យប់​នេះ​យប់​ស្អែក

 

យប់​នេះ​យប់​ស្អែក
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ទំនុក​ច្រៀងៈ ងិន ម៉ា​នីយ៉ា
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣១៦ – ថ្ងៃ​បាក់​រសៀល

១. យប់​នេះ​ខ្ញុំ​ខ្វល់​វិល​វល់​តែ​ឯង យប់​នេះ​វក់​នឹក​មិន​លែង ម្នាក់​ឯង​ចិត្ត​ឆ្កួត​លី​លា
សំឡេង​ខ្លែង​ស្រាក់ ទម្លាក់​ជ្រែក​ស្បៃ​អន្ធការ អន្ទង​ចាំ​ផ្ដាច់​សង្ខារ ស្រែក​ទារ​ជីវិត​ខ្ញុំ​ហើយ ។

២. ចិត្ត​ពុល​រហូត​ ឆ្កួត​ឬ​យ៉ាង​ណា ដឹង​ហើយ​ថា​គេ​ឫស្យា សាវា​ព្រាត់​មិន​វិល​ឡើយ
រនោច​ឃ្វាង​ខែ ដូច​ខែ​ឃ្វាង​ចិត្ត​ទៅ​ហើយ ដេញ​សួរ​ក៏​គេ​មិន​ឆ្លើយ ម្ដេច​ឡើយនៅ​នឹ​ក​មិន​លែង ។

បន្ទរៈ យប់​នេះ​បក​ស្រាយ​ឲ្យ​អស់​ពីទ្រូង យប់​នេះ​ប្រិត​ប្រៀង​បេះដូង ក្រៀក​ចង​ឲ្យ​ឈប់​គិត​វែង
យប់​នេះ​ទឹក​ភ្នែក ស្រក់​ញែក​បំបាត់​ចំបែង យប់​នេះ​យំ​ខ្សឹប​ខ្លួន​ឯង យប់​នេះ​យប់​លែង​នឹក​ស្នេហ៍ ។

៣. យប់​នេះ​យប់​ស្អែក​ក៏​ដូច​យប់​ថ្មី យប់​អស់​អា​ល័យ សុំ​ផ្ដាច់​និស្ស័យ​ពី​គេ
យប់​ស្អែក​គ្មាន​ច័ន្ទ​ក៏​គ្រាន់​ប្រសើរ​ជាង​ស្នេហ៍ ដែល​មាន​បេះដូង​ខ្ពុរ​ក្អែរ ប្រួល​ប្រែ​​លេប​​លាក់​ក្បត់​ខ្ញុំ​ហើយ ។

ភ្លេង ច្រៀង​​​វគ្គ​៣ ៕

 

1 Response so far »

  1. 1

    Boeun said,

    អាច​ស្ដាប់​សម្លេង​បាន​ហើយ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s