ហ៊ួយ មាស – លា​ព្យ៉ាណូ​បាក់​ខ្ទង់ ឬ អូន​ជា​រៃ​មាស

បទៈ លា​ព្យ៉ាណូ​បាក់​ខ្ទង់ ឬ អូន​ជា​រៃ​មាស
ច្រៀង​ដោយៈ ហ៊ួយ មាស

១. អូន​ជា​រៃ​មាស សូម​ផ្លាស់​ទ្រនំ
ប្ដី​អ្ហើយ​កុំ​យំ ស្ដាយ​អូន​ធ្វើ​អ្វី
អូន​ប្ដូរ​ទ្រូង​ចាស់​ ផ្លាស់​ឱប​ទ្រូង​ថ្មី
ធ្វើ​ម្ដេច​និស្ស័យ ជួប​គ្នា​ត្រឹម​ហ្នឹង ។

២. បង្គង​ឈើ​ឯម ថែម​ព័ន្ធ​វល្លិ​​ពេជ្រ
ប្ដី​ខ្ញុំ​សុំ​ភ្លេច ប្ដី​អ្ហើយ កុំ​ខឹង
ធ្វើ​ម្ដេច​វាសនា ចារ​មក​អ៊ីចឹង
ត្រូវ​ខំ​ត្រូវ​ប្រឹង​ មើល​កូន​ឲ្យ​ផង ។

បន្ទរៈ ធ្លាប់​ជិះ​ឡាន​ឡូ ដូរ​យក​ឡាន​ផ្លិត
ប្ដី​អ្ហាយ កុំ​គិត​រៃ​លា​បង្គង
មាន​ញាតិ​ចាំ​សើច​រឿង​អូន​នឹង​បង
សូម​ប្រាប់​គេ​ផង សើច​តាម​ចិត្ត​ចុះ ។

៣. មាន​ឈ្មោះ​ជា​រៃ ស្រី​អ្នក​ចម្រៀង
ផ្លាស់​ប្ដូរ​មិន​ទៀង​ ជួន​ត្រូវ​ជួន​ខុស
លា​ខ្ទង់​ព្យាណូ ដូរ​ម្រាម​ដៃ​ប្រុស
ខ្ញុំ​សូម​លា​ឈ្មោះ​រស់​ជា​ហង្ស​ហើយ ។

(​ ភ្លេង. បន្ទរ. ៣. )

 

19 ចំលើយ so far »

  1. 1

    Boeun said,

    បទ​អូន​ជា​រៃ​មាស​នេះ​ សូម​ផ្ញើ​ជូន​ណារដ្ឋ​អាន​កំសាន្ត និង សូម​ផ្ញើ​ជូន​មិត្ត​ណារដ្ឋ ដែល​មាន​អុនស្សាវរីយ៍​ជា​មួយ​ណារដ្ឋ​ផង ។
    ពេល​អាន​បទ​នេះ សង្ឃឹម​ថា​អនុស្សាវរីយ៍ ពី​ក្មេង​របស់​ណារដ្ឋ ធ្វើ​ឲ្យ​ណារដ្ឋ​សប្បាយ​ចិត្ត ។
    សូម​ឲ្យ​មាន​សំណាង​ល្អ !

    ទាញ​យក​បទ​នេះ

  2. 2

    naraths said,

    អូ មិននឹកស្មានថា បឿនមាននៅសល់បទនេះសោះ ។ អរគុណជាខ្លាំងណា ការពិត អ្វីដែលធ្វើឲ្យខ្ញុំនឹកឃើញបទនេះ នោះគឺ សៀវភៅចម្រៀងរបស់មិត្តខ្ញុំ ម្នាក់ ពេលខ្ញុំអានអត្ថបទនោះភ្លាម ធ្វើឲ្យខ្ញុំនឹករលឹកជាពន់ពេក ដល់កាលពីក្មេង ។ តែយ៉ាងណា​ក៏សូមអរគុណហើយដែលខំព្យាយាមរក បទនេះឲ្យទាល់តែបាន ។​តែខ្ញុំចង់ប្រាប់មួយក្នុងសៀវភៅនោះ ដាក់អ្នកចម្រៀងស្រីម្នាក់ ឈ្មោះ សុងសេងហ៊ន ។ ប្រហែលអ្នកជំនាន់ក្រោយ ហើយមើល៍ទៅ ។
    សូមអោយបឿនសុខភាពល្អ !

  3. 3

    Boeun said,

    បទ​នេះខ្ញុំ​ក៏​មិន​ដឹង​ថា​ជា​បទ​ដើម​របស់​អ្នក​ណា​ទេ ។ មាន​អ្នក​ច្រៀង​បទ​នេះ​ច្រើន​នាក់​ដែរ ដូច​ជា សុង​ សេង​ហ៊ន ម៉េង​ កែវ​ពេជ្ជតា ទូច ស៊ុន​និច ហ៊ួយ​ មាស ជា​ដើម … ហើយ​ឃើញ​អ៊ី ម្នាក់​ផ្ទះ​នៅ​ក្បែរ​ខ្ញុំ​នោះ​ច្រៀង​ទៀត​ផង​ថ្ងៃ​មុន…ហេហេហេ! ។
    តែ​តាម​ខ្ញុំ​គិត​ប្រហែល​ជា​ ហ៊ួយ​ មាស​ជា​ម្ចាស់​បទ​ដើម​ក៏​មិន​ដឹង ?
    បើ​មាន​អ្នក​ណា​​ដឹង សូម​ជួយ​ប្រាប់​ខ្ញុំ​ផង !
    ចុង​ក្រោយ​សូម​អរគុណ​ សំរាប់​ការ​ជូន​ពរ​របស់​ណារដ្ឋ ។ ខ្ញុំ​សូម​ទទួល​យក​ដោយ​ក្ដី​រីក​រាយ ។🙂

  4. 4

    hangmeas said,

    ខ្ញុំបាន Upload mp3 ជាពិសេសសំរាប់អត្ថបទចំរៀងនេះ ។

    [audio src="http://rapidshare.com/files/13314029/01_OKDOM_PHACK_RIYEA.MP3" /]

    សូម Boeun កុំប្រកាន់ខ្ញុំដែលបាន post link នៅទីនេះអីណា ។

    hangmeas teams,
    http://hangmeas.blogspot.com

  5. 5

    Boeun said,

    ខ្ញុំ​មិន​ប្រកាន់​ទេ ។​ ហើយ​ក៏​សូម​អរគុណ​ដែល​បាន​ដាក់​បទ​ចម្រៀង​ឲ្យ​ទាញ​យក​ពី​ទី​នេះ ។ វា​ជា​ការ​ប្រសើរ​ណាស់​ដែល​អ្នក​ចូល​មក​ទស្សនា​ទំព័រ​នេះ​​អាច​ទាញ​យក​បទ​ចម្រៀង​ទៅ​ស្ដាប់​បាន ។

  6. 6

    naraths said,

    បឿន ហ្អា៎ ! ខ្ញុំប្រាប់រឿងមួយ ។ អាទិត្យមុន ខ្ញុំទៅលេងផ្ទះពួកម៉ាក ខ្ញុំ ។ ហើយបានឃើញ ស៊ីឌី របស់គេ មានបទ ហ្នឹងដែរ តែ មិនមែន ចំណង ជើង ថា «អូនជារៃមាស» នោះទេ គឺ «លា ព្យ៉ាណូ បាក់ខ្ទង់» ស៊ីឌីហ្នឹង ច្រៀងដោយ អ្នកស្រី សុងសេងហ៊ន ។ ហើយបទហ្នឹង ទាក់ទងនឹង បទប្រុស «ព្យាណូបាក់ខ្ទង់» (… រៃលង់គំនិត….)ហ្នឹងឯង ។

  7. 7

    Boeun said,

    ដល់​តា​ចឹង ខ្ញុំ​មិន​ដឹង​មួយ​ណា​ត្រូវ​ មួយ​ណា​ខុស​ទេ ? ចំណង​ជើង លា​ព្យ៉ាណូ​បាក់​ខ្ទង់ ខ្ញុំ​ក៏​ធ្លាប់​ឮ​ដែរ តែ​ដែល​ខ្ញុំ​ឮ​ភាគ​ច្រើន​គេ​ថា​បទ អូន​ជា​រៃ​មាស ។ តែ​នៅ​​ប្រអប់​ស៊ីឌី​របស់​ខ្ញុំ​ក៏​ដាក់​ថា អូន​ជា​រៃ​មាស​ដែរ ។ មួយ​ទៀត​ខ្ញុំ​ឃើញ​ចំណង​ជើង​ ដែល​អ្នក​ ម៉េង​ កែវ​ពេជ្ជតា​ច្រៀង​ក៏​ដាក់​ថា អូន​ជា​រៃ​មាស​ដែរ នៅ​មាន​អ្នក​ចម្រៀង​ផ្សេង​មួយ​ទៀត​ច្រៀង​បទ​នេះ ហើយ​ដាក់​ចំណង​ជើង អូន​ជា​រៃ​មាស ។ ខ្ញុំ​ក៏​ធ្លាប់​ឮ​បទ​របស់​សុង សេង​ហ៊ន​​ច្រៀង​ដែរ តែ​អត់​ចាប់​អារម្មណ៍​មើល​ចំណង​ជើង ។

    សរុប​មក ខ្ញុំ​អត់​ដឹង​ថា​មួយ​ណា​ត្រូវ​ មួយ​ណា​ខុស​ដដែល🙂 ។ គួរ​តែ​ដាក់​ថា​ម៉េច​ទៅ​ចឹង ?

  8. 8

    naraths said,

    ពិបាកដែរដលឮចឹងទៅ! តែខ្ញុំយល់ថា វាត្រូវតែទាំង២ ហ្នឹង ។ ដាក់បែបនេះ ទៅចឹង «លាព្យ៉ាណូបាក់ខ្ទង់ ឬ អូនជារៃមាស» យល់យ៉ាងម៉េចដែរ ?

  9. 9

    Boeun said,

    អូខេ!
    អេ​តែ​ណារដ្ឋ​អាច អាប់​ឡូត​បទ​នេះ​នៅ​វេបសាយ​ណារដ្ឋ​បាន​ទេ ? ខ្ញុំ​ចង់​យក​បទ​នេះ​មក​ដាក់ ។ ជួយ​ខ្ញុំ​បន្តិច​ទៅ​ណា​!

  10. 10

    naraths said,

    មិនអីទេ ចាំខ្ញុំដាក់ឲ្យ តែទាល់តែយូរតិចព្រោះអី ភ្លេចចម្លងពីពួកម៉ាកមក ខ្ញុំមានតែ២បទ ហើយពិរោះមិនចាញ់ អូនជារៃមាស ហ្នឹងប៉ុន្មានទេគឺ បទ «វីយូឡុងស្នេហា» និង ស្ដាយខ្នើយ ស្អីទេ ភ្លេចបាត់ហើយ! ខ្ញុំចូលចិត្តស្ដាប់ បទចម្រៀងរបស់អ្នកស្រី សុង សេងហ៊ន ព្រោះសំនៀង គាត់ពិរោះខុសពីធម្មតា ។​

  11. 11

    Boeun said,

    មិន​អី​ទេ, ពេល​ណា​ក៏​បាន តែ​កុំ​ឲ្យ​ដល់​ឆ្នាំ​ក្រោយ ។

  12. 12

    naraths said,

    អាចទាញយកបទនេះបានហើយ!!
    www2.webng.com/naraths/data/lea_piano.html

  13. 13

    Boeun said,

    លឿន​បស់​គេ​មែន សូម​ចុច​ទី​នេះ ដើម្បី​​អាន​ និង​ស្ដាប់​បទ​របស់​ សុង​ សេង​ហ៊ន

  14. 14

    naraths said,

    កូនគេ រហ័សរហួតាំងពីដើម …កិកិកិកិកិ

  15. 15

    Boeun said,

    ចឹង​បាន​តា​តូវ​សាឡាញ់​កូន​កេ ម៉ែ​កេ​អត់​ឲ្យ ។ ម៉ោ​ពី​ឡាហ័ស​​ចឹង ហិ​ហិ​ហិ​ហិ​!
    អត់​ឡា​ហ័ស​ដូច​ខ្ញុំ​បាន​ គេ​ចូល​ចិត្ត​ ??? ។

  16. 16

    naraths said,

    ចុំទៅជាឯងខំឡាហាសម៉េគេអត់ឲ្យវិញ ! តិចគេថាស្ទក់ទៅ អត់អាដែល​😦 ។

  17. 17

    Boeun said,

    ស្ទក់​ប្រាកដ​ជា​អត់​ដែរ​ហើយ តែ​គេ​ថា​ឲ្យ​តា​​អណា​យឺត​យូរ​ អី​អ៊ីណា​ហ្ន៎​!

  18. 18

    អរគុណ naraths ហើយ ខ្ញុំ​ចុច​លេងៗ បាន​បទ​ចម្រៀង…ឮ ឥឡូវ​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​បទ​ចាស់ៗ….

  19. 19

    naraths said,

    មែនហើយខ្ញុំចូលចិត្តបទចាស់ៗ មិនថាតែចាស់ថ្មីអីទេខ្ញុំស្ដាប់ទាំងអស់ គេថាជាមនុស្សដែលមានមនោសញ្ចេតនាសំបូរបែប…🙂


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s