កំដៅ​នៃ​ចិត្ត​ត្រជាក់

កំដៅ​នៃ​ចិត្ត​ត្រជាក់
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣១៤ – ថា​ថា​! ធ្វើ​ធ្វើ​!

១. ជ្រក់​ជ្រិញ​ផ្លូវ​ចិត្ត ជីវិត​ប្រទះ​បញ្ហា
ដើម​ហេតុ​នោះ​ក៏​ព្រោះ​ស្នេហា ស្នេហ៍​នាំ​ឲ្យ​រីង​រៃ
អួរ​អាប់​ផ្លូវ​ចិត្ត ងងិត​ជាង​យប់ ពេល​យប់​ដែល​មិន​អាច​ថ្ងៃ
តើ​មាន​អ្វី តើ​មាន​អ្វី រូង​ដើម​ទ្រូង​ ។

២. សម្លេង​ធ្លាប់​ឮ​ក្អាក​ក្អាយ ក្លាយ​ជា​ស្ងប់​ស្ងាត់
ក្ដី​រំពឹង​ក៏​ប្រែ​បង់​បាត់ ក្ដិច​ទាំអ​ទង​បេះដូង
វង្វេង​លើ់​គេ អូន​រេ​ភ្លេច​អស់​​ ភ្លេច​អស់​រស់​ស្នេហ៍​ដំបូង
ចិត្ត​ឆេះ​ឆួល​ក្ដៅ ក្ដៅ​ដល់​ដើម​ទ្រូង បេះដូង​ឈឺ​ក្រៃ ។

បន្ទរ. កំដៅ​ដួង​ចិត្ត​ដ៏​សែន​ត្រជាក់ បង​លាក់​មិន​ឈ្លោះ​ទេ​ថ្លៃ
ចរិត​ធ្លាប់​សណ្ដោស មិន​ចោទ​ទេ​ស្រី​ ក៏​មិន​ស្ដី​ថា
កំដៅ​ក្រោម​ចិត្ត​ដ៏​សែន​ត្រជាក់ បង​ប្រឹង​លាក់​ទប់​មិន​ក្រោត​ហិង្សា
លុប​លាង​ជូត​អារម្មណ៍ អារម្មណ៍​ខ្លោច​ផ្សា នៅ​តែ​ស្មោះ ។

៣. កុំ​ឲ្យ​ក្ដី​ស្នេហ៍​ ប្រែ​ទៅ​ជា​ស្អប់​ណា​អូន
ចិត្ត​ត្រជាក់​ស្អំ​ថែរ​បេះដូង បង​តែង​គិត​សង្គ្រោះ
កំដៅ​ដួង​ចិត្ត​លត់​ស្អំ​កំហឹង មិន​ខឹង​គ្រប់​យ៉ាង​ទាំង​អស់
តាំង​ចិត្ត​មិន​ស្អប់​ថែ​ចិត្ត​ត្រជាក់ លាក់​ទុក​រីង​រៃ ។

ច្រៀង វគ្គ​បន្ទរ​. ភ្លេង​. វគ្គ​បន្ទរ​. ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s