កំលោះ​អាចារ្យ​កញ្ញា​យេ​ៗ

កំលោះ​អាចារ្យ​កញ្ញា​យេ​ៗ
ច្រៀង​ដោយៈ ព្រាប សុវត, ម៉េង កែវ​ពេជ្ជតា
អាលប៊ុមៈ ថ្ងៃ​បាក់​រសៀល
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣១៦

១. ( ប្រុស ) ជំនោរ​ត្រជាក់​ដើម​រដូវ នៅ​កំលោះ​យូរ​ទៅ​ដូច​ជា​មិន​ស្រួល​ខ្លួន
ខំ​ធ្វើ​ការ​ទាំង​យប់​ថ្ងៃ​ផ្ទួន​ៗ នឹក​ឡើង​អាណិត​ខ្លួន​ ក្លាយ​ជា​កម្លោះ​ចាស់ ។

២. ស្ដាប់​ភ្លេង ច្រៀង​លេង​កំដរ​ចិត្ត ក្រែង​មាន​ស្រី​អាណិត​ ដល់​ជីវិត​ក្រៀម​ក្រោះ
ចិត្ត​ដូច​អាចារ្យ​បើ​ស្រី​ណា​ប្រទះ ពិត​ជា​សំណាង​ណាស់ ប្រាក់​កាស​ចាយ​សេរី ។

បន្ទរៈ កំលោះ​ចិត្ត​ស្មោះ​​ពិត​រក​គ្មាន សម្បត្តិ​ធន​ធាន មាន​ស្រាប់​មិន​ភ័យ
រៀប​ការ​បំពេញ​មុខ​ស្រី​ ការ​ហើយថ្នម​ថ្លៃ​មិន​ឲ្យ​ទាស់​ចិន្ដា ។

ភ្លេង

៣. ( ស្រី ) ស្ដាប់​ទៅ ដូចជា​ត្រូវ​ចិត្ត​អូន ចេញ​មក​បង្ហាញ​ខ្លួន ផ្សង​រក​ជោគ​ជាតា
ក្រែង​លោ​មាន​ភ័ព្វ​សំណាង​​វាសនា បាន​ជួប​ប្រុស​អាចារ្យ យល់​ចិន្ដា​ស្រី ។

៤. តែ​សូម​ប្រាប់​បង​ជា​មុន មិន​​ធ្លាប់​ធ្វើ​ការ​ធ្ងន់ ចូល​ចិត្ត​ស៊ីវីល័យ
ប្រុស​ច្រើន​នាក់​ហើយ មិន​ត្រូវ​ចិត្ត​ស្រី មិន​យក​ធ្វើ​ប្ដី​ស៊ូ​​នៅ​ម្នាក់​ឯង ។

៥. ( ប្រុស ) មិន​ខុស​ចិត្ត​ទេ​ពៅ​ព្រលឹង​ណា បង​មិន​ចេះ​ខឹង​ឲ្យ​អូន​ចំបែង
រឿង​ងាយ​ៗ យក​​ចិត្ត​ស្រី​ស្រស់​ក្មេង អូន​ច្បាស់​ជា​វង្វេង ពេញ​ចិត្ត​នឹង​បង​ណាស់ ។

៦. ស្នេហា​ ឲ្យ​តែ​យល់​ចិត្ត​គ្នា គ្មាន​អ្វី​ត្រូវ​រួញ​រា ទទួល​ដោយ​ស្ម័គ្រ​ស្មោះ
កំលោះ​ចាស់​ចិត្ត​​ដូច​អាចារ្យ ជួប​ស្រី​ស្រស់​ហ៊ឺ​ហារ សម​គ្នា​ឥត​មាន​ខ្ចោះ ។

៧. (​ ប្រុស ) មិន​បិទ​បាំង​សិទ្ធ​តាម​អូន​បាន​ទាំង​អស់
( ស្រី ) តើ​ជឿ​បាន​ទេ សំដី​បុរស ( ប្រុស ) បង​ស្បថ​ទៅ​ចុះ ( ស្រី ) អូន​ជឿ​បង​ហើយ ។

ភ្លេង ច្រៀង​វគ្គ​៦ វគ្គ​៧

៨. ( ស្រី ) យេ​ៗ តែ​ចិត្ត​ស្មោះ​ត្រង់ ស្នេហ៍​ហើយ​មិន​បោះ​បង់ បេះដូង​ជូន​ត្រាណ​ត្រើយ
អូន​មិន​ធ្វើ​ឲ្យ​បង​ខក​ចិត្ត​ឡើយ កិច្ច​ការ​ផ្ទះ​ក្នុង​ក្រៅ​ស្រី​ធ្វើ​បាន​ទាំង​អស់ ។

៩. ( ប្រុស ) កាយ​ពីរ​តែ​បេះដូង​តែ​មួយ ស្នេហ៍​យើង​គ្មាន​ទុក្ខ​ព្រួយ​ ស្ទួយ​គិតិយស​ខ្ពង់​ខ្ពស់
កំលោះ​អាចារ្យ​មាន​សំណាង​ខ្លាំង​ណាស់ បាន​មក​ជួប​ប្រទះ​កញ្ញា​ស្រស់​យេ​ៗ ។

រួមគ្នាៈ កំលោះ​អាចារ្យ​កញ្ញា​ស្រស់​យេ​ៗ រួម​ចិត្ត​រួម​កាយ​រួម​ស្នេហ៍
រួម​សាង​បុព្វេ លុះ​អវសាន្ត ។

ច្រៀង វគ្គ​រួម​គ្នា ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s