ស្នេហ៍​ដំបូង

បទៈ ស្នេហ៍​ដំបូង
ច្រៀង​ដោយៈ Coconut
អាល់​ប៊ុមៈ Spark Music វ៉ុល​០១

១. ចិត្ត​លង់​ជ្រុល​ស្នេហ៍ ហេតុ​ម្ដេច​ក៏​ស្នេហ៍​មិន​បាន
អាក់​អន់​ខក​ខាន មិន​បាន​សម​ដូច​បំណង
សង្ឃឹម​ជា​គូរ ជា​ទ្រព្យ​គាប់​ដែន​បេះដូង
ចំណោទ​​ចោទ​​ជា​ចំណង រឹត​ចង​ឲ្យ​ទ្រូង​រីង​រៃ ។

២. ក្នុង​ចិត្ត​មួរ​ហ្មង រ៉ាប់​រង​ពាក្យ​អូន​ឲ្យ​ចាំ
សែន​រង​រកាំ ព្រោះ​ច្បាស់​បាន​ត្រឹម​សម្ដី
ត្រួយ​ស្នេហ៍​ដំបូង ឲ្យ​បង​ស្រណោះ​អាល័យ
គេ​ហាម​គេ​ផ្ដាច់​និស្ស័យ ឲ្យ​បង​នឹង​ស្រី​ឃ្លាត​ឆ្ងាយ​ពី​គ្នា ។

បន្ទរ. បង​ស្នេហ៍​អូន ស្នេហ៍​លើស​អ្វី​ៗ
អូន​មាន​ដឹង​ទេ​ថ្លៃ ស្ទើ​ក្ស័យ​ព្រោះ​នឹក​ជីវា
ចម្រៀង​នេះ បង​ច្រៀង​ផ្សំ​នឹង​ហ្គីតា
លន់​តួ​ទទូច​តវ៉ា ឲ្យ​គេ​មេត្តា​ចិត្ត​ស្នេហ៍ ។

៣. ចិត្ត​លង់​ជ្រុល​ស្នេហ៍ ហេតុ​ម្ដេច​ខ្ញុំ​ស្នេហ៍​មិន​បាន
សូម​ឈប់​រំខាន បំពាន​បំភាន់​បង្វែរ
យើង​ស្ម័គ្រ​ជា​គូរ ធ្លាប់​ស្បថ​សច្ចារ​ឥត​ប្រែ
បេះដូង​ក្មេង​ខ្ចី​មាន​ស្នេហ៍ ជាតិ​នេះ​សូម​តែ​ស្មោះ​រៀង​រហូត ។

ភ្លេង – ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s