ច័ន្ទ​ចែង​ចិត្ត

ច័ន្ទ​ចែង​ចិត្ត
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ផលិត​កម្មៈ រស្មី​ហង្ស​មាស​ វ៉ុល​​២៤៧ – ខ្លុយ​ស្នេហ៍​ត្នោត​ទេរ

១. ច័ន្ទ​ចរ​លីលា ខ្ពស់​កប់​វេហា​មាន​តែ​មួយ
ហេតុ​អ្វី​យប់​នេះ​ខ្ញុំ​រែង​ព្រួយ រលេះ​រលួយ​ព្រួយ​តែ​ម្នាក់​ឯង
បេះដូង​ស្ងាត់​ស្ងប់​ ឥឡូវ​ត្រលប់​ខ្វាយ​ខ្វល់​មិន​លែង
ទន្ទេញ​​សួរ​​សាក​ខ្លួន​ឯង ចំបែង​ព្រោះ​តែ​នរណា ។

២. មេឃា​ល្វឹង​ល្វើយ មាន​តែ​អ្នក​ហើយ​ទើប​យល់​បាន
យល់​ពី​បេះដូង​ធ្លាប់​សុខ​សាន្ត ជ្រុល​ជ្រួស​ចូល​ដាន​ទំនាយ​ស្នេហា
ចិត្ត​ចេះ​ច្រណែន ចេះ​លួច​ប្រច័ណ្ឌ​ប្លែក​ខុស​ធម្មតា
បាន​គយ​គន់​ដួង​ច័ន្ទ​ថ្លា ច័ន្ទ​ថ្លា​ចរ​ចែង​ចិត្ត​ស្នេហ៍ ។

បន្ទរៈ ច័ន្ទ​ចរ​ចែង​ចិត្ត ចែង​ចិត្ត​ផ្ដួច​ផ្ដើម​ស្នេហា
ភ័ក្ត្រ​ស្រស់​កន្និដ្ឋា ចិត្ត​រៀម​ក្រំ​ក្រៀម​ប្រួល​ប្រែ
ប្រាណ​ទាប​ហៀប​​តោង ដៃ​ខ្លី​ឈូង​ប៉ង​ស្នេហ៍
បេះដូង​ទំនេរ សុំ​ផ្សង​ស្នេហ៍​នឹង​ថ្លៃ ។

៣. ច័ន្ទ​ចរ​គ្រឿន​ៗ ហាក់​ដូច​ជួយ​តឿន​បេះដូង​បង
ខំ​ច្រៀង​ផ្គាប់​ចិត្ត ស្រស់​ទង​វង រាយ​ទំនុក​ចង​បេះដូង​ពិសី
ផ្កាយ​រះ​ពេញ​មេឃ សូម​អ្នក​កុំ​ជ្រែក​បំបែក​រូប​ស្រី
ស្នេហ៍​ដំបូង​ខ្ញុំ​ហ៊ាន​ក្ស័យ ស៊ូ​ក្ស័យ​ព្រោះ​ស្នេហ៍​ស្រី​ហើយ ។

ភ្លេង ច្រៀង​វគ្គ​៣ ៕

3 ចំលើយ so far »

  1. 1

    naraths said,

    តើបឿនអាច បង្ហាញ RSS Feed របស់ប្លុកនេះ បានទេ? ខ្ញុំចង់យកទៅបង្ហាញ ក្នុង អំនានភាសាខ្មែរ នូវ អត្ថបទចម្រៀង របស់បឿនឯង ។

  2. 2

    Boeun said,

    ប្រើ​តំណ​ https://khmerlyric.wordpress.com/feed/

    អរគុណ​ដែល​ចង់​បង្ហាញ Feed របស់ខ្ញុំ ។🙂

  3. 3

    Boeun said,

    បទ​នេះ​មាន​ដាក់​ចម្រៀង​សម្រាប់​ស្ដាប់​ហើយ, បាទ​ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s