ចង​ចិត្ត

ចង​ចិត្ត
ច្រៀង​ដោយៈ សាពូន មី​ដាដា
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២៣១ – ដើម្បី​អ្វី​ទៅ​អូន

១. ចង​ចិត្ត​ចង​បេះដូង ក្នុង​ទ្រូង​ខ្វល់​មិន​លែង
អារម្មណ៍​នៅ​គិត​វែង ខ្លាច​តែ​បាត់​ស្នេហា
ទោះ​ស្រី​ប្រាប់​ថា​ស្មោះ មិន​អស់​ក្នុង​ចិន្ដា
 គ្រប់​ពេល​ខ្លាច​ជួប​បញ្ហា ជីវ៉ា​លែង​អាល័យ ។

ភ្ជាប់​. ចាំ​ផង ថា​អូន​មាន​បង ព្រួយ​គិត​នួន​ល្អង​មិន​រសាយ
ចាំ​ផង បើ​ស្ងួន​នៅ​ឆ្ងាយ កុំ​ទុក​បង​ក្រៅ​ចិត្ត​ថ្លៃ ។

បន្ទរ​. ធុញ​ទ្រាន់​ដែរ​ទេ បើ​អូន​បាន​ឮ​ហើយ
ពាក្យ​ពេជន៍​បង្ហើយ ចេញ​ពី​ដួង​ចិត្ត​ភក្ដី
ធុញ​ទ្រាន់​ដែរ​ទេ បើ​បង​ស្នើរ​សុំ​ចង​ចិត្ត​ចរណៃ
ចង​យប់​ថ្ងៃ មិន​ឲ្យ​ចិត្ត​ស្រី​ គិត​ផ្សេង​ពី​បង ។

២​. ចង​ចិត្ត​ចង​ស្នេហា ព្រោះ​ស្នេហ៍​ទើប​បង​ហ៊ាន
បង​ធ្វើ​ទាំង​បំពាន សុំ​ចង​ចិត្ត​នួន​ល្អង
ចិត្ត​ប្រុស​ក្នុង​លោក​នេះ​គ្មាន​ទេ ស្មោះ​ដូច​បង
គ្មាន​អ្វី​ឲ្យ​អូន​សៅហ្មង ស្ម័គ្រ​ថែ​រហូត​ទៅ ។

ច្រៀង​វគ្គ​ភ្ជាប់. វគ្គ​បន្ទរ​. ភ្លេង​. ច្រៀង​វគ្គ​ភ្ជាប់​. វគ្គ​បន្ទរ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s