ចាក់​សោរ​បេះដូង​ត្រឹម​អូន

បទៈ ចាក់​សោរ​បេះដូង​ត្រឹម​អូន
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់​ប៊ុមៈ គ្មាន​បញ្ហា
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​១៧១

១. ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ព្រះ​សូរិយា​រះ​លុប​លាង​ភព​ងងឹត
ភាព​ល្អក់​កករ​ក្នុង​ដួង​ចិត្ត រង​ភ្លឺ​ថ្លា​ពិត​អស់​ក្ដី​សង្កា
បាន​ជួប​អូន​ អូន​ដូច​ជា​ក្បូន សណ្ដោង​សណ្ដូន​ដល់​ត្រើយ​វាសនា
រៀម​ផ្ញើ​ជីវិត​លើ​កែវ​កន្និដ្ឋា​ បង​សូម​សន្យា​ក្នុង​នាម​ជា​កូន​ប្រុស
បេះដូង​បង​ចាក់​សោរ​​ជា​​ច្រើន​ជាន់ ទុក​ទូចទន់​តែ​មួយ​គត់​ប៉ុណ្ណោះ
ស្នេហា​យើង​ជា​ស្នេហ៍​ដ៏​ស្ម័គ្រ​ស្មោះ ជឿ​បង​ចុះ​ បង​បាន​រស់​​ព្រោះ​តែ​នួនល្អង ។

២. បង​ធ្លាប់​គិត​ថា​ជីវិត​ឥត​ន័យ ធ្លាប់​ជួប​ស្រី​បោក​ប្រាស់​ក្ដី​ស្នេហ៍​បង
ឈឺ​ចាប់ខ្លោច​ផ្សា​របួស​បេះដូង ដោយ​សារ​នួនល្អង​ព្យាបាល​រក្សា
មាន​តែ​អូន​យល់​តម្លៃ​ស្នេហ៍​ពិត​លើក​ស្ទួយ​ជីវិត​បង​មាន​ខ្លឹម​សារ
បេះដូង​បង​បិទ​ទ្វារ​ត្រឹម​ជីវា ពុំ​មាន​ស្រី​ណា​ជំនួស​អូន​បាន
បេះដូង​បង​ចាក់​សោរ​​ជា​​ច្រើន​ជាន់ ទុក​ទូចទន់​តែ​មួយ​គត់​ប៉ុណ្ណោះ
ស្នេហា​យើង​ជា​ស្នេហ៍​ដ៏​ស្ម័គ្រ​ស្មោះ ជឿ​បង​ចុះ​ បង​បាន​រស់​​ព្រោះ​តែ​នួនល្អង ។

បន្ទរ.​ ព្រះ​អាទិត្យ​រះ​ហើយ​ថ្លៃ បញ្ចេញ​រស្មី​ដូច​ក្ដី​ស្នេហ៍​អូន​នឹង​បង
ពពក​ខ្មៅ​រលាយ​បាត់​អស់​ទាំង​ក្ដី​សៅហ្មង ស្នេហ៍​យើង​ឆ្លង​ដល់​ត្រើ​យ​សុភមង្គល
សូម​អរគុណ​ដល់​ពៅ​ពីសី ដែល​ប្រណី​ជួយ​សង្គ្រោះ​ផុត​ជ្រោះ​កង្វល់
ពី​ថ្ងៃ​នេះ​តទៅ​និមល​ទទួល​ស្នេហ៍​របស់​បង ។

ភ្លេង – ១ – បន្ទរ – បន្ទរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s