ចាំ​អូន​លុះ​បេះដូង​លែង​ដើរ

បទៈ ចាំ​អូន​លុះ​បេះដូង​លែង​ដើរ
ច្រៀង​ដោយៈ មាស សាលី
អាល់​ប៊ុមៈ សាន់​ដេ វ៉ុល​៧៣ – ចាំ​អូន​លុះ​បេះដូង​លែង​ដើរ

១. ពេល​មេឃ​ភ្លៀង​ធំ ឱប​ម៉ុម​ឲ្យ​បាត់​រងារ
នៅ​ក្នុង​សាលា វស្សា​ទឹក​ជន់​លិច​ផ្លូវ
លិច​ទាំង​ដួង​ចិត្ត​បង ប្រគល់​ស្នេហ៍​ជូន​ពៅ
ដិត​ស្នាម​ក្រឡៅ ដាម​ដៅ​ឈ្មោះ​អូន​នឹង​បង ។
២. មើល​ថ្ងៃ​រៀប​លិច ហាក់​បំភ្លេច​រឿង​កន្លង
តែ​បេះដូង​បង នៅ​ចង​នៅ​ចាំ​ស្នេហា
ស្រឡាញ់​គ្នា​ណាស់​អូន នា​រដូវ​វស្សា
ក្នុង​វ័យ​សិក្សា ជីវា​ឱប​បង​ឆ្លង​ទឹក ។

បន្ទរ. ភ្លេច​បង​មែន​ទេ​អូន ? ភ្លេច​បង​មែន​ទេ​អូន ?
ទៅ​បាត់​ស្ងាត់​សូន្យ ភ្លេច​បង ភ្លេច​បង គ្មាន​ចិត្ត​នឹក​អាល័យ
បេះដូង​គាំង​ដើរ​យឺត ព្រោះ​តែ​រង់​ចាំ​ស្រី
លែង​ចង់​គិត​អ្វី ចាំ​ស្រី ចាំ​ស្រី អស់​មួយ​ជីវិត ។

៣. អាល័យ​ថ្ពាល់​អូន ដៃ​បង​ធ្លាប់​អង្អែល​លេង
ថ្ពាល់​ជាប់​ជញ្ជាំង រនាំង​បង្អួច​សាលា
ពេល​នេះ​សល់​តែ​ក្លិន បាត់​អូន​ទៅ​ទី​ណា ?
ចាំ​អានុស្សា ឈឺ​ផ្សា​បេះដូង​លែង​ដើរ ។

ភ្លេង – បន្ទរ – ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s