ជិះ​ក្របី

បទៈ ជិះ​ក្របី
ច្រៀង​ដោយៈ ប៊ុន សក្តិ
អាល់ប៊ុមៈ ជិះ​ក្របី
ផលិត​កម្មៈ អេស.​អេស.​ប៊ី វ៉ុល​២០

១. ផ្ទៀង​ស្ដាប់​បទ​ភ្លេង សម្លេង​ទឹក​ហូរ
បេះដូង​បង​ថ្ងូរ​សួរ​រក​ម្ចាស់​ស្នេហ៍
ក្រអូប​ក្លិន​ម្អម​ដែល​ដុះ​ក្នុង​ស្រែ
បង​មិន​​ដូរ​ទេ ក្លិន​ផ្កា​ទី​ក្រុង ។

២. បង​ជីះ​ក្របី​ស្រី​ទូល​ក្អម​ទឹក
បង​គយ​គន់​ភ្លឹក​សម្រស់​ចរណៃ
ដំណើរ​ល្វត់​ល្វន់​ ដូច​កេណរី
លើ​ខ្នង​ក្របី ហួច​ឲ្យ​ស្រី​ស្ដាប់ ។

បន្ទរ​. សារភាព​ចាញ់​ហើយ ចម្លើយ​ដួង​ចិត្ត
បង​លួច​ស្នេហ៍​ស្និទ្ធ​ ម្អម​ស្រែ​ភក្ដី
អ្នក​ស្រែ​ដូច​គ្នា​សូម​ភ្ជាប់​និស្ស័យ
បង​​ជូន​ក្របី​ចង​ដៃ​ដល់​អូន ។

៣. បង​ជិះ​ក្របី ស្រមៃ​ថ្នម​អូន
ថា​បាន​ថើប​ស្ងួន មាត់​បឹង​ស្នេហា
ផ្កា​ព្រៃ​វាល​ស្រូវ​ជួយ​ធ្វើ​មេបារ
បង​ស្រូប​ក្លិន​ផ្កា ម្អម​ស្រែ​បរិសុទ្ធ ។

( ភ្លេង. បន្ទរ. ៣. )

 

6 ចំលើយ so far »

  1. 1

    Wanna said,

    បទនេះ​ពិរោះ​ណាស់! តើ​គុណ​ភាព​បទ​ភ្លេង​ដូច​ជា​មិន​សូវ​ឡូយ ប្រហែល​ជា​មក​ពី​បន្នែន​វា​ខ្លាំង​ពេក​មើល​ទៅ!!??

  2. 2

    Boeun said,

    ពិត​មែន​ហើយ បទ​នេះ​ពិរោះ​ណាស់ ហើយ​ជា​បទ​ធ្វើ​ឲ្យ​ប៊ុន សក្តិ​មាន​ឈ្មោះ​នៅ​លើ​វិស័យ​សិល្បះ និង​មាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​ ។ តែ​ភ្លេង​ប្រហែល​ជា​មិន​សូវ​ច្បាស់​ប៉ុន្មាន​ទេ, សុំ​ទោស​ផង​ ។

  3. 5

    PPSK said,

    So ridiculous i cannot using KHM UNICODE you know what? i can type Limon but this is new course for me so i will learn how to type it I promise Hmm i like that song so much it remind me when i was study high school in my home town(sruk srë) in 1996

    Thank for owner of this website
    PPSK

  4. 6

    Boeun said,

    Thanks for your interesting. Khmer Unicode is not too much different from Limon. You can learn to type Khmer Unicode with Khmer Unicode Typing from Khmer OS for Windows.
    Go to download page: http://www.khmeros.info/drupal/?q=en/download
    Direct download: http://www.khmeros.info/download/typing-windows.php

    I hope you can type it soon.

    boeun


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s