សុង សេង​ហ៊ន – លា​ព្យ៉ាណូ​បាក់​ខ្ទង់ ឬ អូន​ជា​រៃ​មាស

បទៈ លា​ព្យ៉ាណូ​បាក់​ខ្ទង់ ឬ អូន​ជា​រៃ​មាស
ច្រៀង​ដោយៈ សុង សេង​ហ៊ន

១. អូន​ជា​រៃ​មាស សុំ​​ផ្លាស់​ទ្រនំ
ប្ដី​អើយ​កុំ​យំ ស្ដាយ​អូន​ធ្វើ​អ្វី
អូន​ដូរ​ទ្រូង​ចាស់​ ផ្លាស់​ឱប​ទ្រូង​ថ្មី
ធ្វើ​ម្ដេច​និស្ស័យ ជួប​គ្នា​ត្រឹម​ហ្នឹង ។

២. បង្គង​ឈើ​ឯម ថែម​ព័ន្ធ​វល្លិ​​ពេជ្រ
រៃ​ខ្ញុំ​សុំ​ភ្លេច ប្ដី​អើយ​កុំ​ខឹង
ធ្វើ​ម្ដេច​វាសនា ចារ​មក​អ៊ីចឹង
ត្រូវ​ខំ​ត្រូវ​ប្រឹង​ ថែ​​កូន​ឲ្យ​ផង ។

បន្ទរៈ ធ្លាប់​ជិះ​ឡាន​ឡូ ដូរ​យក​ឡាន​ផ្លិត
ប្ដី​អើយ​កុំ​គិត​រៃ​លា​បង្គង
មាន​ញាតិ​ចាំ​សើច​រឿង​អូន​នឹង​បង
សូម​ផ្ដាំ​ទៅ​ផង សើច​តាម​ចិត្ត​ចុះ ។

៣. មាន​ឈ្មោះ​ជា​រៃ ស្រី​អ្នក​ចម្រៀង
វាសនា​​មិន​ទៀង​ ជួន​ត្រូវ​ជួន​ខុស
លា​ខ្ទង់​ព្យាណូ ទ្រ​​ម្រាម​ដៃ​ប្រុស
អូន​​សូម​លា​ឈ្មោះ​រស់​ជា​ហង្ស​ហើយ ។

(​ ភ្លេង. បន្ទរ. ៣. )

47 ចំលើយ so far »

  1. 1

    Boeun said,

    អរគុណ​​ណារដ្ឋ​ ដែល​បាន​ផ្ដល់​បទ​នេះ​ឲ្យ​ខ្ញុំ ។

  2. 2

    naraths said,

    មិនបាច់គុណស្រ័យអីទេ ! គ្នាឯងតើ..ឲ្យតែខំសរសេរអត្ថបទទៅ ខ្វះ mp3 អី រកខ្ញុំចុះ បងសម្លាញ់អាប់ អឺយ🙂

  3. 3

    Boeun said,

    មែន​ក៏​អី ? ហេហេហេ ខ្ញុំ​រក​តែ​អឹមភីស្រី​ហ្នឹង​ហើយ តែ​បើ​អាច​ដាក់​​លើ​វេបសាយ​ហើយ​ភ្ជាប់​ដំណ​ឲ្យ​ខ្ញុំ​ កាន់​តែ​ប្រសើរ ។ អរគុណ​ហើយ ម៉េច​ៗ ខ្ញុំ​រក​ណារដ្ឋ​ហើយ​ណា ។🙂

  4. 4

    naraths said,

    មែនតើ ។ អាចពឹងពាក់បាន…សព្វង៉ៃសំបូរតែ wma អត់មានពេលខន់វើតសោះ ម៉ង!

  5. 5

    Boeun said,

    អូហ៍​! អ៊ីចឹង​ចាំផ្ញើ​មក​ខ្ញុំ​ ខ្ញុំ​នឹង​ជួយ​ខន​វឺត​ឲ្យ ។ ផ្ញើ​មក​ប៉ុន្មាន​ក៏​បាន​ដែរ ។ផ្ញើ​តាម​អ៊ីម៉ែល ឬ​ដាក់​ឲ្យ​ដោនឡូត​ក៏​បាន​ដែរ ។

  6. 6

    naraths said,

    នៀកខ្ញុំប្រាប់អាស័យដ្ខានយកប្រើខ្លួនឯងខ្លះទៅ ៖ http://www.smartasian.com/MUSIC/ ឯបទពិរោះៗ ផ្សេងទៀតចាំខ្ញុំ ដាក់តាមក្រោយ ជួយសំនូមពរ ណា៎
    អេ! ជួយប្រាប់ឡាបៀប ដាក់តំណ ក្នុង ខាំម៉ិន ផងខំដាក់ដែរ តែអត់ចេញសោះ មិនដឹងជាវាយ៉ាងម៉េច …

  7. 7

    Boeun said,

    ងាប់​មាន​ច្រើន​ឡើង​ម៉ា​អន្ឌឹក ។ ហី​ស្មាត​អាស៊ាន​ហ្នឹង​វេបសាយ​បស់​ពី​ណា​គេ ? តែ​សិត​តា​ឌុបឌឺវេ​អិម​អា​តង់​អស់​ហ្នឹង ធើ​ម៉េច​បាន​យក​ដាក់​បស់​ខ្ញុំ​កើត​ទៅ ។ អូ! មាន​អឹមភីស្រ៊ី​ខ្លះ​ដែរ ។
    ចាំ​ខ្ញុំ​ជួយ​សំណូម​ពរ​ណា ។​ អរគុណ​ជ្រើន​តា​ម៉ង​ហើយ សម្លាញ់ ។

  8. 8

    naraths said,

    ខ្ញុំអត់ដឹងដែរ តែផស់ពីណាផស់ទៅកុំខ្វល់ ដោនឡូតម៉ាសប្បាយហាសហា៎ ចាំខ្ញុំជួយខន់វើត ! អីយ៉ា បឿន ភាសាប្រាំងដែរតើ ….កុំម៉ង់ទុយតាប៉ែល?

  9. 9

    Boeun said,

    ណា​រដ្ឋ​ឯង​និយាយ​ខុស​ហើយ អាភាសា​ហ្នឹង​គេ​ថា កុំម៉ង​តាប៉ែល​អាទុយ​ តើ ។ បក​ប្រែ​មក​ គឺ​មាន​ន័យ​ថា គេ​ចង់​បាន​​ប៉ែល ហើយ​ឲ្យ​អាទុយ​យក​ឲ្យ ។ hahaha😀
    អូហ៍ រក​ឃើញ​ពាក្យ​បារាំង​មួយ​ឃ្លា​ដែរ Mon nom est Boeun. អាហ្នឹង​ប្រហែល​ជា​ប្រែ​ដូច My name is Boeun​ ក៏​មិន​ដឹង? ហេហេហេ ចូល​ទៅ​កន្លែង​ បក​ប្រែ​ពី​អង់​គ្លេស​​ទៅ​បារាំង​ហើយ​​ឲ្យ​វា​បក​ប្រែ​ឲ្យ ។ ហើយ​មួយ​ទៀត Je suis Boeun. ។ ចង់​និយាយ​បារាំង​ម៉េច​ក៏​បាន​ដែរ ចាំ​ខ្ញុំ​ដាក់​បារាំង​ឲ្យ​វិញ ។

  10. 10

    Boeun said,

    អូហ៍, ភ្លេច​អា​ដាក់​តាណ​ហ្នឹង ។ គឺ​គេ​ប្រើ​​ tag link ធម្មតា​ ខ្ញុំ​​តា​សេ​រ​វា​នៅ​ទី​នេះ​អត់​កើត​ទេ ព្រោះ​វា​នឹង​បម្លែង​កូដ​ ។ សូម​ចូល​មើល​នៅ http://www.w3schools.com/html/html_links.asp ទៅ​​ដឹង​ហើយ ។

  11. 11

    Boeun said,

    សុំ​ទោស​, ចាឡំ​ដាក់​កាមឹន​​ខុសកាឡែង ។ ទៅ​មើល​នៅ ទី​នោះ​ វិញ​ ។

  12. 12

    ហេហេហេ!​ មើលដំបូងឃើញបាន១១មតិ តែពេលចូលមើលឃើញតែ២នាក់សោះសរសេរឆ្លើយឆ្លងគ្នា ស្មានតែមានច្រើននាក់។​ ល្អហើយចេះរំលែកចំនេះដឺងឲគ្នាបែបនេះ។

  13. 13

    naraths said,

    ហួត​នៅ​ខាង​ប្លក់ស្ប៉ត ចឹង​អត់​សូវ​ដឹង​! ទេ ! ហួត​ធើ ម៉េច​បាន​ប្លក់ស្ប៉ត មាន​ស្ទិល​ស្អាត​ម៉្លេះ​?​ខ្ញុំ​មាន​មួយ​ដែរ​តែ​ធើ​អត់​ស្អាត​សោះ​! http://www.naraths.blogspot.com

  14. 14

    Boeun said,

    ប្រើ​វឹដ​ព្រែស អ្នក​ដែល​នៅ​ខាង​វឹដ​ព្រែស​ដូច​គ្នា​កំរើក​អ្វី​ៗ ក៏​ដឹង​ដែរ ។ តិច​ថា​កណ្ដាល​យប់​ស្ងាត់​អី ចង់​ដាក់​មួយ​កុំ​ឲ្យ​ពី​ណា​ដឹង​អី ដេក​ចាំ​រ៉ គ្មាន​ផ្លូវ​រ៉េ កំរើក​ត្រង់​ណា​ក៏​ដឹង​ដែរ ។ ចឹង​ហើយ​បាន​ជា​អត់​ចង់​បោះ​បង់​វា​ចោល​ហ្នឹង​ណា ។ គឺ​ខ្ញុំ​ចូល​ចិត្ត រាល់​ feature របស់​វា​ដែល​បាន​ផ្ដល់​ឲ្យ​ប្រើនោះ​ឯង ។

  15. 15

    naraths said,

    ខ្ញុំ​ក៏​ស្រឡាញ់​ប្លក់​ផស់​ខ្ញុំ​ដែរ​។​ ម៉ា​ង៉ៃ​ៗ​អត់​មានអ្នក​ចូល​មើល​! មើល​ខ្លួន​ឯង​។​ ខ្ញុំ​ចង់​ឲ្យ​ប្លក់​របស់​ខ្ញុំ​បាន​ល្បី​ឈ្មោះ​នឹង​គេ​ហ្នឹង​ណា​តើ​ធើ​ម៉េច​ទៅ ? 😦

  16. 16

    Boeun said,

    បើ​ចង់​ឲ្យ​ល្បី​ ទាល់​តា​ដឹង​ថា​អ្នក​មើល​ប្លក់​យើង​គេ​ចូល​ចិត្ត​អី ។ ហើយ​ព្យាយាម​ដាក់​អី​ដែល​គេ​ចូល​ចិត្ត​តូវ​ ប្រាកដ​ជា​ល្បី​ហើយ តែ​កុំភ្លេច​ផ្សាយ​ពាណិជ្ជកម្ម​ផង ។ គ្មាន​អី​ខ្លាំង​ដូច​ពាណិជ្ជកម្ម​ទេ ។ អូហ៍! រឿង​សំខាន់​មួយ​ទៀត បើ​មាន​គេ​ចាប់​អាម្មណ៍​ហើយ កុំ​ភ្លេច​អាប់ឌេត​ឲ្យ​ទាន់​សភាព​ការណ៍ ។ តា​ក្រ​អាប់ឌេត​ពេក អ្នក​ទស្សនា​នឹង​លែង​សូវ​ចូល​មើល​ហើយ អាច​ម៉ា​អាទិត្យ ម៉ា​ខែ ពីរ​បី​ខែ​ ឬ​ម៉ា​ឆ្នាំ​គេ​មើល​ម្ដង​ក៏​ថា​បាន​ដែរ ។

  17. 17

    naraths said,

    មែនហើយ ទោះ​ជា​ខំ​អាប់​ដេត​យ៉ាង​ណា​ក៏​ដោយ​ តែ​បើ​គេ​មិន​ដឹង​ក៏​គ្មាន​នរណា​មកមើល​ដែរ​  ។ ឲ្យខ្ញុំខំផ្សាយ​ពាណិជ្ជកម្ម​ឯណា​ទៅ ? ផ្សាយតាមវិទ្យុ​ទូរទស្សន៍​ឬ​កាសែត​…​ហាហ​ហា​ហ

  18. 18

    ហាហាហា!
    ខ្ញុំគិតថា ណារដ្ឌ គួរតែផ្សាយពាណិជ្ជកម្មតាមវិទ្យុ FM និងកាសែតកោះសន្តិភាពទៅបានគេដឹងច្រើន។ មិនអីទេចាំខ្ញុំជួយដាក់តំណរblogរបស់ខ្ញុំទៅblog របស់ ណារដ្ឌ។
    ចំណែកស្ទិលblogរបស់ខ្ញុំក៏គ្មានអីស្អាត់ប៉ុន្មានដែរ ខ្ញុំមិនចេះអីទេខាងweb site នោះ ណារដ្ឌគួរតែសួរ បឿនបានត្រូវព្រោះគេរៀនខាងITស្រាប់។ បឿនក៏មានចំណែកក្នុងការកែលំអរblogរបស់ខ្ញុំដែរ។

  19. 19

    naraths said,

    អរគុណហើយដែលបានជួយផ្សាយឲ្យ ។ ហ្នឹងហើយចាំខ្ញុំសួរពីរបៀប ធើ្វ​ម៉េច​បាន​ប្លក់ស្ប៉ត​ស្អាត

  20. 20

    Boeun said,

    អេ​! ចេះ​តា​បបួល​គ្នា​ធ្វើ​បាប​ខ្ញុំ​ហើយ ខ្ញុំ​គ្មាន​ចេះ​ស្អី​ផង​ហ្នឹង​ ។ តែ​បើ​មាន​អី​អាច​ជួយ​បាន ខ្ញុំ​នឹង​ជួយ ។

    អារឿង​ផ្សាយ​ពាណិជ្ជ​កម្ម​ មាន​ច្រើន​វិធី​ណាស់ ដូច​ជា ប្រើ​​ signature នៅ​អ៊ីម៉ែល​ដែល​មាន​​ដាក់ អសយដ្ឋាន​របស់​​ណារដ្ឋ ចូល​ទៅ​ forum ផ្សេង​​ៗ​​ដោយ​ចូល​រួម​ពិភាក្សា​ និង​មាន​ដាក់​អសយដ្ឋាន​នៅ​គ្រប់​​ post ពិភាក្សា និង​មាន​វិធី​ជា​ច្រើន​ទៀត ដោយ​មិន​ចាំ​បាច់​ទៅ​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ ឬកាសែត និង​ទស្សនាវដ្ដី​នោះ​ទេ ។ ប៉ុន្ដែ​កុំភ្លេច​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ចូល​មក​មើល ហើយ​មិន​ខក​ចិត្ត គឺ​មើល​ហើយ ថ្ងៃ​ក្រោម​នឹង​ចង់​មក​មើល​ទៀត មិន​មែន​មើល​ម្ដង លែង​​មក​រហូត​នោះ​ទេ ។ ខ្ញុំ​ធ្លាប់​ចូល​មើល​វេបសាយ​មួយ​ចំនួន ដែល​ខ្ញុំ​ពេញ​ចិត្ត ខ្ញុំ​កត់​អសយដ្ឋាន​របស់​វា​ទុក​ពីរ​បី​កន្លែង ព្រោះ​ខ្លាច​ភ្លេច តែ​វេបសាយ​ខ្លះ ខ្ញុំ​គ្រាន់​តែ​ចូល​ទៅ​ដល់​ចេញ​មក​វិញ​ ដោយ​ខ្ជិល​មើល ដោយ​សាយ​តែ​គ្មាន​អី​គួរ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ។

  21. 21

    naraths said,

    ខ្ញុំក៏គិតអ៊ីចឹងដែរ ។ វេបសាយណាល្អៗគួរតែកត់ទុក តែចំពោះខ្ញុំវិញ អាណាចូលចិត្តចាំតែម្ដង ។ អូ និយាយអញ្ចឹង ! ​តើយើងអាច​កែ​យ៉ាង​ម៉េច​បាន​បាត់​ផ្នែក​ខាង​លើ​ចំពោះ​ប្លក់​ស្ប៉ត​។​ បើពិបាក​មិនបាច់​ប្រាប់​ក៏​បាន​ដែរ​។ ព្រោះ​បើ​ធ្វើ​អត់​កើត ខ្ញុំ​មិន​អាច​កែ​បាន​ដដែល​ហ្នឹង​។​មិនអី​ទេ​! ប្លក់​ស្ប៉ត​របស់​ខ្ញុំ​បង្កើត​គ្រាន់​ស្រួល​សម្រាប់ comments​ប៉ុណ្ណោះ .

  22. 22

    បើណារដ្ឌចង់បំបាត់ផ្នែកខាងលើរបស់Blogspot វាមិនពិបាក់អីទេ​ គ្រាន់តែណារដ្ឌCopy កូដនេះ
    #navbar-iframe {
    display: none; visibility: hidden; HEIGHT: 0px
    }
    ហើយPast នៅក្នុងtag style ដែលមានក្នុងtemplate របស់Blogspot ជាការស្រាច់។

  23. 23

    naraths said,

    អរគុណ ហួត ហើយ​។ ខ្ញុំបានដាក់ហើយសក្ដិសិទ្ធមែន ។

  24. 24

    មិនអីទេ មិនបាច់អរគុណអីទ។
    ណារដ្ឋមានបញ្ហាអីអាចសួរខ្ញុំបាន បើខ្ញុំចេះខ្ញុំនឺងជួយប្រាប់។

  25. 25

    naraths said,

    ខ្ញុំខំរកមើលឃើញតែ templatesពីរបីប៉ុណ្ណោះ ។ តើ​templatesផ្សេងទៀត គេធ្វើខ្លួនឯងមែនទេ …

  26. 26

    ត្រូវហើយTemplate មួយចំនួនគេធ្វើខ្លួនឯង។

  27. 27

    naraths said,

    ចឹងបានចឹង! ប៉ះខ្ញុំ​ស្រាច់​បាត់​ អត់​ចេះ​ធើ​អា​លីញ​ ។

  28. 28

    ណារដ្ឋចង់បានអាម៉ូតណា? ពឹងបឿន ឲគេធ្វើឲទៅ ព្រោះបឿនគេចេះច្រើនណាស់។

  29. 29

    Boeun said,

    ចង់​បាន​អាណា​មើល៍​! ខ្ញុំ​គ្មានចេះ​ធ្វើ​ template អី​ទេ ។😉

  30. 30

    Iem Phierak said,

    សួស្តី ! ខ្ញុំបានមើល ប្លុករបស់លោក ហើយគិតថាវាមានប្រយោជន៏ណាស់ សំរាប់ស្នេហាការស្រាវជ្រាវតាមរយៈអ៊ិនធើណិត ។ ជាពិសេសបានបំផុសចិត្ត អ្នកអានអោយចាប់អារម្មណ៏លើការបង្កើតប្លុកនេះ ហើយរហូតដល់ការបង្ហាញ ជាភាសាខ្មែរបាន ដែលនេះពិតជាបានដល់ខ្មែរទូទៅជាមិនខាន នេះជាគំនិត របស់ខ្ញុំឮ។
    ​​​សូមជូនពរ សុខភាពល្អ និង ជ័យជំនះរាល់ការស្មុគស្មាញ ។
    ពី ខ្ញុំ
    Mr. Iem Phierak

  31. 31

    Boeun said,

    សូម​អរគុណ​ច្រើន​ Iem Phierak សូម​ឲ្យ​លោក​មាន​សំណាង​ល្អ និង​ទទួល​ជ័យ​ជំនៈ​គ្រប់​ភារកិច្ច​ដូច​គ្នា ។

    ចំពោះ​ប្លក់​នេះ ខ្ញុំ​កំពុង​តែ​អភិវឌ្ឍន៍​វា ហើយ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​វេបសាយ​ នៅ​ថ្ងៃ​ខាង​មុខ​ជា​មិន​ខាន ។

  32. 32

    […] ៨.សុំបេះដូងមួយចំណែក ៩.វិលវិញហើយបង! ១០.លាព្យ៉ាណូបាក់ខ្ទង់ […]

  33. 33

    kunthy said,

    បទនេះស្តាប់ទៅដូចជាពិរោះដែល។

  34. 34

    ppsk said,

    ​សួស្តី បឿនអាចរកបទមួយដែលមានចំណងជើងថា​ «លួចស្នេហ៍ដួងច័ន្ទ​» បទនឹងសម័យដើម ស្ត្តាប់ទៅពីរោះ ដូចជាប្រុសៗមានអំណាចឲស្រីលួច​ស្រលាញ់បានដែរតើ ហាហា

    ច័្នន្ទអើយរះសែនឆ្ងាយម្លេះទេ អាចតែអ្នកលើលើសគេក្នុងលោក….
    សូមផ្ញើជូនប្អូនបឿន វណ្ណា ណារ៉ាត់…​នឹងអ្នកចូលប្លុក khmerliryc ពីខ្ញុំ ppsk

  35. 35

    khmerlyric said,

    បាទ, មាន​តើ​! ខ្ញុំ​ចូល​ចិត្ត​បទ​ហ្នឹង​ណាស់ ។
    សូម​បង​ទៅ​ស្ដាប់​នៅ ទី​នេះ

  36. 36

    Mr. V said,

    បទ​ហ្នឹង​ពីរោះ​ខ្ញុំ​ចូល​ចិត្ត! តែ​ន័យ​របស់​វា​ក៏​ស៊ីជំរៅ បើ​ខ្ញុំ​ជា​បុរស​ម្នាក់​ហ្នឹង​អី មិន​ដឹង​ជា​ឈឺ​ចិត្ត​ប៉ុណ្ណាទេ!

  37. 37

    duongchan said,

    ហាហា ទើបតាដឹងថាណារដ្ធចង់ល្បីអីណា មិនចេះខ្មាស់គេ😀
    កុំភ័យដួងច័ន្ទចូលមើលរាល់ថ្ងៃតើ។

  38. 38

    naraths said,

    ថី! គ្រាន់​តា​ចង់​ល្បី​មាន​អី​ត្រូវ​ខ្មាស​គេ បើ​ឡៃ​តា​ខ្មាស់​ធើ​ម៉េច​ឆាប់​ល្បី???;)

  39. 39

    khmerlyric said,

    អត់​ចេះ​ខ្មាស់​គេ​មែន​នឹង តាបិ​រដ្ឋ​ហ្នឹង!! ចង់​ឆ្ងល់​!!!

  40. 40

    Tolors said,

    Thank you so much for posting to all Khmer.
    Could you please add more album by Song Seng Horn or More🙂

  41. 41

    […] ៨.សុំបេះដូងមួយចំណែក ៩.វិលវិញហើយបង! ១០.លាព្យ៉ាណូបាក់ខ្ទង់ […]

  42. 42

    sokun said,

    សួស្តីមិត្តទាំងអស់គ្នា​ខ្ញុំរីករាយណាស់ដែលបានស្គាល់អ្នកទាំងគ្នា។

  43. 43

    ដូរ៉េ said,

    ស្តាប់ពួកបងៗនិយាយគ្នាពីនេះពីនោះ​ ឡើងព្រឺរោម

  44. 44

    oum myoura said,

    i like old song ( SUNG SENGHORN )

    WHY I CN’T DOWNLOAD SONG លា​ព្យ៉ាណូ​បាក់​ខ្ទង់ ឬ អូន​ជា​រៃ​មាស
    PLES TELL ME THANK

  45. 45

    oum myoura said,

    From MYOURA
    I’m really Love this song លា​ព្យ៉ាណូ​បាក់​ខ្ទង់ ឬ អូន​ជា​រៃ​មាស

  46. 46

    oum myoura said,

    why i cn”t download this song?

  47. 47

    oum myoura said,

    Sorry🙂 who can get song លា​ព្យ៉ាណូ​បាក់​ខ្ទង់ to me? i’m waiting ,Thank you


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s