ទឹកហូរក្រោមបេះដូង
ច្រៀងដោយៈ ព្រាប សុវត្ថិ
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល៣១៤ – ថាថា! ធ្វើធ្វើ!
១. ដំណក់ទឹកស្រក់ តក់ៗ
ស្រក់ជ្រាបតាមសសៃបេះដូងស្នេហ៍
ឮទេ សម្រឹបខ្សឹបខ្សៀវស្រាវស្រៀវអារម្មណ៍
សន្សំ ករជាទឹកអម្រឹតដ៏សែនត្រជាក់ ហូរក្រោមបេះដូង ។
២. បណ្ដែតចិត្តស្នេហ៍ ខ្យល់ស្នេហ៍
លំហែរលើវាលលំហរគង្គារ
ក្បែរគ្នា សន្ទនាសាស័ព្ទភាសាបេះដូង
ទឹកស្រក់ ស្រក់ចំកន្លែងផ្ដើមស្នេហាដំបូង សុខសាន្ត ។
បន្ទរ. សូមឲ្យក្ដីស្នេហ៍ ធន់ដូចទឹកដែលស្រក់
ស្រក់តក់ៗ យូរថ្ងៃគង់នឹងហៀរហូរមិនខាន
ទ្រាំអំណត់ចិត្ត វិបត្តិទាំងប៉ុន្មាន
គង់នឹងបានស្បើយ ទៅជាល្អ ។
៣. ទឹកស្រក់មិនឈប់ ស្រក់ចុះ
រណ្ដាំតាមចង្វាក់នៃបេះដូង គ្មានហ្មង
ចំហាយនៃភាពកក់ក្ដៅ ពុះពោរ
សន្ធោរ ភាពបបូរដោយក្ដីជឿជាក់ក្នុងចិត្ត ទឹកហូរក្រោមបេះដូង ។
ភ្លេង ច្រៀងវគ្គបន្ទរ. វគ្គបន្ទរ. ។
ឆ្លើយតប