ហួសពេលហើយអូន

បទៈ ហួស​ពេល​ហើយ​អូន
ច្រៀង​ដោយៈ ហ៊ឹម ស៊ីវន​, ព្រាប សុវត្ថិ

ឆ្នាំៈ ២០០១ 

ពោល. [ស៊ីវន] ពេល​វេលា​កន្លង​ហួស​ទៅ​ដ៏​តឹង​តែង
អូន​សែន​ចំបែង​រក​ពាក្យ​អ្វី​មក​ថ្លែង​ពុំ​បាន
ព្រោះ​តែ​គេច​វេស​ពី​ការពិត​ពី​​ទាំង​បំពាន
ព្រោះ​តែ​មក​ពី​អូន​គ្មាន​ក្ដី​ក្លាហាន
គ្រាំ​គ្រា​ចិត្ត​ប្រាណ ទ្រូង​ប្រេះ​ស្រាំ ។

១. [ស៊ីវន] ឱ​ក្ដី​ស្នេហ៍​ដែល​លាក់​កប់​ក្នុង​ដួង​ចិត្ត
ក្ដី​វិបត្តិ​រួម​រឹត​ជា​យូរ​ខែ​ឆ្នាំ
ពេល​កន្លង​ទៅ​​តឹង​តែង​ហ្មង​សៅ​បេះដូង​អូន​ប្រេះ​ស្រាំ
មិន​គួរ​កម្ម​មក​រារាំង​យើង​ទាំង​ពីរ ។

២. [សុវត្ថិ] សូម​និមល​ អូន​យល់​ដល់​ចិត្ត​រៀម​ផង
គ្រា​កន្លង បង​ទ្រាំ​ស្ទើរ​ក្ស័យ​ជីវី
រង់​ចាំ​ចម្លើយ តែ​អូន​ព្រងើយ​កន្តើយ​មិន​វាចារ
ពាក្យ​ស្នេហា​ ឲ្យ​បង​អស់​ក្ដី​សង្ឃឹម ។

បន្ទរ. [ស៊ីវន] ទើប​តែ​ពេល​នេះ អូន​ដឹង​ថា
ទឹក​នេត្រា​អូន​ដូច​ភ្លៀង​រលឹម
[សុវត្ថិ] បង​សែន​សោក​ស្ដាយ​ គ្មាន​អ្វី​ផ្ទឹម
ចង់​ស្រែក​យំ​ ទ្រូង​រៀម​ខ្ទិច​ខ្ទាំ​អស់​ហើយ
តើ​ធ្វើ​ម្ដេច​ទៅ ពៅ​មាស​បង​អើយ
យឺត​ពេល​ទៅ​ហើយ ដែល​អូន​ព្រម​ឆ្លើយ​ថា​ស្នេហ៍ ។

ពោល. [ស៊ីវន] អូន​ដឹង​ថា​ អ្វី​ៗ​ហួស​ពេល​ទៅ​ហើយ
គ្មាន​សល់​សោះ​ឡើយ សម្រាប់​រូប​អូន​ទៀត​ទេ​ប្រុស​ថ្លៃ
សូម​បង​បាន​​ក្ដី​សុខ​សាន្ត​ជាមួយ​នឹង​គូរ​ថ្មី
រស់​មាន​ន័យ​ កុំ​ឲ្យ​អភ័ព្វ​ដូច​រូប​អូន ។

២ – បន្ទរ – បន្ទរ

4 ចំលើយ so far »

  1. 1

    bora said,

    Chopreap Sour bang…

    I like this blog but i want you to give name of writter because i want to know and maybe another person. good luck

    Thank you

  2. 2

    Boeun said,

    បាទ​, ជំរាប​សួរ​បូរ៉ា
    ខ្ញុំ​ឈ្មោះ ទឹម​ បឿន ។ សូម​អរគុណ​ដែល​គាំទ្រ​ប្លក់​នេះ ។
    ខ្ញុំ​ឃើញ​ប្លក់​របស់​បូរ៉ា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ តែ​ដូច​ជា​មិន​សូវ​អាប់ឌេត​ប៉ុន្មន​ទេ ។
    Classical Dance is what I am focus about. Keep posting what you know about it.

    Regards,
    Boeun

  3. 3

    សូមជួយរកអត្ថបទចម្រៀងស្វាគមន៏ ដែលគេតែងច្រៀងថា”អ
    បអរសាទរទទួលអំណរបវរសួស្តី…………”

  4. 4

    CCyalin said,

    i like this blog so much bcos it have so many old song that i love ..


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s