ខ្លុយ​ស្នេហ៍​ខ្នង​ក្របី

ខ្លុយ​ស្នេហ៍​ខ្នង​ក្របី
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ទំនុក​ច្រៀងៈ ជុំ ប៊ុនធឿន
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣១៦ – ថ្ងៃ​បាក់​រសៀល

១. អាល័យ​អាលោះ​ស្រណោះ​ម្លេះ​ទេ ខ្លុយ​ស្នេហ៍​សំនៀង​​អស់​​ន័យ ប្រឹង​ផ្លុំ​បំភ្លៃ​បន្លប់​ចិន្ដា
សៀង​សព្ទ​កម្សត់​គួរ​គេ​មេត្តា បែ​ជា​វេទនា​ម្នាក់​ឯង ចំបែងគ្មាន​អ្នក​ភក្ដី ។

២. តើ​អ្នក​ចាំ​ទេ ចិត្ត​គេ​យ៉ាង​ណា គេ​ធ្លាប់​ស្បែ​ស្បថ​សច្ចា បែរ​បន់​សន្យា​លើ​ខ្នង​ក្របី
សៀង​អ្នក​គ្រលួច ធ្លាប់​ផ្គាប់​តម្រូវ​ចិត្ត​ស្រី ខ្លុយ​ស្នេហ៍​លើ​ខ្នង​ក្របី លាក់​ន័យ​លោក​សុំ​ស្នេហា ។

បន្ទរៈ ឥឡូវ​ខ្លុយ​ត្រូវ​យំ​ស្ដាយ ឲ្យ​ខ្ញុំ​បរិយាយ សម្រាយ​ថ្លែង​ប្រាប់​អ្នក​ណា
សៀង​អ្នក​ពីរោះ​ អ្នក​នៅ​ស្មោះរួ​ម​រស់​នឹង​គ្នា ខុស​ពី​មនុស្ស​ចិត្ត​ឫស្យា សាវា​សាហាវ​គ្មាន​ក្រែង ។

៣. ខ្លុយ​អើយ​ឈប់​យំ នាំ​ឲ្យ​ខ្ញុំ​នឹក ក្របី​អើយ​ឈប់​នៅ​កៀច​ទឹក ឈប់​នាំ​រំលឹក​នាំ​នឹក​ចំបែង
ស្នេហ៍​ខ្នង​ក្របី លែង​មាន​អ្នក​ជិះ​ប្រឡែង ខ្លុយ​អើយ​ផ្លុំ​ស្ដាប់​ម្នាក់​ឯង​ ទំនុក​វាល​វែង វាល​ដាច់​អាល័យ ។

ច្រៀង វគ្គ​បន្ទរ វគ្គ​៣ ៕

1 Response so far »

  1. 1

    Boeun said,

    សូម​រីក​រាយ​ជា​មួយ​បទ​នេះ ព្រោះ​ខ្ញុំ​ទើប​នឹង​បន្ថែម​បទ​ចម្រៀង ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s