មិន​​មែន​បង

បទៈ មិន​​មែន​បង
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២១៤ – មិន​មែន​បង

១. បោក​ប្រាស់​ខ្លួន​ឯង​រាល់​ថ្ងៃ ថា​ចិត្ត​ស្រី​នៅ​មាន​រូប​បង
បើ​តាម​រឿង​ពិត ខុស​ឆ្ងាយ​តែ​ម្ដង គ្រាន់​ជា​សុបិន្ត​ភ្នែក​ស្រស់ ។

បន្ទរ១. អស់​រលីង​ អស់​ហើយ​ គ្មាន​សល់​អ្វី​ទេ ទាំង​ទឹក​ភ្នែក​ក៏​ខ្សោះ
ចិត្ត​លីលា​វង្វេង​ចង់​លុប​កែ​តែ​ឈ្មោះ រស់​សែន​ខ្មាស់​រូប​ស្រី
បេះដូង​បង​ទទួល​ការពិត​ទៀត​មិន​បាន ចិត្ត​ស្នេហ៍​ត្រូវ​ប្រល័យ
ស្នេហ៍​ក្នុង​ចិត្ត​ជា​ប្រុស​ដែល​ស្និទ្ធ​ស្នាល​នឹង​ថ្លៃ​ ហេតុ​អ្វី​មិន​មែន​បង ។

( ភ្លេង )

២. ម្ដេច​ក៏​សាហាវ​ដល់​ម្លឹង ប្រឹង​កម្លោច​ដុត​បង​ដល់​ណា
ឮ​ហើយ​ ឮ​ហើយ ច្បាស់​ផ្ទាល់​នេត្រា ឈប់​​ថែម​បញ្ឈឺ​រឹត​​ចំបែង ។

( បន្ទរ១. )

ភ្ជាប់. សុំ​ចប់​ចុះ កុំ​មក​ដាស់ ឈប់​ថែម​​ឲ្យ​ឈឺ​ចាប់
ឈប់​មក​លង​ឈប់​មក​អួត​ប្រាប់ ស្លាប់​ឥឡូវ​មិន​រស់​ទៀត​ឡើយ
ឃើញ​ច្បាស់​ម្ដង​វា​ឆ្អែត​គ្រប់​គ្រាន់ ស្នេហ៍​ក្នុង​ចិត្ត​ជា​ប្រុស​ដែល​ស្និទ្ធ​ស្នាល​នឹង​ថ្លៃ
តើ​ហេតុ​អ្វី​ គេ​នោះ​គឺ​មិន​មែន​ជា​បង ។

( ភ្លេង. ២. )

បន្ទរ២. អស់​រលីង ​សល់​តែ​កែវ​ភ្នែក​ទាំង​គូរ ដែល​ស្រអាប់​បែក​ផ្សែង
ប្រឹង​ទប់​ចិត្ត​ឲ្យ​ឈប់ ប្រឹង​បញ្ឆោត​ខ្លួន​ឯង​ លែង​វង្វេង​ស្រមៃ
ធ្លាប់​គិត​ម្ដង​ ថា​អូន​គ្រាន់​តែ​ល្បង​សាក​ស្នេហ៍ តែ​ស្មាន​ខុស​ចិត្ត​ស្រី
ស្នេហ៍​ក្នុង​ចិត្ត​ជា​ប្រុស​ដែល​ស្និទ្ធ​ស្នាល​នឹង​ថ្លៃ ហេតុ​អ្វី​មិន​មែន​បង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s