ម្លប់ស្នាយម្លប់ស្នេហ៍

បទៈ ម្លប់​ស្នាយ​ម្លប់​ស្នេហ៍
ច្រៀង​ដោយៈ ព្រាប សុវត្ថិ​, ពេជ្រ សោភា
អាល់​ប៊ុមៈ យ៉ាប់​នេះ​យ៉ាប់​, រស្មី​ហង្ស​មាស វ៉ុល​២៦២
ទំនុក​ច្រៀងៈ ជុំ ប៊ុន​ធឿន
ទំនុក​ភ្លេងៈ ញ៉ូង សារិន

១. [​សុវត្ថិ​] សូម​បើក​បេះដូង​ យក​ស្នេហ៍​ដំបូង​ជូន​ស្រី
អង្វរ​សូម​ស្ងួន​ប្រណី ថ្លៃ​អើយ​យល់​ដល់​ស្នេហ៍​ពិត
ថា​បង​ស្នេហ៍ ស្នេហ៍​ពេញ​ដួង​ចិត្ត
ធ្វើ​ម្ដេច​បាន​ស្រស់​វមិត្រ អាណិត​ដាក់​ទាន​ស្នេហា ។

២. [​សោភា​] បាន​ស្ដាប់​សម្ដី ពាក្យ​ផ្អែម​មាន​ន័យ​ពីរោះ
ឮ​ហើយ​គួរ​ឲ្យ​ស្រណោះ ខ្លាច​តែ​ពេល​ក្រោយ​សាវា
[​សុវត្ថិ​] បង​ស្មោះ​ពិត បង​ស្មោះ​មែន​ណា
[​សោភា​] ជឿ​ម្ដេច​បាន​ត្រឹម​វាចារ [​សុវត្ថិ​] សូម​ជីវ៉ា​កុំ​ភ័យ ។

បន្ទរ. [​សុវត្ថិ​] ឱ​ម្លប់​ស្នាយ​ដី​កេរ្តិ៍
ជា​ម្លប់​ស្នេហ៍​សក្ដិ​សិទ្ធិ សូម​ចិត្ត​ ជួយ​ជា​សាក្សី
ឲ្យ​ក្បត់់​ម្ដេច​បាន បើ​ស្នេហ៍​កល្យាណ​ស្ទើរ​ក្ស័យ
[​សោភា​] តែ​បង​ត្រូវ​ស្បថ​ឲ្យ​ស្រី ម្លប់​ស្នាយ​សាក្សី​ជួយ​ដឹង ។

៣. [​សុវត្ថិ​] បង​ត្រូវ​សន្យា បង​ស្បថ​សច្ចារ​ជូន​ស្នេហ៍
បើ​ថ្ងៃ​ក្រោយ​បង​វៀច​វេ បង​គ្មាន​ទេ​ក្ដី​សុខ​សាន្ត
[​សោភា​] អូន​ជឿ​ហើយ​ណា​ប្រុស​កល្យាណ
[​សុវត្ថិ​] យើង​ស្មោះ​ស្ម័គ្រ​ពីរ​ប្រាណ លុះ​គ្រា​អវសាន្ត​រៀង​អើយ ។

ភ្លេង – បន្ទរ – ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s