ថ្ងៃ​បាក់​រសៀល

ថ្ងៃ​បាក់​រសៀល
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ទំនុក​ច្រៀងៈ ជុំ ប៊ុនធឿន
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣១៦ – ថ្ងៃ​បាក់​រសៀល

១. ម្ដេច​ទៀង​វេលា ចាំ​រះ​ហើយ​លិច​ធ្វើ​អ្វី
ថ្ងៃ​អើយ អឺយ​ថ្ងៃ ឲ្យ​ទ្រូង​ស្រពាប់​ស្រពន់
ថ្ងៃ​ទាប​បាក់​រសៀល អារម្មណ៍​ប្រែ​ថប់​ធ្ងន់
ប្រាណ​ដូច​រែក​ពន់ លែងធន់​វង្វេង​តែ​ឯង ។

២. រសៀល​គង​ភ្នំ ទោច​យំ​បោក​ខ្លួន​អាល័យ
សង្រេង​សោក​ស្ដាយ និស្ស័យ​រឿង​ព្រឹទ្ធ​ពី​ព្រេង
រឿង​ខ្ញុំ​​គឺ​រឿង​ពិត រែង​គិត​រែង​ចំបែង
ខ្សឹប​ស្សួល​ម្នាក់​ឯង គិត​វែង​គិត​រក​តែ​ថ្លៃ ។

បន្ទរៈ អូន​នៅ​ទី​ណា​អូន អូន​នៅ​ទី​ណា​អូន
បង​នឹក​ស្ទើរ​សូន្យ ស្ទើរ​សូន្យ​​ ស្ទើ​សូន្យ​ចិត្ត​កាយ​ទ្រោម​រីង​រៃ
ទោះ​ស្នេហ៍​ឬ​មិន​ស្នេហ៍​ ឲ្យ​តែ​ប្រាប់​មក​ថ្លៃ
ត្រូវ​ខុស​​មិន​ថ្វី​ ហេតុ​អ្វី​ ហេតុ​អ្វី​ទៅ​សង្ងាត់​ចោល​បង ។

៣. ថ្ងៃ​បាក់​រសៀល ក្លឺ​​ច្រាល​ដូច​ដុត​វេហា
រសៀល​ពេល​ណា​ ឱរា​បង​រែង​សៅ​ហ្មង
រសៀល​បង​ពួន​យំ រសៀល​នឹក​ម៉ុម​បង
រសៀល​ម្ដង​ៗ នួន​ល្អង​បង​នឹក​អូន​ណាស់ ។

ច្រៀង វគ្គ​បន្ទរ វគ្គ​៣ ឡើង​វិញ ៕

2 ចំលើយ so far »

  1. 1

    naraths said,

    អូ! ត្រូវគ្នាល្មម ខ្ញុំទើបតែទិញ វ៉ុលហ្នឹងស្ដាប់ បានប្រហែលកន្លះខែដែរ ។ ចឹងខ្ញុំ ដោនឡូត អត្ថបទហើយណា៎ អរគុណច្រើន..

  2. 2

    Boeun said,

    ថ្ងៃ​បាក់​រសៀល មាន​​ចម្រៀង​សម្រាប់​ស្ដាប់​ហើយ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s