ក្រមុំ​ឆ្នាំ​ថ្មី

បទៈ ក្រមុំ​ឆ្នាំ​ថ្មី
ច្រៀង​ដោយៈ ណូយ វ៉ាន់​ណេត​, ម៉េង កែវ​ពេជ្ជតា
អាល់​ប៊ុមៈ ក្រមុំ​ឆ្នាំ​ថ្មី
ទំនុក​ច្រៀងៈ ហ៊ុន ហេង
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២១៥

១. [វ៉ាន់​ណេត] ឱ​ស្រស់​​ក្រពុំ​ក្រមុំ​ពេញ (​ភិស​វង់​វង់​ណា​អូន​អើយ​!ហា​អឺ​អឺង​អឺយ​)
ចិញ្ចើម​ដូច​វេញ ធ្មេញ​ដូច​ក្រី (​ចិញ្ចើម​ដូច​វេញ​ធ្មេញ​ដូច​ក្រី​)
ឆ្នាំ​ទៅ​នៅ​ស្ទើរ​​មើល​ឃើញ​ខ្ចី (​ភិស​វង់​វង់​ណា​អូន​អើយ! ហា​អឺអឺង​អឺយ​)
ស្រាប់​តែ​ឆ្នាំ​ថ្មី​ពេញ​ក្រមុំ (​ស្រាប់​តែ​ឆ្នាំ​ថ្មី​ពេញ​ក្រមុំ​) ។

២. [វ៉ាន់​ណេត] ឃើញ​អូន​ស្លៀក​ហូល​បង​ចូល​ចិត្ត (​ភិស​វង់​វង់​ណា​អូន​អើយ​! ហា​អឺ​អឺង​អឺយ​)
សក់​ផ្លុំ​ដូច​ផ្លិត​សិត​ត្រសុំ (សក់​ផ្លុំ​ដូច​ផ្លិត​សិត​ត្រសុំ​)
[​ពេជ្ជតា] បើ​ចាប់​អារម្មណ៍​ចំ​រូប​ខ្ញុំ (ភិស​វង់​វង់​ណា​បង​អើយ​! ហា​អឺ​អឺង​អឺយ​)
សូម​កុំ​ចែ​ចូ​តាម​ផ្លូវ​ធ្លា (​សូម​កុំ​ចែ​ចូវ​តាម​ផ្លូវ​ធ្លា​) ។

៣. [វ៉ាន់​ណេត] យប់​ម៉ិញ​រាំ​វង់​ទ្រង់​អៀម​ម្លេះ (​ភិស​វង់​វង់​ណា​អូន​អើយ​! ហា​អឺ​អឺង​អឺយ​)
ស្រាប់​តែ​ថ្ងៃ​នេះ​ហ៊ាន​សន្ទនា (​ស្រាប់​តែ​ថ្ងៃ​នេះ​ហ៊ាន​សន្ទនា​)
[​ពេជ្ជតា] អូន​មាន​មាយាទ​ឥត​មាយា (​ភិស​វង់​វង់​ណា​បង​អើយ​! ហា​អឺ​អឺង​អឺយ​)
ដំបូង​ជួប​គ្នា​ជា​ធម្មតា (​ដំបូង​ជួប​គ្នា​ជា​ធម្មតា​) ។

៤. [​ពេជ្ជតា] ក្រមុំ​ស្រុក​ស្រែ​ខ្មែរ​នៅ​ក្មេង (​ភិសវង់​វង់​ណា​បង​អើយ​! ហា​អឺអឺង​អឺយ​)
ខ្មាស​អៀន​ហ៊ាន​លេង​ល្បែង​ដូន​តា (​ខ្មាស​អៀន​ហ៊ាន​លេង​ល្បែង​ដូន​តា​)
ចោល​ឈូង​​ទាញ​ព្រ័ត្រ​ ទៅ​វត្ត​វ៉ា (​ភិស​វង​វង់​ណា​បង​អើយ​! ហា​អឺ​អឺង​អឺយ​)
ទទួល​ទេវតា​រក្សា​ឆ្នាំ​ថ្មី (​ទទួល​ទេវតា​រក្សា​ឆ្នាំ​ថ្មី​) ។

៥. [វ៉ាន់​ណេត] យើង​ជា​យុវវ័យ​សប្បាយ​ណាស់ (​ភិស​វង់​វង់​ណា​អូន​​អើយ​! ហា​អឺ​អឺង​អឺយ​)
លេង​ល្បែង​ចាស់​ៗ​ ប្រជា​ប្រិយ​ (​លេង​ល្បែង​ចាស់​ៗ​ ប្រជា​ប្រិយ​​)
[​ពេជ្ជតា] អរ​គុណ​គ្រាន់​បើ​សរសើរ​ស្រី (​ភិស​វង់​វង់​ណា​បង​អើយ​! ហា​អឺ​អឺង​អឺយ​)
ក្រមុំ​ឆ្នាំ​ថ្មី​រីក​រាយ​ណាស់ (​ក្រមុំ​ឆ្នាំ​ថ្មី​រីក​រាយ​ណាស់​) ។

ភ្លេង – ៣ – ៤ – ៥

5 ចំលើយ so far »

  1. 1

    Wanna said,

    មានបទ​ «​ជិះ​ក្របី» បក​ស្រាយ​ដោយ ប៊ុន​ សក្តិ​ (មិន​ច្បាស់​ដែរ) អត់? បើ​បាន​ជា​ File audio ទៀត​កាន់​តែ​ល្អ។ បើមានមែន​ ជួយ​ផ្ញើរ​យក​តែ​បុណ្យ​ទៅ​កាន់សាអស្យាណូ xwanna@gmail.com ផង​ណ៎ា។ អរគុណ​ទុក​ជាមុន!

  2. 2

    Boeun said,

    ក្រែង​ធ្លាប់​ស្ដាប់​នៅ ទីនេះ​ហើយ​ តែ​ខ្ញុំ​បាន​ផ្ញើរ​បទ​នេះ​ទៅ​ឲ្យ​ហើយ ក្រែង​បាន​បុណ្យ ហេហេហេ ។

  3. 3

    ប្រើពាក្យអ៊ីមែលៗ ទៅលោកអឺយ!!!

  4. 4

    Boeun said,

    និយាយ​អ៊ីចឹង ខ្ញុំ​ដើរ​រក​ទិញ​ស៊ីឌី​បទ​ទាក់​ទង​នឹង​បុណ្យ​ចូល​ឆ្នាំ​ដែល​ច្រៀង​ដោយ​អ្នក​ចម្រៀង​ពី​មុន​ៗ​ អត់​មាន​សោះ ។ បើ​អ្នក​ណា​មាន​នៅ​សេស​សល់​អី តើ​អាច​ចែក​រំលែក​គ្នា​បាន​ទេ ? បើ​បាន​, ខ្ញុំ​សូម​អរគុណ​ទុក​ជា​មុន​ហើយ ។

  5. 5

    រ៉េន said,

    សូមផ្ញើជូនបទចំរៀងទាំងអស់នេះទៅមនុស្សដែលស្រលាញ់បទចំរៀង


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s