ចូល​ឆ្នាំ​ ២៤ ខែត្រ​​ក្រុង

បទៈ ចូល​ឆ្នាំ​ ២៤ ខែត្រ​​ក្រុង
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់​ប៊ុមៈ ក្រមុំ​ឆ្នាំ​ថ្មី
ទំនុក​ច្រៀងៈ ហ៊ុន ហេង
ទំនុក​ភ្លេងៈ ម៉ម សុគន្ធា
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២១៥

១. ហា​អេ អេ​ៗៗ អេ​ៗៗ
លេង​បោះ​អង្គញ់​នៅ​កំពង់​ធំ ទៅ​ជោះ​ក្រមុំ​នៅ​ខែត្រ​ស្ទឹង​ត្រែង
លេង​លោត​អន្ទាក់​នៅ​ខែត្រ​ព្រៃ​វែង លេង​ចាប់​កូន​ខ្លែង​ ឧត្ដរ​មាន​ជ័យ
ហា​អេ អេ​ៗៗ អេ ។

២. ទៅ​លេង​ទាញ​ព្រ័ត្រ​នៅ​ខែត្រ​ពោធិ៍​សាត់ ដល់​ព្រាត់​ដាច់​ម៉ាត់​ កំពង់​ឆ្នាំ​ ពន្លៃ
លេង​លាក់​កន្សែង​នៅ​បន្ទាយ​មាន​ជ័យ ដេញ​គក់​ស្រី​ៗ​នៅ​មណ្ឌល​គិរី
ហា​អេ អេ​ៗ ។

ភ្លេង

៣. ហា​អេ អេ​ៗៗ អេ​ៗៗ
ទៅ​លេង​ចោល​ឈូង​នៅ​ខែត្រ​កោះ​កុង ទៅ​លេង​ស្ដេច​ចង់​នៅ​តាកែវ បាទី
ទៅលេង​រាំ​វង់​រតន​គិរី ឈប់​ដាំ​បាយ​ស៊ី​នៅ​បាត់​ដំបង
ហា​អេ អេ​ៗ ។

៤. ទៅ​លេង​រាំ​ត្រុដិ​នៅ​ខែត្រ​ស្វាយ​រៀង រួច​រត់​មក​ច្រៀង​កណ្ដាល​ជ្រោយ​ដង
ទៅ​ព្រះ​វិហារ​លេង​លាក់​មាន់​ផង មាន់​រងាវ​ម្ដង​នៅ​ខែត្រ​សៀមរាប
ហា​អេ អេ​​ៗ​ៗ ។

ភ្លេង

៥. ហា​អេ អេ​ៗៗ អេ​ៗៗ
ទៅ​រាំ​តាលុង​នៅ​ក្រុង​ប៉ៃ​លិន មក​ចេះ​រាំ​ឆ្អិន​ភ្នំពេញ​ ព្រែក​លាប
រត់​ទៅ​ក្រចេះ​គេ​លេង​ឈូង​គាប មក​ជោះ​ស្ទាប់​ៗ​នៅ​កំពង់​ស្ពឺ
ហា​អេ អេ​ៗ​ៗ អេ ។

៦. លេង​រុញ​អង្រែ​ក្បែរ​ខែត្រ​កំពត មក​ឈ្នះ​រហូត​កំពង់​ចាម​ ស្វាយ​គឺ
ទៅ​លេង​បិទ​បួន​ក្រុង​កែប​ជិត​ភ្លឺ លេង​អ៊ូ​ហ៊ោ​អ៊ឺ​ក្រុង​កំពង់​សោម
ហា​អេ អេ​ៗ​ៗ អេ​ៗ​ៗ ។

ភ្លេង – ៣ – ៤ – ភ្លេង – ៥ – ៦

2 ចំលើយ so far »

  1. 1

    សំណាង said,

    គួរប្រើពាក្យ បទភ្លេង (melody) ជំនួសឲ្យ ទំនុក​ភ្លេង ។

    អរគុណ

  2. 2

    Boeun said,

    ខ្ញុំ​ឃើញ​គេ​ដាក់​នៅ​សំបក​ស៊ីឌី និពន្ធ​ទំនុក​ភ្លេង​ដោយ … អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ដាក់​ទំនុក​ភ្លេង​ ។ តែ​ខ្ញុំ​មិន​ប្រាកដ​ថា​ត្រូវ​ទេ ខ្ញុំ​នឹង​ស្រាវ​ជ្រាវ​បន្ថែម​ពី​ពាក្យ​នេះ ។
    សូម​អរគុណ!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s