បរិញ្ញា​ជីវិត

បទៈ បរិញ្ញា​ជីវិត
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ផលិត​កម្មៈ រស្មី​ហង្ស​មាស – ខ្លុយ​ស្នេហ៍​ត្នោត​ទេរ

១. ជា​សមញ្ញ​ជន អត់​​ធន​រស់​សុខ​ស្ងៀម​ស្ងាត់ រៀន​ចប់​ទាប​សញ្ញាបត្រ​ ជីវិត​ទូទាត់​នឹង​កាយ
រៀម​ច្បង​គ្រួសារ ជ្រោង​វាសនា​ប្រឹង​ណាស់​មិន​ស្ដាយ រំលែក​ការងារ​ជួយ​ម្ដាយ រស់​សប្បាយ​ជីវិត​មាន​ន័យ ។

២. អារម្មណ៍​ប្រួល​ប្រែ ពេល​ស្នេហ៍​ចូល​មក​សណ្ឋិត រង្កៀស​រង្គើ​ជីវិត បេះដូង​រួម​រឹត​ព្រោះ​ស្រី
ស្នេហ៍​ដោយ​កម្រ ខំ​ត្រដរ​ឈោង​ខ្ពស់​ហួស​ដៃ បេះដូង​ទទូច​ត​ថ្លៃ ឲ្យ​សម​ភក្ដី​ស្នេហា ។

បន្ទរ. រៀម​ទើប​តែ​ដឹង​ ព្រលឹង​ជាប់​បរិញ្ញា​បត្រ បង​មាន​បរិញ្ញា​ជីវិត ជា​ទុន​ចង​ចិត្ត​ជីវ៉ា
ស្នេហ៍​ប្រែ​ស្រទុំ ម៉ុម​តម​ម៉ាត់​លែង​ស្ដី​ចរចារ ស្ងួន​រៀន​ជាប់​បរិញ្ញា ជា​សញ្ញា​ស្នេហ៍​ត្រូវ​ទារុន ។

៣. មាន​ចិត្ត​បេះដូង ស្មោះ​ត្រង់​ឲ្យ​អូន​អាណិត ជាប់​ត្រឹម​បរិញ្ញា​ជីវិត តស៊ូ​ជា​សមញ្ញ​ជន
ឫក​ពារ​ស្រី​ប្លែក ពាក្យ​ចម្លែក​ធ្ងន់​ខុស​ពី​មុន បាត់​ស្នាម​ញញឹម​ទន់​ភ្លន់ ចិត្ត​ទូច​តន់​គ្មាន​បង​ទៀត​ឡើយ ។

( ភ្លេង. បន្ទរ. ៣. )

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s