ចុង​ក្រោយ​នៃ​ការ​ឈឺ​ចាប់

ចុង​ក្រោយ​នៃ​ការ​ឈឺ​ចាប់
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល ៣១៤ – ថា​ថា​! ធ្វើ​ធ្វើ​!

 

១. បង​នៅ​រង់​ចាំ​តាម​ពាក្យ​បណ្ដាំ​របស់​ស្រី
តាំង​ពី​​ថ្ងៃ​លុះ​លង់​រាត្រី​ទៅ​ហើយ
មនុស្ស​ម្នា​គេ​ដើរ​ទៅ​មក បាត់​តែ​ត្រាណ​ត្រើយ
អូន​អើយ ម្ដេច​អូន​ភ្លេច​ពាក្យ​សន្យា ?

២. លុះ​ឥឡូវ​នៅ​ដង​ផ្លូវ​មាន​បង​តែ​ឯង
ទ្រាំ​ចំបែង​កណ្ដោច​កណ្ដែង​ឈឺ​ផ្សារ
ខ្យល់​ជំនោរ​ថ្ងួច​ថ្ងូរ​ព្រឺ​ព្រួច​កាយា
គ្រាំ​​ទុក្ខា​ព្រោះ​សន្យា​អូន​គ្មាន​ន័យ ។

បន្ទរៈ ច្រើន​ដង​ដែល​នួន​ល្អង​ ផ្ដាប់​​បោក​ប្រាស់​បង​ឲ្យ​រង់​ចាំ
ដឹង​ទេ​ថា ទ្រូង​រៀម​រា​​ប្រេះ​ស្រាំ​សែន​រីង​រៃ
ម្ដង​ហើយ​ម្ដង​ទៀត​បង​មិន​យល់​ចិត្ត​ជី​វ៉ា
ឬ​ក៏​ពាក្យ​សន្យា​អូន​ជា​ការ​លេង​សើច ?

ភ្លេង

ច្រៀង​ឡើង​វិញ – ច្រៀង បន្ទរ

បញ្ចប់ៈ លើក​នេះ​​ជា​គ្រា​ចុង​ក្រោយ បង​ឈប់​ជឿ​ហើយ​ពាក្យ​ពៅ
ឈប់​ធ្វើ​បាប​បង​ទៀត​ទៅ​ ណា​អូន​អើយ
បង​ឈឺ​ចាប់​គ្រប់​គ្រាន់​ហើយ ស្នេហា
បង​ឈឺ​ចាប់​គ្រប់​គ្រាន់​ហើយ ស្នេហា ៕

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s