ញ៉ាំ​ស្រា​ស្រវឹង​ស្នេហ៍

បទៈ ញ៉ាំ​ស្រា​ស្រវឹង​ស្នេហ៍
ច្រៀង​ដោយៈ គឹម លក្ខិណា
អាល់ប៊ុមៈ ញ៉ាំ​ស្រា​ស្រវឹង​ស្នេហ៍
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៦២

ឆ្នាំៈ ២០០០

១.​​ ខ្ញុំ​ខំញ៉ាំ​ស្រា​ឲ្យ​ស្រវឹង
កណ្ដាល​រាត្រី​ស្ងាត់​ឈឹង យប់​ហ្នឹង​ខ្ញុំ​មាន​វិបត្តិ
សោក​សៅ​ម្នាក់​ឯង ចំ​បែង​ស្ទើរ​បែក​ប្រមាត់
ញ៉ាំ​ស្រា​កណ្ដាល​យប់​ស្ងាត់ បំបាត់​បំភ្លេច​​រូប​បង ។

២. ទប់​ចិត្ត​មិន​បាន ប្រាណ​ញ័រ​រញ្ជួយ
មាន​ស្នេហ៍​ប្រែ​ជា​​ទុក្ខ​ព្រួយ រូប​មួយ​ខ្លួន​មួយ​សៅ​ហ្មង
ខំ​ស្មោះ​គ្រប់​គ្រា គ្មាន​វេលា​ភ្លេច​នួន​ល្អង
ថ្ងៃ​នេះ​អូន​ស្គាល់​ចិត្ត​បង ស្នេហ៍​ស្នង​ហ៊ាន​ក្បត់​បោក​ប្រាស់ ។

បន្ទរ.​ សុរា​នៅ​តែ​មិន​អាច​ជួយ​បាន
រូប​ភាព​ទាំង​ប៉ុន្មាន អូន​បាន​ឃើញ​នឹង​ភ្នែក​ច្បាស់
បង​បណ្ដើរ​ស្រី អូន​សែន​ឈឺ​ចុក​ចាប់​ណាស់
បង​សើច​ឥត​មាន​អៀន​ខ្មាស មិន​អាច​ក្រឡាស់​ដោះ​សារ ។

៣​. មិន​មែន​ស្រា​ទេ​ឲ្យ​ខ្ញុំ​ស្រវឹង
ទឹក​ភ្នែក​ពេល​ហ្នឹង ព្រោះ​តែ​ស្រវឹង​ស្នេហា
ស្រវឹង​ពិស​ពុល ល្បិច​កល​ប្រុស​ព្រាន​សាវា
មិន​ដូច​ស្រវឹង​សុរា ស្នេហា​ស្រវឹង​មួយ​ជីវិត ។

7 ចំលើយ so far »

  1. 1

    Boeun said,

    សូម​ផ្ញើ​ជូន Mr. V ដែល​បាន​សួរ​រក​បទ​នេះ ។ ខ្ញុំ​ទើប​តែ​រក​ឃើញ ។

  2. 2

    ខ្ញុំចូលចិត្តបទហ្នឹងដែរ ពិរោះម្យ៉ាង!

  3. 3

    PPSK said,

    លឺបទនេះនឹកផ្តះដល់ក ហឹមមិនដឹងជាពួកម៉ាកទៅណាអស់ហើយទេបែកគ្នា​ ជិត៤ឆ្នាំហើយ។ ស្រណោះកាលជុំគ្នាដើលេងចូលឆ្នាំអស់ទាស់ដើរាំតាមភូមិ​​ទល់ភ្លឺ ចាំបានកាលនឹងបទបងខ្មៅរើសប្រពន្ឋចេញ៉ដំបូងដល់កររាំនោះ​រាំហាហា៕ ក្រមុំៗតាមភូមិមើលអស់ទាស់ទើបម៉ោពីអំពេពាផង ដល់ឥលូវ​មុខកាន់តែចាស់ហើយមានប្រពន្ឋទៀតតាមនោះតាម។ ហា​ហា

    ppsk

  4. 4

    Boeun said,

    មាន​ប្រពន្ធ​ហើយ​នៅ​ស្រណោះ​ដល់​ណា​ទៀត ។ ហី​, ppsk នៅ​ណា​វិញ ? ខ្ញុំ​ចង់​ទៅ​លេង​ផ្ទះ ppsk ដល់​ហើយ… ។ តើ​ក្រមុំ​ៗ​ហ្នឹង​ស្អាត​ៗ​អត់​ចុះ ? ខ្ញុំ​ថា​ប្រាកដ​ជា​ឆ្អាត​ហើយ ហិ​ហិ​ហិហិ​… ទៅ​ផ្ទះ​ង៉ៃ​ណា​បបួល​ខ្ញុំ​ទៅ​ផង​😉

  5. 5

    PPSK said,

    haha ដាក់ច្រឡំប្រធានបទហើយ តាមពិតស្តាប់បទក្រមុំឆ្នាំថ្មីទេ!!

  6. 6

    Boeun said,

    ហេហេហេ អារម្មណ៍​ទៅ​ណា​ហ្នឹង ?

  7. 7

    PPSK said,

    នឹកព្រពន្ឋពេក នៅឆាយុពេក


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s