ដំណែង​ស្នេហ៍

បទៈ ដំណែង​ស្នេហ៍
ច្រៀង​ដោយៈ Coconut
អាល់​ប៊ុមៈ Spark Music វ៉ុល​០១ – ដំណែង​ស្នេហ៍

១. ចិត្ត​លង់​ទោរ​​ទន់ ទ្រាំ​ធន់​ព្រោះ​ស្នេហ៍
ស្មោះ​រហូត​គ្មាន​ប្រែ ស្មោះ​ម្លឹង​ដែរ​អូន​នៅ​មិន​យល់
ផ្ដើម​ស្នេហ៍​ បង់​ចិត្ត​គ្មាន​អ្វី​នៅ​សល់
ថ្ងៃ​យប់​វិល​វល់ ខ្វល់​ខ្លាច​ស្នេហ៍​ចំបែង ។

២. ត្រៀម​ចិត្ត​ត្រៀម​កាយ គ្មាន​ស្ដាយ​ព្រោះ​អូន
ប្រែ​ជា​ងងឹត​សោះ​សូន្យ គេ​លាក់​ពួន​ឲ្យ​ទ្រូង​រហែក
ស្នេហ៍​ថ្មី បំពាន​រំខាន​ដំណែង
ឲ្យ​ចិត្ត​ចំបែង ដំណែង​ស្នេហ៍​ត្រូវ​បាត់​បង់ ។

បន្ទរ. ស្នេហ៍​ទី​មួយ ម្ដេច​ឡើយ​ក៏​ឆាប់​រលត់
ទ្រូង​សែន​រន្ធត់ តក់​ស្លុត​ព្រោះ​ខុស​បំណង
ស្នេហ៍​បង​ធ្វើ​អ្វី ? បើ​ស្នេហ៍​អប្រិយ​មិន​ត្រង់
ធ្វើ​ល្អ​ឲ្យ​ចិត្ត​បង​លង់ ចង​ចិត្ត​បង​ដល់​ណា ?

៣. ចម្រៀង​បទ​នេះ បង​តែង​ផ្ញើ​អូន
បណ្ដាំ​​ចាំ​លុះ​ថ្ងៃ​សូន្យ ផ្ដាំ​នឹម​នួន​គួរ​ទប់​ចិន្ដា
ភ្លើត​ភ្លើន​ ផ្លាស់​ប្ដូរ​ជ្រើម​ជ្រួល​សាវា
ល្មម​ឈប់​ហើយ​ជីវា ដំណែង​ស្នេហា​ សូម​ស្មោះ​តែ​មួយ ។

ភ្លេង – បន្ទរ – ៣

3 ចំលើយ so far »

  1. 1

    naraths said,

    ពិរោះណាស់ៗៗៗ!! អឺ បឿនមាននៅសល់បទ«អ្នកណាកំណត់»ជិនស៊េរីយ៉ា អត់ហ្នឹង? បើអត់មានមិនបាច់រកទេនាំពិបាកណា៎

  2. 2

    Boeun said,

    ខ្ញុំ​អត់​មាន​បទ​ហ្នឹង​ទេ ។ បើ​ខ្ញុំ​រក​បាន ចាំ​ខ្ញុំ​ដាក់​នៅ​ប្លក់​នេះ ។

  3. 3

    Chris said,

    Thanks so much for uploading the lyrics to this song​​​​​​​​ អរគុណ!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s