លា​ស្រែ​ចូល​ក្រុង

បទៈ លា​ស្រែ​ចូល​ក្រុង
ច្រៀង​ដោយៈ ប៊ុន សក្កិ
ផលិត​កម្មៈ អេស​.​អេស​.​ប៊ី​. វ៉ុល​៣១ – លា​ស្រែ​ចូល​ក្រុង

១. ស្រណោះ​វាល​ស្រែ ស្រណោះ​ខែ​ស្រូវ​ទុំ
ស្រណោះ​ណាស់​​រូប​ខ្ញុំ ជា​អ្នក​ចម្រៀង​ស្រុក​ស្រែ
ធ្លាប់​ច្រៀង​គ្មាន​ហ្វ្រាំង​ ដេញ​បង្អើល​ចាប​​មិន​ឲ្យ​មក​ក្បែរ
ឥឡូវ​ឃ្លាត​ឆ្ងាយ​ ផ្ញើ​កាយ​ស្រុក​គេ ផ្ញើ​ខ្សែ​ជីវិត​ដី​ក្រុង ។

២. លា​ស្រែ​ចូល​ក្រុង​ មាន​តែ​ខ្នើយ​មុង​​បង្វិច
សង្ឃឹម​ថា​សម្រេច រំលេច​កេរ្តិ៍​ឈ្មោះ​នឹង​ភ្លេង
ធ្វើ​អ្នក​ចម្រៀង យប់​ថ្ងៃ​​ស្រែក​ច្រៀង​ទី​ពឹង​សម្លេង
កម្ម​អី​ថ្ងៃ​នេះ​លង់​​ចិត្ត​វង្វេង ស្នេហ៍​គេ​ម្នាក់​ឯង​មិន​ក្រែង​រីងរៃ ។

បន្ទរ. លំបាក​ខ្លួន​ហើយ លោក​​អើយ​មិន​សម​ឋានៈ
ប្រាណ​ក្រណាស់​គ្មាន​ផ្ទះ​​មាស​ប្រាក់ មុខ​មាត់​មិន​ទាន់​សម័យ
ធ្លាប់​តែ​ធ្វើ​ស្រែ មិន​ដែល​ទេ​ចេះ​លួច​ស្នេហ៍​ស្រី
គ្រា​នេះ​ម្ដង​លួច​ផ្សង​ផុត​ដៃ ផ្កា​ដុះ​លើ​ដី​ទី​ក្រុង ។

៣. លា​ស្រែ​ចូល​ក្រុង នាំ​ចិត្ត​មក​ផុង​រឿង​ស្នេហ៍
រឹង​ដក​មិន​រួច​ទេ មាស​មេ​សូម​អភ័យ​ទោស
បើ​អូន​បាន​ដឹង សូម​ស្រី​កុំខឹង​កុំ​ស្អប់​ខ្ពើម​ប្រុស
ព្រោះ​បង​មិន​ស្អាត មិន​ស្នេហ៍​ហី​ចុះ ស្បែក​ខ្មៅ​មិន​ឆ្លុះ​ កូន​ប្រុស​អ្នក​ស្រែ ។

( ភ្លេង​ – បន្ទរ – ៣ )

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s