែក​សែន​សៅហ្មង យំ​ថ្ងួច​ថ្ងូរ ។

ភ្លេង – បន្ទរ​១ – បន្ទរ​២ – បន្ទរ​៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s