ចិត្ត​អើយ​…

បទៈ ចិត្ត​អើយ​…
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់​ប៊ុមៈ យ៉ាប់​នេះ​យ៉ាប់
ផលិត​កម្មៈ រស្មី​ហង្ស​មាស វុល​២៦២

១. ចិត្ត​បួស​ហើយ​នៅ​ឡើយ​ស្រណោះ
ចិត្ត​ធ្លាប់​រង​គ្រោះ ចិត្ត​អើយ​ មាន​អ្វី​ជួស​សង
មិន​រាង​មិន​ចាំ ទោះ​ដឹង​ថា​ស្នេហ៍​បែរ​ខ្នង
វេទនា​ច្រើន​ដង ស្នេហ៍​ក្បត់​ចិត្តចាំ​បាន​ទេ ។

២. ចិត្ត​មិន​ស្ងប់​រំងាប់​មិន​សូន្យ
ចិត្ត​នៅ​ភ្លេច​ខ្លួន ចិត្ត​អើយ​នឹក​ភ្នក​រក​ស្នេហ៍
រង្កៀស​រកាំ មិន​ចាំ​អំពល់​គិត​គេ
គិត​ស្រី​លក់​ស្នេហ៍ នឹក​គេ​ច្រាស់​ច្រាល​តែ​ឯង ។

បន្ទរៈ ពាក្យ​ស្មោះ​ស្នេហា គេ​រក្សា​ពិត​មិន​បាន
គេ​ផ្គើន​ងងើល​បំពាន បិទ​ភ្នែក​ទ្រាប់​ទ្រូង​ប្រុស​ផ្សេង
នៅ​ស្ដាយ​ធ្វើ​អ្វី​ បើ​ស្រី​ក្បត់​ចិត្ត​មិន​លែង
គួរ​ឈប់​ចំបែង ត្រូវ​ក្រែង​ត្រូវ​ចាំ​ត្រូវ​ណាយ ។

៣. ចិត្ត​បួស​ហើយ​កុំ​ឡើយ​ស្រមៃ
បួស​ផ្ដាច់​អាល័យ ចិត្ត​អើយ​ឈប់​គិត​ឈប់​ស្ដាយ
បេះដូង​ចុង​ស្រល់ ត្រូវ​ខ្យល់​ រេ​រាំ​ឆើត​ឆាយ
ចិត្ត​អើយ​សុំ​ណាយ ឈប់​ស្ដាយ​ឈប់​នឹក​ស្រណោះ ។

( ភ្លេង.​ ​បន្ទរ. ​៣. )

1 Response so far »

  1. 1

    Boeun said,

    អាច​ស្ដាប់​ចម្រៀង​បាន​ហើយ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s