ស្រក់​ទឹក​ភ្នែក​ពេញ​ដោយ​បញ្ហា


ស្រក់​ទឹក​ភ្នែក​ពេញ​ដោយ​បញ្ហា
ច្រៀង​ដោយៈ ឈិត សុវណ្ណ​បញ្ញា
ផលិត​កម្មៈ រស្មីហង្ស​មាស វ៉ុល ៣១៣ – កំពូល​ប្រូ

 

១. ស្រក់​ទឹក​ភ្នែក​ពោរពេញ​ដោយ​បញ្ហា​រាប់​សែន
បេះដូង​អូន​អួល​ណែន​តឹង​ចង្អៀត​រីង​រៃ
ហេតុម្ដេច​​ប្រុស​និមល បង​មិន​យល់​ចិត្ត​ស្រី
ទី​បំផុត​ភក្ដី​រលាយ​បាត់​រូប​រាង ។


២. ខំ​សន្សំ​ជា​យូរ ក្ដី​ស្នេហ៍​ដ៏​ស្មោះ​ស្ម័គ្រ
ពេញ​ដោយ​ស្វាមី​ភ័ក្ដ្រ ឆ្លង​ឧបសគ្គ​ព្យុះ​ភ្លៀង
ទុក្ខ​លំបាក​ឈឺ​ចាប់​ អូន​ស៊ូរាប់​រង​បាន
ឲ្យ​តែ​ប្រុស​កល្យាណ​យល់​តម្លៃ​ស្នេហ៍​ស្នង ។


បន្ទរ១​: ទឹក​ភ្នែក​ស្រក់​ដក់​លិច​បេះដូង​កំព្រា
ទ្រូង​គ្រាំ​គ្រា គ្រោត​គ្រាត​ចង្អៀត​សៅ​ហ្មង
លួច​សង្ឃឹម​ញញឹម​បោក​ចិត្ត​ម្ដង​ៗ
ក្រែង​នួន​ល្អង បង​នៅ​នឹក​ឃើញ​រឿង​ដើម ។


បន្ទរ​២: ចាំ​បង​បាត់​សូន្យ​ស្ងាត់​មិន​ឮ​ដំណឹង
ប្រុស​ព្រលឹង​អូន​ស្ទើរ​រលត់​ដង្ហើម
ទី​បំផុត​បាត់​ទាំង​ស្រមោល​ថ្លៃ​ថ្លើម
ទឹក​ភ្នែក​ផ្ដើម​ថ្ងួច​ថ្ងូរ​ម្នាក់​ឯង ។


៣. ស្នាម​ស្នេហ៍​យើង​រលត់ បាត់​ដាន​ពី​លោក​នេះ
ទ្រូង​អូន​ស្ទើរ​បែក​ប្រេះ ទ្រាំ​សំពៀធ​ចំបែង
ក្ដី​សង្ឃឹម​ទាំង​ឡាយ​ត្រូវ​រលាយ​ដូច​ផ្សែង
ភាព​កណ្ដោច​កណ្ដែង លង​​បន្លាច​ចិត្ត​អូន ។


ច្រៀង​ ២ – បន្ទរ​១ – បន្ទរ​២


ភ្លេង


ច្រៀង ១ – ២ – បន្ទរ​១ – បន្ទរ​២ – បន្ទរ​១ – បន្ទរ​២ ៕

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s