ជីវិត​អ្នក​រត់​ឌុប

បទៈ ជីវិត​អ្នក​រត់​ឌុប
ច្រៀង​ដោយៈ អូណូ
អាល់ប៊ុមៈ ដើរ​ចេញ​ដើម្បី​អូន
ផលិត​កម្មៈ អេស អេស ប៊ី (SSB) វ៉ុល ២៩
ឆ្នាំៈ ២០០៧

១. ព្រលឹម​ត្រូវ​ប្រញាប់​ទៅ​មាត់​ផ្លូវ
អង្គុយ​ក្រែង​មាន​គេ​​ហៅ​ទៅ​ផ្សា
ពេល​ថ្ងៃ​ជិះ​ខ្វែល​រក​ម៉ូយ​យ៉ាង​សង្ហា
ថ្ងៃ​ណា ពេល​ណា នឹង​មាន​ដូច​គេ​ហ្ន៎​ ! ។

២. ចាក់​សាំង សាំង​ក៏​វា​ឡើង​ថ្លៃ
រាល់​ថ្ងៃ​រក​បាន​កម្រៃ សម្រាប់​ចាយ
ថ្ងៃ​ខ្លះ​ក៏​ហេង​ ព្រោះ​មាន​ម៉ូយ​ទៅ​ឆ្ងាយ
ពេល​ខ្លះ​ក៏​ត្រូវ​អត់​បាយ ស៊ូ​ទ្រាំ ។

បន្ទរ១: ជីវិត​អ្នក​រត់​ម៉ូតូ​ឌុប
ទោះ​ថ្ងៃ​យប់​ ក៏​ត្រូវ​ប្រឹង​ប្រែង​សំភី
ជូន​ម៉ូយ​មិន​ត្អូញ​ត្អែរ គ្រប់​ទិស​​ទី
ឥត​មាន​រា ផ្លូវ​ទី​ជិត​ឆ្ងាយ
ខំ​តស៊ូ យក​លុយ ជូន​គ្រួសារ ។

៣. អ្នក​ណា​ គេ​មក​ស្នេហ៍​យើង​ហ្ន៎ !
បើ​យើង​អ្ន​ក​ក្រជីវិត​អ្នក​រត់​ឌុប
តាំង​ពី​ព្រលឹម​រហូត​ព្រលប់
ខំ​គិត​រក​លុយ​មិន​ឈប់ រាល់​ថ្ងៃ ។

ច្រៀង បន្ទរ​១

បន្ទរ​២: បើ​មាន​ម៉ូតូ​ល្អ​ដូច​គេ
ពេល​ទំនេរ ជិះ​ឆ្វែល​មាត់​ទន្លេ
ជិះ​តាម​ផ្លូវ​មើល​គេ មើល​ឯង
ក្រែង​លូ​ហេង មាន​ស្រី​ណា​មក​ចាប់​ចិត្ត
លើ​អ្នក​ក្រ​ដូច​ខ្ញុំ ហេង​ស៊យ​ទេ ។

ច្រៀង បន្ទរ​១

ខំ​តស៊ូ យក​លុយ ជូន​គ្រួសារ
ខំ​តស៊ូ យក​លុយ ជូន​គ្រួសារ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s