ស្រងែ​ស្រែ​ខ្ញុំ

ស្រងែ​ស្រែ​ខ្ញុំ
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ទំនុក​ច្រៀងៈ ជុំ ប៊ុនធឿន
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣១៦ – ថ្ងៃ​បាក់​រសៀល

១. ចម្រូត​ដើម​ដៃ រំហើយ​និស្ស័យ​នាំ​ស្រណោះ
ខ្យល់​ត្រជាក់​ស្ងួត​នាំ​ខ្សោះ ខ្យល់​សោះ​កក្រោះ​ហួត​ហែង​ចិន្ដា
ត្រី​លោត​អន្លង់ កង្កែប​ពួន​យំ​ផ្ដាំ​ផ្ដាច់​វស្សា
ព្រ​លិត​ត្រកួន​សង្រេក​អាត្មារ ព្រួយ​ព្រាត់​ជលសា​ទៀង​មិន​លែង​ឡើយ ។

២. ស្រងែ​លែង​ខ្លួន​យោល​យារ​អន្រួន​តាម​វាយោ
អួត​ក្នុង​ស្រែ​​រង់​រេ​ទន់​ទោរ យោល​តាម​វាយោ​ងងើ​ព្រងើយ
ជាតិ​ជា​ស្រងែ ដុះ​ដើម​ក្នុង​ស្រែ ឯក​ឯង​ទៅ​ហើយ
ខ្យល់​បោក​បក់​រំផាត់​រំភើយ ស្រ​ងែ​ស្នេហ៍​​អើយ​រំភើប​យ៉ាង​ណា ។

បន្ទរៈ បេះដូង​ជា​ស្រែ ចង់​ថែ​ចង់​ថ្នម​ឲ្យ​ល្អ
តើ​អាច​ត្រដរ បន្ត​កៀក​ស្និទ្ធ​ស្នេហា
ស្រងែ​ដុះ​ឯង ចិត្ត​គេ​មិន​ក្រែង ខែង​ឫក​មាយារ
មាន​គេ​បក់​បោក​អាង​ផ្ញើ​​អាត្មារ​តោង​តាម​សសៀរ​ ចោល​ស្រែ​និស្ស័យ ។

ភ្លេង

៣. ស្រងែ​ស្រែ​ខ្ញុំ​ ត្រសាយ​ត្រសុំ​ស្រស់​ត្រកាល
ជា​រឿង​ស្នេហ៍​ បេះដូង​ស្រើប​ស្រាល ដួង​ចិត្ត​ដេញ​ដាល មិន​ចេះ​អាំល័យ
ប្រាណ​នៅ​នឹក​បង ចិត្ត​ស្ងួន​បំណង ដាម​ដៀង​អ្ន​ក​ថ្មី
ស្រងែ​ស្រែ​អើយ ឈបើ​គិត​ស្រមៃ ទុក​ស្រែ​និស្ស័យ​ជា​គ្នា​រហូត ។

ច្រៀង បន្ទរ បន្ទរ ៕

2 ចំលើយ so far »

  1. 1

    Boeun said,

    ពេល​នេះ អាច​ស្ដាប់​សម្លេង​បាន​ ។

  2. 2

    Boeun said,

    ពេល​នេះ អាច​ស្ដាប់​សម្លេង​បាន ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s