ជួប​អ្នក​មាន​វិបត្តិ​ស្នេហ៍

បទៈ ជួប​អ្នក​មាន​វិបត្តិ​ស្នេហ៍
ច្រៀង​ដោយៈ គឹម លក្ខិណា​, Cartoon, Lux
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២៥៦ – ចាក់​ក្រឡេក​ DJ

វិទ្យុ. [Cartoon] ជម្រាប​សួរ​ចា៎​​ ប្រិយ​មិត្ត​មិត្ត​យុវវ័យ
កម្មវិធី​ជួប​អ្នក​មាន​វិបត្ត​ស្នេហា​បាន​វិលត្រឡប់​ជា​ថ្មី
ចំពេល​ដែល​លោក​អ្នក​កំពុង​បើក​ស្ដាប់​ច៎ា​!
ស្ថាន៏យន៍​ព្រះ​អាទិត្យ​ជួប​ព្រះ​ច័ន្ទ​យើង​ខ្ញុំ​ផ្សាយ​២៤​ម៉ោង​លើ​២៤​ម៉ោង
ពេល​នេះ​សូម​ទទួល​ទូរស័ព្ទ​ពី​អ្នក​មាន​វិបត្តិ​​ស្នេហា ។

Rap១. [លក្ខិណា] ប្រិយមិត្ត​ទាំង​ឡាយ​ទោះ​នៅ​ឆ្ងាយ​នៅ​ជិត
ជួយ​ផ្ដល់​គំនិត​អ្នក​មាន​វិបត្ត​ដូច​ខ្ញុំ
ពេល​ស្រឡាញ់​គ្នា មិន​ចេះ​រក​រឿង​គួន​គំ
ពេល​នេះ​យំ​ក៏​ព្រោះ​តែ​ប្រុស​បោក​ប្រាស់ ។

Rap​២. [លក្ខិណា] ស្រឡាញ់​ដំបូង​ចេះ​លួង​លោម​ថ្នាក់​ថ្នម
ដល់​ពេល​ប្រុស​ស្អប់​អ្វី​ៗ​ប្ដូរ​ផ្លាស់
ដដោល​រក​រឿង ទៅ​ងុប​ស្រឡាញ់​ស្រី​ចាស់
កោត​ចិត្ត​ណាស់​ ប្រុស​ចិត្ត​ក្រឡះ​សាវា ។

Rap​៣​. [លក្ខិណា] ចិត្ត​ថា​កាត់ តែ​កាត់​មិន​ដាច់​ងាយ​ៗ
ចិត្ត​មិន​ងាយ​ៗ មិន​ងាយ​នឹង​បំភ្លេច
ឆេះ​​ឈឺ​ចាប់​ចុក បេះដូង​ជ្រក់​ជ្រិញ
ក្នុង​ចិត្ត​ពោរពេញ ពេញ​ដោយ​ក្ដី​ហ្មួរ​ហ្មង ។

បន្ទរ. [លក្ខិណា] កាត់​ចិត្ត​ដែរ វា​នៅ​តែ​វក់​វី (​ពីរ​ដង​)
បេះដូង​នារី បេះដូង​នារី ខំ​ប្រឹង​សំភី​គេច​ពី​ចិត្ត​យង់​ខ្នង
កាត់​ចិត្ត​ដែរ វា​នៅ​តែ​វក់​វី (​ពីរ​ដង​)
បេះដូង​នារី បេះដូង​នារី ខំ​ប្រឹង​សំភី​គេច​ពី​ភាព​សៅ​ហ្មង ។

វិទ្យុ. [Cartoon] ចា៎​! ស្ដាប់​ឮ​ហើយ​ចា៎​ គួរ​ឲ្យ​អាណិត​ដល់​កញ្ញា​របស់​យើង​ណាស់
ចង់​ដឹង​ថា បើ​បុរស់​រូប​នោះ​បាន​ឮ​ហើយ តើ​អាណិត​ដល់​នាង​ទេ​ហ្ន៎ ?
ចា៎​, សម្រាប់​អ្នក​​ដែល​ចង់​ចូល​រួម​ជា​​យោបល់ សូម​ចុច​មក​កម្មវិធី​យើង
គឺ​ពី​លេខ​សូន្យ​ដល់​លេខ​ប្រាំ​បួន
ពេញ​ចិត្ត​ចុច​លេខ​ណា​មុន​​ក៏​បាន​ដែរ នាង​ខ្ញុំ​ចាំ​ទទួល​ជា​និច្ច​ចា៎​! ។

Rap​៤. [លក្ខិណា] រឿង​ត​ទៅ​នេះ​សូម​រ៉ាយ​រ៉ាប់​ទៅ​ចុះ
សុំ​ប្រាប់​​ឲ្យ​អស់​ ហើយ​សូម​​ប្រុស​ៗជួយ​លៃ
តើ​សក្តសម​ទេ​ដែល​គេ​លួច​ទៅ​មាន​ថ្មី
ហើយ​​ប្រាប់​ប្រុស​​ស្រី​មិន​ទុក​មុខ​ខ្ញុំ
រំលើក​គ្រប់​យ៉ាង​សព្វ​គ្រប់​សារពើរ
ខ្សែ​ជើង​ខ្សែ​ដៃ​គេ​ទិញ​ឲ្យ​ខ្ញុំ
បើ​មិន​ទទួល​គេ​តាម​លួង​លោម
រឿង​នេះ​សម​ល្ម​ឲ្យ​ខ្ញុំ​អាម៉ាស់ ។

( Rap​៣. បន្ទរ ភ្លេង )

Rap៥. [លក្ខិណា] កម្លាំង​ទឹក​ចិត្ត​សូម​​ឲ្យ​ស្ដាប់​យោក​យល់
កម្លាំង​ជួយ​ផ្ដល់​ ឲ្យ​យោបល់​នាង​ខ្ញុំ​ផង
កម្លាំង​ទឹ​ក​ចិត្ត​ធ្វើ​ម្ដេច​បំភ្លេច​បង
កម្លាំង​បេះដូង ធ្វើ​ម្ដេច​ឲ្យ​រួច​ទោស  ។ (ពីរ​ដង​)

វិទ្យុ. [Cartoon] អាឡូ, ជម្រាប​សួរ​ចា៎​! [Lux] អាឡូ​, សុំ​ផ្ដល់​យោបល់​បាទ​!
[Cartoon] ចា៎ស, មាន​យោបល់​អី សូម​អញ្ញើញ​ម៉ោក៍
[Lux] បាទ​, ខ្ញុំ​សូម​ផ្ដាំ​ទៅ​នាង​ថា យក​ទូរស័ព្ទ​ឲ្យ​ខ្ញុំ​វិញ​ផង
[DJ] យី​! ណា​គេ​ហ្នឹង ដឹង​ច្រើន​ម៉េះ ?
[Lux] បាទ​, ខ្ញុំ​ជា​សង្សា​របស់​នាង ទូរស័ព្ទ​ដែល​នាង​កំពុង​និយាយ​ ជា​ទូរស័ព្ទ​ដែល​ខ្ញុំ​ទិញ​ឲ្យ
[Cartoon] យី​! តាម​មក​បញ្ឈឺ​ទៀត​! ។

(​ បន្ទរ បន្ទរ បន្ទរ )

វិទ្យុ. [Cartoon] ចា៎​! រឿង​ហ្នឹង​ពិត​ជា​ពិបាក​ដោះ​ស្រាយ​ណាស់
សូម​ប្ដូរ​បរិយា​កាស​ជួប​ជាមួយ​អ្នក​ឧបត្ថម​កម្មវិធីមួយ​ភ្លេត​សិន​ចា៎​ ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s