មួន ម៉ារ៉ា – ចង់​ដឹង

បទៈ ចង់​ដឹង
ច្រៀង​ដោយៈ មួន ម៉ារ៉ា

 

១. ចង់​ដឹង ចិត្ត​អូន​មាន​បង​ខ្លះ​ទេ
ចង់​ដឹង មាស​មេ​បាន​ឮ​ទេ​ថ្លៃ
ឮ​​ខ្សែ​ចិត្ត​ដែល​ប្រាប់ លួច​ខ្សឹប​ស្នេហ៍​ចរណៃ
ដង្ហើយ​ត្រឹម​ក្នុង​ហរទ័យ​ប៉ុណ្ណោះ ។

២. ដឹង​ដែរ ថា​ស្នេហ៍​មិន​អាច​ទៅ​បាន
ព្រោះ​តែ​កល្យាណ​មិន​ដឹង​ខ្លួន​សោះ
តែ​ចង់​ឲ្យ​អូន​ដឹង ព្រលឹង​បង​ស្ម័គ្រ​ស្មោះ
ជាតិ​នេះ​ហ៊ាន​ប្ដូរ​ស្លាប់​រស់ ព្រោះ​នួន​ល្អង ។

បន្ទរ. ថ្វី​បើ​ដឹង ពុំ​មាន​សិទ្ធ
ត្រឹម​គិត​លួច​ស្នេហ៍ ពី​ក្រោយខ្នង
តែ​ថ្ងៃ​មុខ អូន​ចាំ​ទុក​ផង
ថា​អូន​នៅ​មាន​បង ណា​ជីវា ។

៣. មិន​ដឹង ត្រូវ​ទ្រាំ​ប៉ុន្មាន​ខែ​ឆ្នាំ
មិន​ដឹង ត្រូវ​ចាំ​យូរ​ទៀត​ប៉ុណ្ណា
ពិត​ជា​គ្មាន​ចម្លើយ ទ្រូង​អើយ​ធ្វើ​យ៉ាង​ណា
ឲ្យ​អូន​យល់​ចិត្ត​រៀម​រា ថា​ស្នេហ៍​អូន ។

( ភ្លេង. បន្ទរ. ៣. )

ពិត​ជា​គ្មាន​ចម្លើយ ទ្រូង​អើយ​ធ្វើ​យ៉ាង​ណា
ឲ្យ​អូន​យល់​ចិត្ត​រៀមរា ថា​ស្នេហ៍​អូន ។

 

12 ចំលើយ so far »

  1. 2

    Boeun said,

    This song requests by Bandith; http://bandith.wordpress.com; it will available with guitar lyric at http://guitar4khmer.wordpress.com as I guest and this song location I get from Narath, http://naraths.wordpress.com

  2. 4

    naraths said,

    ខ្ញុំបានដាក់ បទរបស់ ម៉ារ៉ា ហើយ ក្នុង​អំនានភាសាខ្មែរ ។ ជ្រើសរើសពិសេស ៦បទ បឿនអាចយកមកប្រើបាន ហើយដាក់អត្ថបទវាផង ។ អរគុណ

  3. 5

    Boeun said,

    អូខេ, ទំនេរ​បន្តិច​ចាំ​ខ្ញុំ​រៀប​ចំ​ដាក់​ ។
    អរគុណ​ហើយ​ណា!

  4. 6

    bandith said,

    ល្អៗ មហាមិត្ត ចាំខ្ញុំទំនេរពីការប្រលងសិនចាំខ្ញុំដាក់បទ មានអគ័រហ្គីតានៅទំព័រ ហ្គីតាប្លក់ខ្ញុំ។

  5. 7

    Boeun said,

    អូខេ, ខ្ញុំ​ចង់​ចេះ​ដេញ​ហ្គីតា​អាបទ​ហ្នឹង​ដែរ ព្រោះ​វា​ពិរោះ ។ តែ​ពេល​បណ្ឌិត​ដាក់ សូម​ច្រៀង​ខ្លួន​ឯង​ហើយ​ថត​យក​មក​ដាក់​មក ​ព្រោះ​ខ្ញុំ​ចង់​ស្ដាប់​សម្លេង​ហ្គីតា និង​សម្លេង​អ្នក​ចម្រៀង​ក្រៅ​ ស្តូតដ្យូ​ច្រៀង ។ ហាហាហា😀
    បាន​អត់ ?

  6. 8

    naraths said,

    ខ្ញុំចង់ចេះមិនដឹងង៉ៃណាបានចេះទេ! ឲ្យរៀនខ្លួនឯងដឹងរៀនម៉េចទេ ព្រះបាកណាស់ណា៎

  7. 9

    Boeun said,

    បើ​អត់​រៀន​ផង ធើ​ម៉េច​ដឹង​ថា​ង៉ៃ​ណា​ចេះ ។

  8. 11

    Boeun said,

    បើ​ដឹង​ហើយ ល្មម​ទិញ​ហ្គីតា​យក​មក​រៀន​ហើយ ។ ម៉េច​ៗ​បាន​ពីរ​នាក់ ធើ​សិស្ស​របស់​បណ្ឌិត​​ជាមួយ​គ្នា​ ។🙂

  9. 12

    naraths said,

    ចាំង៉ៃណាសិនតូវ! ធើសិស្សអី ស្មានតា ឌិត ហ្នឹង ព្រមធើគ្រូដឹង!!! ហើយ ឃើញ​ប្លក់អត់អាប់​ដេត​អា​លីញ ! ណែ៎…​សាកទៅ​មើល​ប្លក់​ផស់​ខ្ញុំបាទ បានដឹង​ថា​មាន​អី​ប្លែក …:)


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s