ខ្លួន​បង​សព្វ​ថ្ងៃ

បទៈ ខ្លួន​បង​សព្វ​ថ្ងៃ
ច្រៀង​ដោយៈ អ៊ឹង យេង ជាមួយ រស់ សេរី​សុទ្ធា

១. [យេង] ខ្លួន​បង​សព្វ​ថ្ងៃ រីង​រៃ​ដួង​ចិត្ត ត្រាច់​ចរ​ផ្សង​ព្រេង​ជីវិត សូម​អូន​អាណិត​ប្រណី​បង​ផង
រៀម​សូម​ផ្ញើរ​ខ្លួន រួម​រស់​ជា​គូ​គ្រង សូម​អូន​សាសង ថា​ព្រម​ស្នេហ៍​បង​មួយ​ម៉ាត់​មក​ថ្លៃ ។

២. [សុទ្ធា] អូន​មិន​ស្ដាយ​ទេ​ពាក្យ​ថា​ស្នេហា តែ​យើង​ទើប​នឹង​ស្គាល់​គ្នា សូម​បង​មេត្តា​កុំ​បង្ខំ​ស្រី
អូន​ខ្លាច​តែ​បង បាន​ប្រាណ​ហើយ​ដោះ​ដៃ [យេង] ទេ​ៗ​! ស្រស់​ស្រី សូម​កែវ​ប្រណី​កុំ​ស្ដី​ដូច្នោះ ។

បន្ទរ. [យេង​] ទោះ​ស្លាប់​ក៏​ហ៊ាន បង​បូជា​ប្រាណ អូន​ជឿ​ចិត្ត​បង​ចុះ
[សុទ្ធា] អូន​ក្រែង​មិន​ពិត ខ្លាច​តែ​ចិត្ត​ប្រុស [​យេង​] បង​ពិត​ជា​ស្មោះ​អស់​ពី​ដួង​ចិត្ត ។

( ភ្លេង )

៣. [​សុទ្ធា​] ខ្លួន​អូន​ជា​ស្រី​​នៅ​​វ័យ​ក្រមុំ បើ​ស្នេហ៍​ត្រូវ​រក​ចាស់​ទុំ មក​ដណ្ដឹង​ខ្ញុំ​បើ​ស្រឡាញ់​ពិត
[​យេង] រឿង​គូរ​ស្រករ ជា​បញ្ហា​ជីវិត ឲ្យ​តែ​អូន​ស្នេហ៍​ស្និទ្ធ អូន​អើយ​យើង​ពិត​ជា​បាន​សុខា ។

9 ចំលើយ so far »

  1. 1

    naraths said,

    បទនេះក៏រុះរើដែរមែនទេ? ខ្ញុំចង់ស្ដាប់មើល៍ ថាតើពីណាគេច្រៀង..

  2. 2

    Boeun said,

    មែន​ហើយ កំពុង​តែ​ធ្វើ​វា ចាំ​បន្តិច​ទៀត​នឹង​បាន​ស្ដាប់​វិញ​ហើយ

  3. 3

    Boeun said,

    សូម​ស្ដាប់​មើល​មើល៍ តើ​​អ៊ឹង យេង​មែន​ទេ ? ខ្ញុំ​អត់​ច្បាស់ ទើប​មិន​ហ៊ាន​ដាក់ ព្រោះ​ខ្លាច​ខុស ។

  4. 4

    naraths said,

    ខ្ញុំក៏​អត់​ច្បាស់​ដែរ​ហ្នឹង​ព្រោះមិន​សូវ​បាន​ស្ដាប់​ប​ទ​របស់​គាត់ផង

  5. 5

    Boeun said,

    ចឹង​មាន​តែ​ទុក​សញ្ញា​សួរ​ហ្នឹង មិន​ដឹង​មាន​អ្នក​ដឹង​អត់​ទេ បើ​ដឹង​ជួយ​ប្រាប់​ខ្ញុំ​ផង​បាទ ។

  6. 6

    khmerlyric said,

    បទ​នេះ ច្រៀង​ដោយ ​អ៊ឹង យេង ជា​មួយ​រស់ សេរី​សុទ្ធា​ទេ​តើ ។

  7. 7

    naraths said,

    ថាមែនមែន! ខ្ញុំសួរមិត្តខ្ញុំគេថាបទហ្នឹងច្រៀងដោយគាត់ ដែរ តែថាប្រយត្នច្រឡំ ព្រោះអ៊ឹងយេង សម្លេងស្រដៀងស៊ិនស៊ីសាមុត

  8. 8

    khmerlyric said,

    ហេហេហេ បើ​ខ្លាច​ថា​ស៊ិន ស៊ី​សាមុត ប្រាកដ​ជា​មិន​មែន​ទេ តែ​ខ្ញុំ​ខ្លាច​អ្នក​ផ្សេង​ទៀត​ទេ​ ។ សម្លេង​គាត់​ស្រដៀង​នឹង​ស៊ិន ស៊ី​សាមុត​មែន មាន​បទ​មួយ​នោះ ខ្ញុំ​ស្មាន​តែ​ស៊ិន ស៊ី​សាមុត​ច្រៀង ។

  9. 9

    តុលា said,

    សួស្ដី បង បឿន តាមដែលខ្ញុំបានដឹង បានឃើញ មិនមែន អ៊ឹង យេង សូមទៅ អ៊ិន យ៉េង វិញ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s