ចាប់​មេឃ​ដាក់​បាត​ដៃ

ចាប់​មេឃ​ដាក់​បាត​ដៃ
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល ៣១៤ – ថា​ថា​! ធ្វើ​ធ្វើ​!

 

១. សម្លឹង​មេឃ មេឃ​ខ្មៅ​អួរ​អាប់ ចិត្ត​ស្ទើរ​ស្លាប់ អន្ទះ​សារ
ខ្វល់​វង្វេង អួល​ណែន​សោកា ស្នេហា​ផ្ដើម​ទុក្ខ​ដាក់​ខ្លួន ។

២. ដំណក់​ភ្លៀង​ស្រក់​មក​ស្រិច​ៗ ស្រក់​ស្រោច​សំអាត​បេះដូង
ជួយ​រំសាយ​ទុក្ខ​ពី​ទ្រូង បេះដូង​ហាក់​ស្បើយ​ចំបែង ។

បន្ទរ១: ស្នេហ៍​ផ្ដើម​ពុះ​កញ្ជ្រោល រាល​រោល​ពី​ចិត្ត​ខ្លួន​ឯង
ស្រមៃ​បាន​អូន​ក្បែរ បាន​ស្នេហ៍​ប្រលែង​ថ្នម​ស្និទ្ធ ។

បន្ទរ​២: ស្រលាញ់​ពេក​រហូត​ផ្ដួល​​ផ្ដេក ផ្ដើម​​ចិត្ត​ស្រមៃ
មាន​អ្វី​ធំ​ជាង​ស្នេហា ស្នេហា​មិន​រា​ ទោះ​មាន​រនាំង​បាំង​បិទ ។

បន្ទរ​៣: ស្រលាញ់​ពេក​ស្រវ៉ា ផ្ដួល​ផ្ដេក​លួច​ថើប​ក្នុង​ចិត្ត
គ្មាន​អ្វី​រាំ​ផ្លូវ​ជីវិត កំរិត​​​ឲ្យ​ឃ្លាត​មិន​បាន​សោះ​ឡើយ នូវ​ភាព​ស្មោះ ។

៣. អូន​ដូច​មេឃ​ មេឃ​ក្នុង​លំហរ ល្អ​សែន​ល្អ ស្រស់​សែន​ស្រស់
ស្នើរ​សូម​អូន លំទោន​កាយ​ចុះ កុំ​ខ្ពស់​ហួស​ពី​ឋាន​ស្នេហ៍ ។

៤. បន្ទាប​មេឃ​ឲ្យ​មក​កៀក​ខ្លួន អរគុណ​អូន​ព្រម​មក​ក្បែរ
ដៃ​ចាប់​មេឃ បេះដូង​ចាប់​ស្នេហ៍ គ្មាន​ទេ​ចិត្ត​រេ​ដូច​ផ្សែង ។

ច្រៀង បន្ទរ​១ – ភ្លេង – បន្ទរ​៣ – បន្ទរ​២ – បន្ទរ​៣ ៕

 

22 ចំលើយ so far »

  1. 1

    naraths said,

    តើ បឿនជួយខ្ញុំរឿងមួយបានទេ ។ ខ្ញុំអត់ចេះដាក់ វីដេអូ ពីយូធូប៊ីទេ ។ សូមប្រាប់របៀនដាក់ផង ។ ខ្ញុំចង់ដាក់រឿងល្អៗ មើល៍ ៕៕៕

  2. 2

    Boeun said,

    ដាក់​យូធូប៊ី ប្រើ​ឃ្លា​ដូច​ខាង​ក្រោមៈ
    [ youtube=តំណរ​របស់​យូធូប៊ី​ដាក់​ទី​នេះ]
    ឧទាហរណ៍ៈ [ youtube=http://www.youtube.com/watch?v=YWQeX0lw6Rc]

  3. 3

    bandith said,

    អេបឿនហា….ជួយគ្នាមួយដែរម៉ោហា??​ បឿនឯងចេះឌីហ្សាញមែនទេ?​ ខ្ញុំឃើញ Banner បឿនឯងធ្វើនេះឡូយដល់ហើយ ជួយប្រាប់តិចមើលគេធ្វើម៉េចខ្លះ?? អគុណទុកជាមុនណា

  4. 4

    Boeun said,

    អរគុណ​ហើយ​ដែល​សរសើរ ។ ខ្ញុំ​ប្រហែល​ជួយ​មិន​បាន​ទេ ។ តែ​បណ្ឌិត​អាច​ចូល​ទៅ​មើល​នៅ http://www.good-tutorials.com/ មើល៍ ។ វេបសាយ​ហ្នឹង​មាន​ប្រាប់​ពី​​តិច​និច​ច្រើន​ណាស់​ទាក់​ទង​នឹង Photo shop ។

  5. 5

    naraths said,

    ចាំខ្ញុំដាក់ វីដេអូ ល្អៗមើល៍ ឲ្យមើល៍ ។ ប៉ាន់តែ ខ្ញុំខ្លាយស្ទីលប្លុករបស់ខ្ញុំវាអត់ សាប់ផត ជាមួយ យូធូប៊ី ទៅ អត់អាដែល ហើយញ៉ុមអត់ចង់ដូរស្ទីលសោះ ។ អូអរគុណ ដល់បឿនហើយ ដែលបានដាក់ ប៉ារ៉ូល ចំរៀងអូណូឲ្យ ។ និយាយ ត្រង់ខ្ញុំមិនដែល ឃើញកូនអ្នកណាល្អែងដូចបឿនទេ ម៉្ងៃៗ អង្គុយតែសរសេរ អត្ថបទចម្រៀងហ្នឹងឯងមើល៍ទៅ សុំសរសើរអស់ពីដួងចៃ ណា៎! បើអ្នកណា បានជាប្តី មិនដឹងជាយ៉ាងណាទេ បើល្អែងម៉្លឹងៗ ហា ហា..

  6. 6

    Boeun said,

    យឺ ! ខំ​ដាក់​អត្ថបទ​ចម្រៀង​ឲ្យ​ហើយ បែ​រ​ជា​បោះ​ពាក្យ​ចុង​ក្រោយ​មក ​ធ្វើ​ឲ្យ​ខ្ញុំ​ចុក​ចាប់​ដល់​ហើយ ។ តែ​និយាយ​ទៅ​ក៏​ត្រូវ​ម្យ៉ាង​ដែរ បើ​អ្នក​ណា​មាន​សំណាង​ខ្ពស់​​បាន​ខ្ញុំ​ធ្វើ​ជា​ប្ដី មួយ​ថ្ងៃ​ៗ​ អង្គុយ​តែ​ចាក់​បទ​ចម្រៀង​ឲ្យ​ខ្ញុំ​កត់​ ក៏​បាន​ដែរ ខ្ញុំ​មិន​ឲ្យ​ធ្វើ​អី​ទេ ហេហេហេ… ! ស្រួល​ដល់​ក ប្រពន្ធ​ខ្ញុំ ។ ការ​ហើយ​តា​មួយ​ឆ្នាំ បបួល​គ្នា​កាន់​អត្ថបទ​ចម្រៀង ដើម្បី​ច្រៀង​សុំ​ទាន​គេ​តាម៉ង ។

  7. 7

    naraths said,

    ចុកចាប់ស្អីប៉ុណ្ណឹង និយាយលេងផងតើ!​ការពិតខ្ញុំមិនគួររំខានមិត្តភាក់សោះ អោយរកចំរៀងឲ្យទាំងគ្នាមិនទាន់ទំនេរស្រួលបួលផង មែនហ្អេ…? មិនអីទេខំរៀនទៅ ជិតប្រលងហើយ បើខ្ញុំវិញ ប្រលង ហ្វាយណល នៅខែ៣ ឯនោះ៕

  8. 8

    បុរា said,

    សូមអណុរចំពោះBoeunខំច្រើន​​នឹងបានសំរេច

  9. 9

    Boeun said,

    ខ្ញុំ​ក៏​និយាយ​លេង​ដែរ​សម្លាញ់​ណារដ្ឋ​អើយ ។ រឿង​ខំ​រៀន​គឺ​ខំ​ហើយ តែ​ចេះ​តែ​នឹក​ប្លក​របស់​ខ្ញុំ អីចឹង​ហើយ​បាន​ជា​ឆ្លៀត​ពេល​ដាក់​អត្ថបទ​ចម្រៀង​ខ្លះ​ៗ​ទៅ ។ តែ​មិន​អី​ទេ បើ​ចង់​បាន​បទ​អី ប្រាប់​មក​ ខ្ញុំ​នឹង​ដាក់​ឲ្យ ។
    ហើយ​ក៏​សូម​អរគុណ​ដល់ បូរា​ដែរ ដែល​ជួយ​លើក​ទឹក​ចិត្ត ។
    សូម​ឲ្យ​សំណាង​ល្អ និង​ទទួល​ជោគ​ជ័យ​ទាំង​អស់​គ្នា ។

  10. 10

    naraths said,

    អរគុណ ដែលបានប្រាប់ពីរបៀបដាក់វីដេអូ ។ មិនដឹងថាអ្នកទាំងអស់គ្នា បានមើល ហើយនៅ? ចូលប្លុកខ្ញុំទៅឃើញហើយ !

  11. 11

    Boeun said,

    អូហ៍! មើល​រួច​ហើយ ។ រឿង​ វិញ្ញាណ​ក្រហម នោះ​ប្រហែល​ជា​ល្អ​មើល​ហើយ ។ មិន​ដឹង​ថា​មាន​ចេញ​លក់​ហើយ​ឬ​នៅ ? ខ្ញុំ​ចង់​មើល​ណាស់ ។

  12. 12

    naraths said,

    ចេញលក់ស្អី បើមិនទាន់បញ្ចាំងផង ។ ខ្ញុំក៏ចង់មើលដែរ តែយូរហើយ គេនតែមិន ទាន់បញ្ចាំងទៀត ។ ចាំមើលតាំងពី ២០០៦ ដល់​២០០៧ ឯណោះ … ចាំមើលទាំងអស់គ្នា ឮអ្នកដឹកនាំរឿងថា ដាក់នៅ រោងភាពយន្តគីរីរម្យ

  13. 13

    naraths said,

    NEW DROP OF LINE. ARE FRIEND OF MINE. READ SIX OF LINE. ARE SIGN MY NAME. THEN KEEP ARRANGE. HOPE CAN BE CLEAR.

  14. 14

    naraths said,

    NEW DROP OF RAIN. ARE FRIEND OF MINE. READ SIX OF LINE. ARE SIGN MY NAME. THEN KEEP ARRANGE. HOPE CAN BE CLEAR.

  15. 15

    Boeun said,

    ហេហេហេ ! ស្មាន​តា​គេ​ចេញ​លក់​ហើយ ។

  16. 17

    naraths said,

    yes! its mine, could you find the answer in the poem.??

  17. 19

    naraths said,

    ពិតជាមិនឆ្លាតសោះ ! ងាយសឹងស្លាប់ គ្រាន់តែយក ពាក្យដែលនៅដើមឃ្លាទាំង៦ មក ផ្គុំឃើញហើយ ។

  18. 20

    Boeun said,

    ហេ​… ឡូវ​ផស់​គេ​មែន ​ណារដ្ឋ​នេះ ។ ពាក្យ​នោះ​គឺ NARATH ហើយ ។😀 សុំ​សសើរ​ដោយ​ស្មោះ​ សម្លាញ់​អាប់ ។

  19. 21

    naraths said,

    Binggo! សម្រាប់រង្វាន់ ចាំល្ងាចចុះមកទិញ ស្ករគ្រាប់ ដែលគេលក់ជិតផ្ទះ ទៅ ។ បើសិន ខ្ញុំផ្ញើ តាមអ៊ីមែលទៅ​ខ្លាចហូបអត់កើតហ្នឹងណា៎ ..កិ​កិ កិ កិ ..

  20. 22

    Boeun said,

    អរគុណ​ច្រើន​ណារដ្ឋ ។ កំពុង​តែ​ចង់​ឈឺ​ធ្មេញ​ផង…? ពិត​ជា​រង្វាន់​ពិសេស​មែន!

    ល្ងាច​ខ្ញុំ​នឹង​ទៅទិញ​ស្ករ​គ្រាប់​គេ​លក់​ជិត​ផ្ទះ​ហើយ ។

    រីក​រាយ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​! សូម​ឲ្យ​បាន​រីក​រាយ​ជាមួយ​នឹង​គូរ​ស្នេហ៍ និង​អ្នក​ដែល​ជា​ទី​ស្រលាញ់​​ណា​…


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s